Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ពិតជា​ពូកែ​រក​លុយ​មែន​! ផ្ទុះ​ការ​រិះគន់​ពី​ពលរដ្ឋ ថ្លៃ​ផ្ញើ​ម៉ូតូ​នៅ​មុខ​សាលាដំបូង​ខេត្តតាកែវ

ខេត្តតាកែវ ៖ ផ្ទុះ​ការ​រិះគន់ និង​លើក​ជា​ច​ម្ង​ល់​ថា ហេតុ​អ្វី​បានជា​នៅ​មុខ​ជាប់​របង​សាលាដំបូង​ខេត្តតាកែវ មាន​ព័ទ្ធ​ខ្សែ​សម្រាប់​ផ្ញើ​ម៉ូតូ​យក​លុយ​ពី​ប្រជាពលរដ្ឋ ដោយ​ក្នុង​មួយ​ថ្ងៃ​ៗ​សរុប​រាប់​សិប​ម៉ឺន​រៀល​ហើយ តើ​លុយ​បាន​មក​ពី​ការ​ផ្ញើ​ម៉ូតូ​នោះ​យក​ទៅ​ណា?

Picture

ប្រតិកម្ម​នៅ​ថ្ងៃ​ទី​២៧ ខែមីនា ឆ្នាំ​២០២៣ ពី​ប្រជាពលរដ្ឋ ក៏​ដូច​ជា​មន្ត្រីរាជការ ដែល​ទៅ​ទំនាក់ទំនង​ការងារ និង​រឿងរ៉ាវ​មួយ​ចំនួន​នៅ​សាលាដំបូង​ខេត្តតាកែវ បាន​ដាក់​ជា​សំណួរ និង​មាន​ច​ម្ង​ល់​ថា ៖ តើ​​ហេតុ​អ្វី​បានជា​ថ្លៃ​ផ្ញើ​ម៉ូតូ​មួយ​គ្រឿង​ៗ ថ្លៃ​ដល់​ទៅ​២០០០​រៀល នៅ​ខាង​មុខ​សាលាដំបូង​ខេត្តតាកែវ (​តុលាការ​)​? ហើយ​តើ​លុយ​ដែល​បាន​មក​ពី​ការ​ផ្ញើ​ម៉ូតូ​នោះ​យក​ទៅ​ណា? ទាំង​ដែល​កន្លែង​ផ្ញើ​ជាប់​របង​សាលាដំបូង​នេះ មិនមែន​ជា​កន្លែង​ដេញថ្លៃ​ភាស៊ី​សោះ​។

Picture

តាម​ការ​ឲ្យ​ដឹង​ពី​សន្តិសុខ​ដែល​យាម​នៅ​កន្លែង​យក​ថ្លៃ​ផ្ញើ​ម៉ូតូ បាន​ប្រាប់​ថា គាត់​ស៊ីប្រាក់ខែ​ពី​តុលា​ការ​ទេ ហើយ​លុយ​ដែល​បាន​មក​ពី​ការ​កិប​សំបុត្រ​ផ្ញើ​ម៉ូតូ គឺ​យក​ឲ្យ​ទៅ​គេ មិនមែន​គាត់​យក​ខ្លួនឯង​ទេ​។

សូម​បញ្ជាក់​ថា ដើម​ឡើយ សន្តិសុខ​ដែល​យាម​នៅ​មុខ​សាលាដំបូង​ខេត្តតាកែវ គឺ​មិន​មានការ​ដាក់​កំហិត​យក​ថ្លៃ​ផ្ញើ​ម៉ូតូ កង់ នោះ​ទេ គឺ​តាម​ដែល​ពលរដ្ឋ​គាត់​ឲ្យ តែ​មក​ដល់​ពេល​នេះ គឺ​តម្រូវ​ឲ្យ​ម៉ូតូ​មួយ​គ្រឿង ត្រូវ​បង់ថ្លៃ​កិប​សំបុត្រ​ផ្ញើ​២០០០​រៀល​ឯណោះ​៕