Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ពលរដ្ឋជាច្រើនគ្រួសារ ស្នើសុំអន្តរាគមន៍ពីសម្តេចតេជោ លើករណីរំលោភបំពានដីធ្លីពីរលោកស្រី សៀង ចាន់ហេង

Views: 1

ដោយ:ពៅនិមល/ភ្នំពេញ៖ ភាគីរងគ្រោះដោយសារ លោកស្រី សៀង ចាន់ហេង ក្លែងឯកសារសាធារណៈ និងប្រើឯកសារក្លែងរំលោភយកដីធ្លី បានដាក់ពាក្យសុំជួយអន្តរាគមន៍ និងរាយការណ៍ការពិត ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃកម្ពុជា ឲ្យជួយរកយុត្តិធម៌ដល់ពួកគាត់។


នៅក្នុងលិខិតផ្លូវការដែលរស្មីកម្ពុជាទទួលបានពីភាគីជនរងគ្រោះចំនួនបីនាក់ មានឈ្មោះ ខៃ ណារីន, ឈ្មោះ លី សំអាន និងឈ្មោះ រឺ ណូរ៉យល បានសសេរថា “សូមគោរពជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចកម្ពុជា ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត! មេត្តាជួយអន្តរាគមន៍ ដើម្បីការពារការពិត និងផ្តល់ភាពយុត្តិធម៌ដល់យើងខ្ញុំ និងប្រជាពលរដ្ឋរផ្សេងទៀតដែលជាម្ចាស់ស្របច្បាប់ ត្រូវបានលោកស្រី សៀង ចាន់ហេង និងបក្ខពួក បំភាន់ និងបន្លំការពិត កុហកថ្នាក់ដឹកនាំ និងសាធារណៈជន ដើម្បីបិទបាំងភាពទុច្ចរិតរបស់ខ្លួន ក្នុងការរំលោភយកដីរបស់យើងខ្ញុំ និងប្រជាពលរដ្ឋរផ្សេងទៀត មានទីតាំងស្ថិត នៅភូមិទួលសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។”
ភាគីជនរងគ្រោះ បានរៀបរាប់ថា កាលពីអំឡុងឆ្នាំ២០០៨ ឈ្មោះ ខៃ ណារិន បានទិញដីពីប្រជាពលរដ្ឋចំនួន ២៤គ្រួសារ មានដីទំហំ ៣៦ហិកតា ១.៦២៣.៧៥ ម៉ែត្រការ៉េ មានទីតាំងស្ថិតនៅភូមិទួលសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។ ការទិញទាំងអស់ត្រូវបានធ្វើឡើងដោយត្រឹមត្រូវ មានឯកសារទទួលស្គាល់ពីអាជ្ញាធរភូមិឃុំ ផ្អែកតាមការកាន់កាប់ និងអាស្រ័យផល ដាក់ស្ដែងរបស់ប្រជាពលរដ្ឋម្ចាស់ដីដើម ដោយពុំដែលមានបុគ្គលណាចូលមកកាន់កាប់ និងអាស្រ័យផល ឬប្តឹងតវ៉ា ឬមកហាមឃាត់ការកាន់កាប់ និងអាស្រ័យផលលើដីរបស់យើងខ្ញុំម្តងណាឡើយ។
