Cambodia

ពលរដ្ឋ​ខេត្តតាកែវ សម្រុក​ចូលមក​បង់ពន្ធ​ផ្លូវ លើ​យានយន្ត មុន​ការផាកពិន័យ ថ្ងៃស្អែក​នេះ

ដោយៈ តាកែវ / តាកែវៈ ប្រជាពលរដ្ឋ រស់នៅក្នុង​ខេត្តតាកែវ សម្រុក​ទិញ​ពន្ធ​ផ្លូវ​យានយន្ត យ៉ាងច្រើន​កុះករ នៅ​សាខា​ពន្ធដារ​ខេត្ត ខណៈដែល​ថ្ងៃស្អែក ទី​១ ខែធ្នូ ខាងមុខនេះ ជា​ថ្ងៃ​ដែល​ត្រូវ​ចាប់​ផាកពិន័យ ។ នៅ​ព្រឹក​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២០ នេះ នៅ​សាខា​ពន្ធដារ​ខេត្តតាកែវ មន្ត្រី​ជាច្រើន កំពុង​មមាញឹក​លក់ ក្រដាស​បង់ពន្ធ​ផ្លូវ លើ​យានយន្ត ឱ្យទៅ​បងប្អូន​ប្រជាពលរដ្ឋ ដែល​កំពុង​សម្រុកចូល​មក បង់ពន្ធ​ផ្លូវ លើ​យានយន្ត របស់ខ្លួន មុន​កាលកំណត់ ជៀសវាង​មានការ​ផាកពិន័យ ។​

​បុរស​ជា​ម្ចាស់​យានយន្ត​ម្នាក់ ដែល​ស្នើសុំ​មិន​បញ្ចេញ​ឈ្មោះ រស់នៅ​ស្រុក​ត្រាំកក់ ខេត្តតាកែវ បាន​និយាយថាៈ លោក​បានមកពី​ព្រឹក​បន្តិច ដើម្បី​បាន​បង់ពន្ធ​ផ្លូវ ចំពោះ​រថយន្ត​របស់គាត់ ។ លោក បាន​បន្តថាៈ ការបង់ពន្ធ​ផ្លូវ នៅថ្ងៃនេះ គឺមាន​មនុស្ស សម្រុក​ចូលមក​ទិញ​ច្រើន តែដោយសារ​រថយន្តរ​ប​ស់លោក មាន​កាត​ស​ម្កាល់​លើ​ការបង់ពន្ធ​ផ្លូវ ដែល​ចុះ​ក្នុង​ប្រព័ន្ធ​រួច ទើប​ធ្វើឱ្យ​គាត់ បង់ពន្ធ​ផ្លូវ​បាន​លឿន ជាង​អ្នក​ដែល​មិនទាន់ មាន​កាត​សម្គាល់​បង់ពន្ធ លើ​រថយន្ត​របស់ខ្លួន ព្រោះ​នៅ​បំពេញ​ឯកសារ និង​បញ្ជាក់​ជាច្រើនលើក ច្រើនសារ ទើប​អាច​បង់ពន្ធ​ផ្លូវ​នេះ​បាន ។​

​សូមបញ្ជាក់ថា ចំពោះ​ប្រជាពលរដ្ឋ មក​បង់ពន្ធ​ផ្លូវ នៅ​សាខា​ពន្ធដារ ខេត្តតាកែវ គឺមាន​ការគោរព ទៅតាម​គោលការណ៍​ណែនាំ របស់​ក្រសួងសុខាភិបាល ដោយ​តម្រូវឱ្យ​ពាក់​ម៉ាស់ លាង​សម្អាត​ដៃ ជាមួយ​អាល់កុល ឬ​ជែ​ល និង​សាប៊ូ ។​

​ដោយឡែក លោក ងួន សុវណ្ណ ប្រធាន​សាខា​ពន្ធដារ ខេត្តតាកែវ មិនអាច​ផ្តល់​បទសំភាសន៍ បានទេ ចំពោះ​អត្រា​ភាគរយ នៃ​ចំនួន​ប្រជាពលរដ្ឋ ចូលមក​បំពេញ​កាតព្វកិច្ច បង់ពន្ធ​ផ្លូវ​លើ​រថយន្ត មាន​ចំនួន​កើនឡើង ឬ​ថយចុះ​នោះទេ បើ​ធៀប​នឹង​ឆ្នាំ ២០១៩ ៕/V

​ពលរដ្ឋ​ខេត្តតាកែវ សម្រុក​ចូលមក​បង់ពន្ធ​ផ្លូវ លើ​យានយន្ត មុន​ការផាកពិន័យ ថ្ងៃស្អែក​នេះ​ ​ពលរដ្ឋ​ខេត្តតាកែវ សម្រុក​ចូលមក​បង់ពន្ធ​ផ្លូវ លើ​យានយន្ត មុន​ការផាកពិន័យ ថ្ងៃស្អែក​នេះ​ ​ពលរដ្ឋ​ខេត្តតាកែវ សម្រុក​ចូលមក​បង់ពន្ធ​ផ្លូវ លើ​យានយន្ត មុន​ការផាកពិន័យ ថ្ងៃស្អែក​នេះ​ ​ពលរដ្ឋ​ខេត្តតាកែវ សម្រុក​ចូលមក​បង់ពន្ធ​ផ្លូវ លើ​យានយន្ត មុន​ការផាកពិន័យ ថ្ងៃស្អែក​នេះ​

Football news:

Kimmich provided 3 assists per game for the first time since 2017
Griezmann supported the 15-year-old Ukrainian who was beaten in Paris: Power to you, Yuri. Unbearable footage
Lampard on Werner's unforced penalty: I'm upset. He gave a lot to Chelsea, it just went wrong
Napoli scored against Verona in 8.9 seconds. After the start of the match. Only Milan scored faster in Serie A
Werner did not score a penalty for the first time since October 2018. The series of 8 goals in a row was Interrupted
Arsenal will pay Real Madrid 2 million euros for the lease of Edegor. The transition can make Monday
Vladimir Gazzaev will lead Siena from the 4th Italian League instead of ex-striker Milan Gilardino