ចែករម្លែក

ដោយ:វិបុល/ភ្នំពេញ ៖ ថ្ងៃទី ២៥ ខែកញ្ញាឆ្នាំ ២០២០ ប្រធានតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ ប្រចាំការិយាល័យប្រទេសកម្ពុជា លោក នោ ហ្យន់ជូន (RHO Hyunjun) ដែលបានធ្វើជាអធិបតីតំណាងឲ្យ រដ្ឋាភិបាលសាធារណៈរដ្ឋកូរ៉េខាងត្បូងនៅក្នុងពិធីផ្លាស់ប្តូរកំណត់ហេតុពិភាក្សាដែលបានចុះហត្ថលេខា ជាមួយរដ្ឋលេខាធិការនៃក្រសួង​សុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន។ ជាមួយគ្នានេះ ផងដែរ ក៏មានការចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់ (MOU) រវាងប្រធានតំណាងប្រចាំ ប្រទេសរបស់កយកា-KOICA និងប្រធានតំណាងប្រចាំប្រចាំប្រទេសរបស់យូអេសស៊ីឌីស៊ី-USCDC ក្រោមអធិបតីលោកស្រីវេជ្ជបណ្ឌិត Rachel Albalak

នៅដំណាក់កាលទីមួយនៃគម្រោងរបស់កយកា-KOICAនេះ ត្រូវបានអនុវត្តចាប់តាំងពីឆ្នាំ ២០១៧ ដោយមានថវិកាចំនួន ៣ លានដុល្លារតាមរយៈកិច្ចសហប្រតិបត្តិការជាមួយយូអេសស៊ីឌីស៊ី-USCDC និងទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (យូអេសអេអាយឌី-USAID) នៅកម្ពុជា។ ក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយនេះ កយកា-KOICA បានអនុវត្តគម្រោងពង្រីកការចាក់ថ្នាំបង្ការ និងពង្រឹង ប្រព័ន្ធនេះយ៉ាងខ្ចប់ខ្ជួន នៅក្នុងខេត្តចំនួន ៦ រួមមានខេត្តរតនគិរី មណ្ឌលគិរី ស្ទឹងត្រែង ព្រះវិហារ និង ខេត្តក្រចេះ ជាមួយ យូអេសអេអាយឌី-USAID។ លើសពីនេះទៀតកិច្ចសហការរបស់ កយកា-KOICA ជាមួយ យូអេសស៊ីឌីស៊ី-USCDC ក្នុងការគាំទ្រដល់ការកសាងប្រព័ន្ធមន្ទីរពិសោធន៍ជាតិ និងការកសាង សមត្ថភាពធនធានមនុស្សលើផ្នែកសុខភាពសាធារណៈ។

សមិទ្ធិផលមួយក្នុងចំណោមសមិទ្ធិផលសំខាន់ៗនៃគម្រោងក្នុងដំណាក់កាលទីមួយ មានដូចជា វគ្គបណ្តុះ បណ្តាលការស្រាវជ្រាវរកករណីជំងឺឆ្លងទៅដល់បុគ្គលិកសុខាភិបាលសាធារណៈ៦៩នាក់ ដែលបានទទួល ការបណ្តុះបណ្តាលតាមរយៈកម្មវិធីស្រាវជ្រាវរោគរាតត្បាត (FETP) ដើម្បីកំណត់ និងឆ្លើយតបទៅនឹងការ រីករាលដាលនៃជំងឺឆ្លងដូចជា ជំងឺកូវីដ-១៩ នៅទីកន្លែងណាមួយ ឬ កំឡុងពេលណាមួយ ដែលអាចកើត ឡើង។ កម្មវិធីនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១១ សម្រាប់បណ្តុះបណ្តាលអ្នកជំនាញសុខភាព សាធារណៈ នៅទូទាំងប្រទេសកម្ពុជាដោយផ្អែកលើមូលដ្ឋានគ្រឹះនៃរោគរាតត្បាត រួមមានការឃ្លាំមើល ជំងឺឆ្លង ការតាមដានលើឬសគល់នៃជំងឺឆ្លង កត្តាប្រឈមមុខ និងការគ្រប់គ្រងការឆ្លងរាលដាល។ កម្មវិធី នេះត្រូវបានអនុវត្តដោយសហការជាមួយគ្នារវាងនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាល និងអង្គការ សុខាភាពពិភពលោក។ បច្ចុប្បន្ននេះសិក្ខាកាមរបស់កម្មវិធីFETP គឺមាននៅគ្រប់ ២៥ ខេត្តក្រុងនៃប្រទេស កម្ពុជាដែលបានរួមចំណែកយ៉ាងសកម្មនៅក្នុងការឆ្លើយតបទៅនឹងជំងឺកូវីដ-១៩ នាពេលកន្លងមក។

គម្រោងថ្មីនេះនឹងបន្តគាំទ្រដល់ការបណ្តុះបណ្តាលអ្នកជំនាញផ្នែករោគរាតត្បាត ដូច្នេះនៅចុងបញ្ចប់នៃ គម្រោង ស្រុកនីមួយៗនឹងមានអ្នកជំនាញខាងរោគរាតត្បាត ដែលមានសម្ថភាពពេញលេញក្នុងការត្រួត ពិនិត្យលើករណីផ្ទុះជំងឺឆ្លងណាមួយនៅក្នុងតំបន់ និងអាចតាមដានករណីដែលបានរកឃើញ។ លើសពីនេះ ទៀតកយកា-KOICA នឹងបន្តកសាងប្រព័ន្ធគ្រប់គ្រងគុណភាពមន្ទីរពិសោធន៍ (LQMS) និងប្រព័ន្ធព័ត៌មាន មន្ទីរពិសោធន៍ (LIS) នៅក្នុងមន្ទីរពិសោធន៍សាធារណៈចំនួន ៤៩ នៅក្នុងប្រទេស និងពង្រឹងសមត្ថភាពដឹក ជញ្ជូនសំណាកវត្ថុវិភាគ។ លទ្ធផលនៃគម្រោងនេះត្រូវបានរំពឹងថា មន្ទីរពិសោធន៍សាធារណៈទាំងអស់ នឹងមានបំពាក់នូវឧបករណ៍សម្រាប់ការធ្វើរោគវិនិច្ឆ័យបានត្រឹមត្រូវ និងអាចជឿជាក់បានជាងមុនក្នុងការ ពិនិត្យរកមើលជំងឺឆ្លងនានា ។ មជ្ឈមណ្ឌលប្រតិបត្តិការសង្គ្រោះបន្ទាន់ (EOC) ដែលបានដើរតួនាទីយ៉ាង សំខាន់ក្នុងការឆ្លើយតបទៅនឹងជំងឺរាតត្បាតកូវីដ-១៩ ក៏នឹងទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុ និងបច្ចេក ទេសតាមរយៈគម្រោងនេះ ដែលនឹងជួយដំណើរការពិសោធន៏ ការវាយតំលៃពេញលេញលើហានិភ័យ ថ្នាក់ជាតិ នីតិវិធីប្រតិបត្តិស្តង់ដារមជ្ឈមណ្ឌលប្រតិបត្តិការសង្គ្រោះបន្ទាន់ ( SOPs) និងធ្វើការបណ្តុះបណ្តាល ដល់បុគ្គលិក EOC និងមន្ត្រីគោលដៅនៅតាមបណ្តាខេត្ត៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម