Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ពិធីប្រកាសសេចក្តីសម្រេច ប្រគល់ភារកិច្ចប្រគេន សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ​ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការ វត្តរាជបូណ៌

Views: 14

ដោយៈ បាយ័ន / សៀមរាបៈ នៅថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០២៣ បានធ្វើពិធីប្រកាស សេចក្តីសម្រេចប្រគល់ភារកិច្ចប្រគេន សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្តរាជបូណ៌ ក្រុងសៀមរាប​ ខេត្តសៀមរាប ក្រោមព្រះអធិបតីភាព​សម្ដេចព្រះវនរ័ត ណយ ច្រឹក សម្ដេចព្រះសង្ឃនាយករងទី២ និងអធិបតីភាពលោក ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា និងលោកស្រី ព្រមទាំងមានការនិមន្ត​អញ្ជេីញចូលរួមពីព្រះរាជាគណៈ កិត្តិយស ព្រះមន្ត្រីសង្ឃ ខេត្ត ក្រុង ស្រុកគ្រប់ឋានានុក្រម លោកប្រធានក្រុមប្រឹក្សាខេត្ត អ្នកឧកញ៉ាបណ្ឌិត សៀង ណាំ និងលោកស្រី តំណាងមន្ទីរ-អង្គភាពជុំវិញខេត្ត និងលោកយាយ លោកតា លោកគ្រូ អ្នកគ្រូ ព្រមទាំងសិស្សានុសិស្សសាលាបឋមសិក្សា វត្តបូណ៌​។

នាឱកាសនោះ ​ក៏បានអបអរសាទរនូវតួនាទីថ្មី របស់សម្តេច ព្រះព្រហ្មរតនមុនី ដែលព្រះអង្គ មានតួនាទីបន្ថែម ក្នុងការចូលរួមសហការជាមួយ ព្រះមន្ត្រីសង្ឃគ្រប់ ឋានានុក្រម ដើម្បីពង្រឹងព្រះធម៌ ព្រះវិន័យរបស់ព្រះសម្មាសម្ពុទ្ធ ក៏ដូចជាពិធីកម្មផ្សេងៗ ឱ្យមានលក្ខណៈ និងខ្លឹមសារតែមួយទូទាំងខេត្តសៀមរាប ក៏ដូចជាវត្តអារាម ដែលស្ថិតនៅតាមរមណីយដ្ឋាន ក្នុងតំបន់អង្គរ ឱ្យមានរបៀបរៀបរយល្អ និងរាល់សំណង់ ផ្សេងៗ ត្រូវសិក្សាទៅតាមបច្ចេកទេសប្លង់មេ ឱ្យស្របតាមគោលនយោបាយរបស់ រាជរដ្ឋាភិបាល និងច្បាប់របស់ អាជ្ញាធរជាតិអប្សរា។

លោក ចាយ បូរិន បាននិយាយថា នៅក្នុងព្រះរាជាណាចក្រកម្ពុជា នាពេលបច្ចុប្បន្ននេះ មានការរីកចម្រើនលើគ្រប់វិស័យ ទាំងពុទ្ធចក្រ និងអាណាចក្រ ក្រោមការដឹកនាំរបស់ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៦ ដែលមានសម្តេចតេជោ ហ៊ុន សែន អតីតនាយក រដ្ឋមន្រ្តី និងបាននឹងកំពុងបន្តរីកចម្រើនទៅមុខទៀត ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានោះ​ ប្រមុខរាជរដ្ឋាភិបាល ទាំងអាណត្តិទី៦ និងអាណត្តិថ្មីទី៧​ នៃរដ្ឋសភា បានខិតខំធ្វើសុខដុមរមនាកម្មសាសនាទាំងអស់ ឱ្យរួមរស់ ក្នុងដំបូលសន្តិភាពតែមួយ ហើយគ្រប់សាសនាទាំងអស់ មានគោលបំណងផ្តល់ នូវសេចក្តីប្រាថ្នារួមគឺ សេចក្តីសុខរបស់សព្វសត្វទាំងអស់៕/V/r

Post navigation