ដោយៈ សៅ វ៉ាន់ឌី / ព្រះវិហារៈ កាលពីព្រឹក ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ លោក មាស សុភា ទេសរដ្ឋមន្ត្រី ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយ ខេត្តព្រះវិហារ, លោក ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត , លោក ប្រាក់ សុវណ្ណ អភិបាលខេត្ត ព្រមទាំងមន្ត្រីជាច្រើនរូប ក្នុងខេត្តព្រះវិហារ បានចូលរួម ក្នុង កម្មវិធីចែកអំណោយ ជូនពលរដ្ឋទីទ័ល់ក្រ ចំនួន ៦ ឃុំ ស្មើនឹង ៦២ គ្រួសារ ក្នុងស្រុកជ័យសែន។
លោក ទេសរដ្ឋមន្ត្រី មាស សុភា បានមានប្រសាសន៍ថាៈ អំណោយដែលយកមកចែកជូនបងប្អូន ទាំង ៦ ឃុំនេះ គឺជារបស់សមាគមនិស្សិត បញ្ញវ័ន្តក្មេងវត្ត រួមទាំង ព្រះសង្ឃ និងក្រុមការងារថ្នាក់ខេត្ត ចុះជួយស្រុកជ័យសែន មានលោក កង សៅគុណ ជាប្រធានក្រុមការងារ ចុះជួយស្រុក ។ អំណោយចែកជូន ក្នុង មួយគ្រួសារ ទទួលបានមី , ទឹកស៊ីអ៊ីវ និងសម្ភារមួយចំនួន ៕/V