រីឯ ឈ្មោះ រឺ ណូល បានទិញដី នៅអំឡុងឆ្នាំ២០១៥, ២០១៦ ពីពលរដ្ឋម្ចាស់ដីដើមចំនួន ១៦គ្រួសារ មានសំណុំឯកសារ ផ្ទេរសិទ្ធិកាន់កាប់ បញ្ចាក់ទទួលស្គាល់ពីអាជ្ញាធរមូលដ្ឋានត្រឹមត្រូវចំនួន ៦២ហិកតា ហើយក៏បានចុះបញ្ជីដោយរដ្ឋបាលសរីយោដី (វិញ្ញាធនបត្រសម្គាល់ម្ចាស់អចនៅក្នុ ជាង៤៤ ហិកតា) ត្រឹមត្រូវតាមច្បាប់ ។ នៅសល់ជាង ១០ហិកតាទៀត មិនទាន់បានចុះបញ្ចីហើយយើងខ្ញុំទាំងអស់គា្ន ក៏បានគ្រប់គ្រងកាន់កាប់ដីរហូតមកពុំដែលមានទំនាស់។ លុះដល់ខែធ្នូ ឆ្នាំ២០២០ ទើបលោកស្រី សៀង បាន់ហេង បានអះអាងថា ខ្លួនមានដីទំហំ ៣០០ហិកតា ស្មើនឹង ៧៣ប័ណ្ណ ដលបានកសាងឡើង ក្នុងឆ្នាំ១៩៩៧ថា, ជាន់នៅលើដីរបស់យើងខ្ញុំដែលកំពុងកាន់កាប់ និងគ្រប់គ្រងរាល់ថ្ងៃ។ តែតាមការពិត ប័ណ្ណកម្មសិទ្ធិទាំង៧៣ប័ណ្ណនោះ បានចារិកទីតាំង យ៉ាងច្បាស់ស្ថិតនៅច្រើនភូមិ ក្នុងឃុំចំនួន៣ គឺឃុំបឹងខ្យាង ,ព្រែកស្លែង និងអំពៅព្រៃ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ដែលមានព្រំប្រទល់ឃ្លាតឆ្ងាយពីដីរបស់យើងខ្ញុំ ដែលស្ថិតនៅភូមិទួលសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល បន្លោះពី២គីឡូម៉ែត្រ ទៅ៤គីឡូម៉ែត្រ។ ការខុសទីតាំងនេះ មិនមែនយើងខ្ញុំនិយាយតែមាត់នោះទេ គឺមានអាជ្ញាធរ និងមន្ទីរជំនាញ បានបញ្ជាក់យ៉ាងច្បាស់លាស់ តាមលិខិតលេខ ២៦២៥ ដណសស.កណ ចុះថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ របស់មន្ទីររៀបចំ ដែនដីនគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា គិតមកដល់ត្រឹមថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ ពុំមានអនុក្រឹត្យរបស់រដ្ឋាភិបាល សម្រេចកំណត់អំពីការកាត់ព្រំទល់រដ្ឋបាលឃុំព្រែកស្លែង ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នៅក្នុងរដ្ឋបាលភូមិទួលសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាលនៅឡើយទេ។ កន្លងមកការចុះបញ្ជី ដីធ្លី អនុវត្តទៅតាមព្រំប្រទល់រដ្ឋបាលនៃផែនទី ភូមិសាស្ត (UTM) របស់ក្រសួងមហាផ្ទៃ។ បន្ទាប់មកទៀត មន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់ខេត្តកណ្ដាល បានចេញលិខិតមួយច្បាប់ទៀត ជូន ឯកឧត្តម ប្រធានសាលាដំបូងខេត្តកណ្តាល លេខ ៣១១៥ ដណសស.