Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ភូមិសែនជ័យ រងគ្រោះដោយខ្យល់កន្ត្រាក់ ខូចផ្ទះប្រជាពលរដ្ឋ អស់ ៧ ខ្នង

Views: 3

ដោយៈ បាយ័ន / សៀមរាបៈ ពត៌មានបឋមនៅវេលាម៉ោង ១៧និង៣០នាទី ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ មានភ្លៀងលាយឡំខ្យល់កន្ត្រាក់ របើកដំបូលផ្ទះ និងដួលរលំផ្ទះប្រជាពលរដ្ឋ នៅភូមិសែនជ័យ ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប អស់ចំនួន ខ្នង។

នគរបាលស្រុកស្វាយលើ បាននិយាយថាៈ នៅល្ងាចថ្ងៃនេះ តំបន់កើតហេតុ មានភ្លៀង និងខ្យល់យ៉ាងខ្លាំង ហើយបណ្តាលឱ្យបោកបក់រលំ និងខូចខាតចំនួន ៧ខ្នង។

សូមញ្ជាក់ថា គិតពីថ្ងៃទី២៤ រហូតមកដល់ថ្ងៃទី៣០ ខែមីនា នេះ នៅឃុំកន្ទួត ស្រុកស្វាយលើ មានលំនៅដ្ឋានជាង ៥០ខ្នងហើយដែលត្រូវបានបាក់រលំ និងប៉ើងដំបូល ដោយសាខ្យល់កន្រ្តាក់៕/V-PC

Post navigation