Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ភូមិបេតិកភណ្ឌវប្បធម៌ កំពុងលេចរូបរាងជា បណ្តើរៗហើយ ត្រៀមបង្ហាញនូវ បេតិកភណ្ឌរូបី និងអរូបីជាច្រើនទម្រង់ ក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្ត

Views: 3

ដោយៈ បាយ័ន / សៀមរាបៈ មានទីតាំងនៅខាងជើងស្ពានហាល ជាប់នឹងច្រាំង កសិន្ទុ បរិវេណមុខប្រាសាទអង្គរវត្ត ក្រុមការងាររបស់អាជ្ញាធរជាតិអប្សរា កំពុងមមាញឹករៀបចំហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ដើម្បីត្រៀមបង្ហាញសាធារណជន ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ពីបេតិកភណ្ឌរូបី និងអរូបី ជាច្រើនទម្រង់ មានឈ្មោះថា ភូមិបេតិកភណ្ឌវប្បធម៌។

ភូមិបេតិកភណ្ឌវប្បធម៌ ជាកម្មវិធីមួយ ក្នុងចំណោមកម្មវិធីទាំង ៤៤ នៃព្រឹត្តការណ៍ អង្គរសង្ក្រាន្ត។ សាធារណជន ភ្ញៀវទេសចរជាតិ និងអន្តរជាតិ នឹងបានស្វែងយល់ កាន់តែច្បាស់បន្ថែមទៀត អំពីបេតិកភណ្ឌរូបី ដូចជាបច្ចេកទេសរំលីងថ្ម ការរំកិលថ្ម ការងារជួសជុលថ្ម និងបច្ចេកទេសជួសជុលប្រាសាទឥដ្ឋ។ រីឯបេតិកភណ្ឌអរូបី មានបង្ហាញអំពីរបៀបចារសាស្ត្រាស្លឹករឹត។ ក្រៅពីនោះ ក៏មានបង្ហាញសិល្បៈ ស្មូនភាជន៍ ការដាប់ស្បែក ការផ្តិតសិលាចារិក ឬប្រថាប់រូប ការប្រគំតន្ត្រីរបស់ អ្នកភូមិត្បែង លេងល្បែងប្រជាប្រិយខ្មែរ រួមទាំងការតាំងបង្ហាញសមិទ្ធផលការងារ ៣០ ឆ្នាំ របស់អាជ្ញាធរជាតិអប្សរា នៃការអភិរក្ស និងអភិវឌ្ឍន៍ប្រកបដោយចីរភាព នៅក្នុងតំបន់រមណីយដ្ឋានអង្គរ។

សូមជម្រាបជូនថា ព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ខួប ១០ ឆ្នាំ ក្រោមប្រធានបទ ក្ដីស្រមៃ និងសង្ឃឹម ដែលនឹងធ្វើឡើង ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ ខាងមុខនេះ សូមសាធារណជន ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលមកទស្សនាកម្សាន្ត និងស្វែងយល់ឱ្យបានច្រើនកុះករ៕ V / N

Post navigation