កណ ចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ ក៏បានបញ្ជាក់កាន់តែច្បាស់ថែមទៀតថា ពុំទាន់មានអនុក្រឹត្យ ឬលិខិតបទដ្ឋាន កតិយុត្ត ណាមួយ សម្រេចកំណត់ អំពីការកាត់ដីមួយផ្នែក នៃឃុំព្រៃស្លែង ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ចូលមកក្នុងដែនរដ្ឋបាលឃុំស្អាងភ្នំ និងស្រុកស្អាង នៅឡើយទេ។ភូមិទួលសាលា ឃុំស្អាងភ្នំ ស្រុកស្អាង មានផ្ទៃដីទំហំ ១០៦៤៦២៧៨ម៉ែត្រក្រឡាដដែលទេ។
នៅក្នុងលិខិតដដែលនោះ ក៏បានបញ្ជាក់បន្ថែមទៀតផងដែរថា ឃុំព្រែកស្លែង ឃុំបឹងខ្យាង ចុះបញ្ជី ក្នុងឆ្នាំ២០០៨ នឹងបានចេញវិញ្ញាបនបត្រសំគាល់អចលនវត្ថុ នៅឆ្នាំ២០០៩។ ចំពោះ ឃុំស្រុងភ្នំ ស្រុកស្អាង ចុះបញ្ជីក្នុងឆ្នាំ២០១២ និងចេញវិញ្ញាបនបត្រ អចលនវត្ថុ នៅឆ្នាំ២០១៤,២០១៥,២០១៦។ ក្រោយពីចេញវិញ្ញាបនបត្រ អចលនវត្ថុ ដែលឆ្លុះបញ្ជីមានលក្ខណៈ ជាប្រព័ន្ធចប់បណ្ណចាស់អស់ សុពលភាពបណ្ណ ចាស់មិនអាចលក់ដូរ ឬធ្វើអំណោយ និងដាក់បញ្ចាំបាននោះទេ ។ដូច្នេះបណ្ណកម្មសិទ្ធិដីទាំង ៧៣បណ្ណ របស់ លោកស្រី សៀង ចាន់ហេង ដែលកំពុងយកមកអះអាង និងប្រើប្រាស់បច្ចុប្បន្ន គឺមិនមានសុពលភាពទេ។ ហើយនៅថ្មីៗនេះ មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តកណ្ដាល ក៏បានចេញលិខិតថ្មី មួយបន្ថែមទៀតគោរពជូនឯកឧត្តមប្រធានសាលាឧទ្ទរណ៍ភ្នំពេញ លេខ០៤៣ ដណសស.កណ ចុះថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៣ ក៏បានបញ្ជាក់យ៉ាងច្បាស់ដែរថា ចំពោះបណ្ណកម្ម សិទ្ធិ របស់លោកស្រី សៀង ចាន់ហេង ដែលស្ថិតក្នុងភូមិសាស្ត្រ ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បានចុះបញ្ជី ក្នុងកំឡុងឆ្នាំ១៩៩៧ ដែលយកមកអះអាងនោះ មន្ទីរពុំមានទិន្ន័យ និងពុំដឹងច្បាស់អំពីការកំណត់ព្រំប្រទល់រដ្ឋបាលឃុំ-ស្រុក ក្នុងការកសាងប័ណ្ណនោះទេ។ ម្យ៉ាងវិញទៀត សូម្បីតែកំនូសបង្ហាញ ប្លង់ទីតាំង ក្បាលដី ដែលជាឧបសម្ព័ន្ធ ដែលរដ្ឋបាលខេត្តកណ្ដាលបានដាក់បង្ហាញនៅក្នុងអង្គប្រជុំ ដោះស្រាយវិវាទដីធ្លី ស្ថិតនៅក្នុងភូមិសាស្ត្រ ភូមិទួលសាលា ឃុំស្អាងភ្នំ ស្រុក ស្អាង ខេត្តកណ្តាលនាពេលកន្លងមក ក៏គ្មានឈ្មោះ សៀង ចាន់ហេង នៅក្នុងប្លង់គំនូសបង្ហាញទីតាំងក្បាលដីនោះដែរគឺមានតែឈ្មោះ ខៃ ណារិន,រី ណូយែល និងអ្នកដទៃជាច្រើនអ្នកទៀត។

