Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ពិធី​សច្ចាប្រណិធាន និង​បំពាក់​កន្សែង​កាយ​រី​ទ្ធិ ជូន​ប្អូនៗ នៅ​សាលាបឋមសិក្សា​គំរូ ក្រុង​កំពង់ឆ្នាំង​

Views: 2

​ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្នាំង​: នៅ​ព្រឹក​ថ្ងៃទី​២៥ ឧសភា ២០២២ សាលាបឋមសិក្សា​គំរូ ក្រុង​កំពង់ឆ្នាំង មាន​រៀបចំ​សច្ចាប្រណិធាន និង​បំពាក់​កន្សែង​កាយ​រិ​ទ្ធិ ជូន​ប្អូនៗ ចំនួន ១៥០ នាក់​។​

​ពិធី​នេះ​ប្រារព្ធ​ធ្វើឡើង ក្រោម​អធិបតីភាព ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា លោក ស៊ឹម ប្រឹម លោក ញ៉ែ មុន្នី ប្រធានការិយាល័យ​អប់រំ យុវជន និង​កីឡា​ក្រុង​កំពង់ឆ្នាំង លោក ម៉ម ច័ន្ទ​ថា​ត ប្រធាន​គណៈកម្មការ​គ្រប់គ្រង​សាលារៀន ព្រមទាំង​លោកគ្រូ​អ្នកគ្រូ ២០០ នាក់ និង​សិស្សានុសិស្ស ដែល​ត្រូវ​បំពាក់​កន្សែង​កាយរឹទ្ធិ ចំនួន ១៥០ នាក់ ។​

​នាយក​សាលា​គំរូ​ក្រុង​កំពង់ឆ្នាំង បាន​ថ្លែង​កោតសរសើរ ចំពោះ​លោកគ្រូ​អ្នកគ្រូ ដែល​បាន​យក អស់កម្លាំង​កាយ​ចិត្ត កម្លាំង​ប្រាជ្ញា​ស្មារតី សហការ​ល្អ ខិតខំ​ប្រឹងប្រែង​ច្នៃប្រឌិត និង​ផ្ដល់​បច្ចេក ទេស ជូន​ដល់​ក្មួយៗ​កាយ​រិ​ទ្ធិ ដែល​បាន​សិក្សា​រៀនសូត្រ អំពី​ច្បាប់ គោលការណ៍​បច្ចេកទេស ពិធី​កាយរឹទ្ធិ ឆ្លើយតបបាន​ទៅនឹង​គោលបំណង នៃ​ពិធី​សច្ចាប្រណិធាន និង​បាន​បំពាក់​កន្សែង នៅពេលនេះ វា​ជា​កិច្ចការ​ទាំងអស់នេះ ធ្វើឡើង​ដើម្បី​រួមចំណែក​យ៉ាងសំខាន់ ក្នុង​ការកសាង ធនធានមនុស្ស វ័យក្មេង នៅពេល​អនាគត ។​

​នាយក​សាលាបឋមសិក្សា​គំរូ ក្រុង​កំពង់ឆ្នាំង បានបញ្ជាក់​ថាៈ ការបង្កើត​ឲ្យ​មាន​កាយ​រិ​ទ្ធ​ជាតិ កម្ពុជា គឺជា​ការងារ​ចាំបាច់ ដែល​មិនអាច​ខ្វះ​បាន សម្រាប់​ការអប់រំ ទាំង​ក្នុង​និង​ក្រៅ​ប្រព័ន្ធ ដើម្បី​អភិវឌ្ឍន៍​កុមារ យុវជន ឱ្យមាន​សក្តានុពលភាព ពេញលេញ ទាំង​ផ្លូវកាយ ទាំង​ផ្លូវចិត្ត បញ្ញា​ស្មារតី មានការ​ទទួលខុសត្រូវ​ចំពោះ​ខ្លួនឯង និង​សង្គមជាតិ ក្លាយជា​ពលរដ្ឋ​ល្អ ចេះ​រួមរស់​ជាមួយគ្នា ដោយ​ភាពសុខដុមរមនា និង​ប្រកបដោយ​សេចក្តីសុខ​សន្តិភាព ឯកភាព​ជាតិ ទាំង​ក្នុង​សហគម​ជាតិ និង​អន្តរជាតិ ។​

​ដោយឡែក លោក​ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្តកំពង់ឆ្នាំង បានលើកឡើង​ថាៈ រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​មគ្គុទេសក៍ ប្រកបដោយ​គតិបណ្ឌិត ដែល​សម្ដេច​តែងតែបាន ចាត់ទុក និង​មានប្រសាសន៍ថា ប្អូន​កុមារ ជា​ទំពាំង​ស្នង​ឫស្សី ជា​កម្លាំង​ស្នូល ជា​កោសិកា​ជាតិ ដ៏​រឹងមាំ និង​ជា​អនាគត​ប្រទេសជាតិ ។​

​ប្រធាន​មន្ទីរអប់រំ បានបញ្ជាក់​ថាៈ កិច្ចការ​នេះ មាន​សារៈសំខាន់​ណាស់ សម្រាប់​ការអភិវឌ្ឍ​ខ្លួន របស់​ក្មួយ ឱ្យ​ប្រកបដោយ​សមត្ថភាព មានចំណេះដឹង ចំណេះធ្វើ សីលធម៌ និង​ដោយ​សុខ សន្តិភាព ជួយ​ឲ្យ​សង្គមជាតិ មាន​យុត្តិធម៌ មាន​ប្រជាធិបតេយ្យ និង​នីតិរដ្ឋ ។​

​លោក​បាន​ផ្ដាំផ្ញើ​ដល់​ប្អូនៗ ក្មួយៗ កាយ​រិ​ទ្ធ​ទាំងអស់ នៅពេលនេះ ត្រូវគោរព​ឱ្យបាន​ខ្ជាប់ខ្ជួន នូវ​ពាក្យ​សច្ចាប្រណិធាន របស់​កាយ​រិ​ទ្ធ ដែលមាន​ខ្លឹមសារ​ថា ដោយ​យក​កិត្តិយស​របស់ខ្លួន ជា​សាក្សី ជួយ​ឱ្យ​អស់ពី​ចិត្ត​ពី​ថ្លើម ជាតិ សាសនា ព្រះមហាក្សត្រ ជួយសង្គ្រោះ​មនុស្សជាតិ គ្រប់​កាលៈទេសៈ គោរព​ច្បាប់​កាយ​រិ​ទ្ធ និង​ថែរក្សា​ខ្លួនប្រាណ ឱ្យមាន​កាយសម្បទា​មាំមួន ចិត្តគំនិត​ភ្ញាក់រលឹក និង​មាន​សីលធម៌​ខ្ពស់​៕/V

Post navigation