Views: 9
ដោយ : ភ្នំស្វាយ / បន្ទាយមានជ័យ ៖ មន្ត្រីអាជ្ញាធរដែនដី មន្ត្រីជំនាញអន្តរវិស័យនិងមន្ត្រីជំនាញ ពេទ្យសត្វ កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ ២០២៣ បានសហការចុះពិនិត្យមេីល ទីតាំងស្តុក និងចែកចាយសត្វមាន់ នៅភូមិថ្មី ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។
លោក ឃ្លោក នួយ អភិបាលរងខេត្តបន្ទាយមានជ័យ រួមដំណេីរលោក ឈុន ប៊ុនថា នាយកទីចាត់អន្តរវិស័យ លោក ហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ក្នុងការចុះទីតាំងខាងលេី ដេីម្បីពិនិត្យទៅច្បាប់អនុញ្ញាតនៃការនាំចូលសត្វមាន់រស់ ពីប្រទេសថៃចូលមកកម្ពុជា ដេីម្បីចែកចាយក្នុងទីផ្សានៅក្នុងប្រទេសកម្ពុជា។
មន្ត្រីក៏បានធ្វេីការណែនាំដល់ម្ចាស់ទីតាំងដែលស្តុកសត្វមាន់ដេីម្បីចែកចាយបន្តទៅតាមបណ្តាគោលដៅត្រូវសម្អាតអនាម័យទីតាំងឱ្យបាន ល្អ កុំឱ្យមានជះក្លិនស្អុយ និងធ្វេីការសម្អាតបរិស្ថានជុំវិញឱ្យបានល្អ។
បេីតាមការបញ្ជាក់ពីមន្ត្រីបសុពេទ្យដែលប្រចាំការនៅទីនោះបានប្រាប់ឱ្យដឹងថា ៖ ទីតាំងស្តុកចែកចាយមាន់ ខាងលេី មុនការនាំចូលសត្វមាន់មកកាន់ទីផ្សាកម្ពុជា ឆ្លងកាត់កាត់ការពិនិត្យសុខភាពសត្វយ៉ាងម៉តចត់ពីប្រទេសថៃមុនអនុញ្ញាតឱ្យនាំចូល។ មន្ត្រីដដែលបញ្ជាក់ថា ទីតាំងខាងលេីមានក្រុមហ៊ុនចំនួនបីដែលមានច្បាប់អនុញ្ញាតត្រឹមត្រូវ(ច្បាប់ចេញពីអគ្គនាយកដ្ឋាន) ដេីម្បីនាំចូលសត្វមាន់ចែកចាយបន្តទីតាមបណ្តាខេត្តផ្សេងៗ។ ដោយក្រុមហ៊ុនទាំងបីមាន៖ ១-ក្រុមហ៊ុន កូ ឡែន (២ច្បាប់), ២-ក្រុមហ៊ុនគន្ធារស្មីពេជ្យ(២ច្បាប់), ៣-ក្រុមហ៊ុន ហ្វាញ គ្រុប (២ច្បាប់) ដោយក្នុងមួុយច្បាប់អនុញ្ញាតដឹកបានត្រឹមតែសត្វមាន់២០០០ក្បាល ប៉ុណ្ណោះ ។ ក្នុងមួយថ្ងៃក្រុមហ៊ុននីមួយៗចេញចំនួនពីរច្បាប់ ដឹកសត្វមាន់ចន្លោះពី៣.០០០ ទៅ៤.០០០ក្បាល ៕សរន/r