ជុំវិញករណីខាងលើនេះ លោក លាស់ នុន មេភូមិទួលសាលា , លោក សុច ជៀក មេភូមិវាល, លោក សេន សាន អតីតមេភូមិទួលសាលា និងលោក ណយ នី តំណាងប្រជាពលរដ្ឋ កាលពីរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ បានលើកឡើងប្រហាក់ប្រហែលគ្នាថា ពួកគាត់មិនដែលបានចុះហត្ថលេខា ឬផ្ទេរសិទិ្ធទិញ-លក់ដីរបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិទួលសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាលនេះ ឱ្យឈ្មោះ សៀង ចាន់ហេង នោះទេ។ ហើយមកទល់ពេលនោះ ពុំមានអនុក្រឹត្យរបស់រដ្ឋាភិបាល សម្រេចកំណត់អំពីការកាត់ព្រំទល់រដ្ឋបាលឃុំ ព្រែកស្លែង, ឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ចូលទៅក្នុងរដ្ឋបាលភូមិទួលសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាលនោះទេ។

ពាក់ព័ន្ធករណីនេះដែរ កាលពីរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ អង្គភាពសារព័ត៌មាន បានព្យាយាមទំនាក់ទំនងទៅលោក សៀង ចាន់ហេង តាមរយៈទូរស័ព្ទ និងតាមរយៈប្រព័ន្ធបណ្ដាញសង្គម (តេឡេក្រាម) ផងដែរទៅកាន់លោកស្រី ប៉ុន្តែមិនមានការឆ្លើយតប ឬស្រាយបំភ្លឺអ្វីទេ ជុំវិញបញ្ហាខាងលើនេះ។

សូមបញ្ជាក់ទៀតថា ក្រៅពីដីបឹង មានក្រុមហ៊ុនអ៊ីកូមេហ្គាប៉ូលី មានទំហំ ៨២ហិកតា ៥៨៤៧ម៉ែត្រការ៉េ,លោក ជូ ស្រេង មានទំហំ ៥០ ហិកតា ៦១៧៥ ម៉ែត្រការ៉េ .ក្រុមហ៊ុនអង្គចអ៊ិនធើណេសិនណល មានទំហំ៣០ ហិកតា ០៤៨៦ ម៉ែត្រការ៉េ ក្រុមហ៊ុនអង្គរិចអ៊ីនធើណេសិនណល ពាន់ជាមូយ ដូ ស្រេង ទំហំ៥១៣ ៥៥៩១ ម៉ែត្រការ៉េ) និងដីរបស់លោកជំទាវ ហ៊ុន ប៊ុនធឿន និងលោកស្រី ហៀវ លន់ មានទំហំ ២ ហិកតា ៣៨១២ ម៉ែត្រការ៉េ តែតាមការពិតដីរបស់ លោកជំទាវ ហ៊ុន ប៊ុនធឿន និងលោកស្រី ហៀវ លន់ មិនមែនមានតែចំនួនប៉ុណ្ណឹងទេ គឺដីរបស់គាត់មានរហូតដល់ប្រហែល ៦០ ទៅ៧០ ហិកតាឯណោះ តែករណីមួយនះបានដោះស្រាយចប់ជាស្ថាពរហើយ។ ដូច្នេះការសរសេររបស់រដ្ឋបាលខេត្តកណ្ដាល ត្រង់ចំណុចនេះ មានភាពមិនប្រក្រតីការរាយការណ៍ដោយគ្មានមូលដ្ឋានច្បាស់លាស់ មានភាព ព ប្រហោង និងមិនច្បាស់លាស់ ដោយមិន សិក្សាស្រាវជ្រាវ ឱ្យគ្រប់ជ្រុងជ្រោយ ស្វែងរកម្ចាស់ដីឬភាគី ពាក់ព័ន្ធ និងដីទំនាស់ នៅត្រង់ចំណុចនេះថា ក្រុមហ៊ុន ឬអ្នកណាខ្លះជាម្ចាស់ដី ពិតប្រាកដ ហើយមាន ទំហំប៉ុន្មាន មានឯកសារកតិយុត្តិអ្វីខ្លះជាសំអាង ហើយឯកសារមានសុពលភាពប្រើប្រាស់ដែលទីទេ៕ សរន / N

Post navigation