ដោយៈ សាវរក្ស / ភ្នំពេញៈ នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ អនុសាខាកាកបាទក្រហម ខណ្ឌមានជ័យ ដឹកនាំដោយលោក ឌី រ័ត្នខេមរុណ ប្រធានគណៈកម្មាធិការ អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ បាននាំយកអំណោយមនុស្សធម៌ ចែកជូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ទីទ័លក្រ ចាស់ជរា គ្មានទីពឹង ចំនួន ៥០ គ្រួសារ មកពី ៩ ភូមិ នៅសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ។
អំណោយមនុស្សធម៌ ដែលផ្ដាល់ជូនប្រជាពលរដ្ឋទាំងនោះ គឺក្នុងមួយគ្រួសារ ទទួលបាន អង្ករ ១០គីឡូក្រាម ទឹកសុទ្ធ ១យួរ និងឃីត ១កញ្ចប់ ក្នុងនោះមាន មី ទឹកត្រី ទឹកស៊ីវអ៊ីវ ធូប ទៀន ស្ករស តែ និងថវិកា ២០.០០០ រៀល ៕/V