Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ពលរដ្ឋរាប់រយនាក់ មកព្យាបាលជំងឺបំពង់ ក មាត់ធ្មេញ និងត្រចៀក ពី ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត អង្គការរបង្ការពិការភាពកម្ពុជា នៅស្រុកព្រះនេត្រព្រះ

Views: 12

ដោយៈ ភ្នំស្វាយ / បន្ទាយមានជ័យៈ នៅក្នុងមន្ទីរពេទ្យបង្អែក ព្រះនេត្រព្រះ ក្នុងស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ បេសកកម្មក្រុមគ្រូពេទ្យស្ម័គ្រចិត្ត អង្គការបង្ការពិការភាពកម្ពុជា , គ្រូពេទ្យឯកទេស ផ្នែកជំងឺត្រចៀក បំពង់ក និងច្រមុះ របស់មន្ទីរពេទ្យអង្គឌួង ក្រោមការសម្របសម្រួល និងគាំទ្រពីអង្កការ IMPACT Cambodia បានចុះមកសហការជាមួយ មន្ទីរពេទ្យបង្អែកខេត្ត នៃរដ្ឋបាលខេត្តបន្ទាយមានជ័យ និងគំរោងកម្មវិធី បានចុះមក ពិនិត្យ និងព្យាបាលជំងឺបំពង់ ក មាត់ធ្មេញ និងត្រចៀក ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃពេញ ១ថ្ងៃ ។

ការពិនិត្យ និងព្យាបាលជំងឺបំពង់ ក មាត់ធ្មេញ និងត្រចៀក ដោយលោកវេជ្ជបណ្ឌិត ស្រី វ៉ាន់ថុន , លោកស្រី វេជ្ជបណ្ឌិត ស្រី វណ្ណថន , លោកគ្រូពេទ្យ ខ្វាន់ រដ្ឋា ប្រធានមន្ទីរពេទ្យបង្អែកព្រះនេត្រព្រះ និងលោក-អ្នកគ្រូពេទ្យ ជាច្រើននាក់ទៀត។

លោកវេជ្ជបណ្ឌិត Srey Vanfhon បាននិយាយថាៈ កម្មវិធីពិនិត្យព្យាបាល ជំងឺមាត់ធ្មេញ បំពង់ក និង ត្រចៀក ជូនប្រជាពលរដ្ឋនេះ ប្រព្រឹត្តទៅក្នុងបរិវេណមន្ទីរ ពេទ្យបង្អែកព្រះនេត្រព្រះពេញ១ថ្ងៃ ចាប់ពីម៉ោង ៧ព្រឹក ដល់ម៉ោង ៥ល្ងាច ។

លោកវេជ្ជបណ្ឌិត បានបន្តថាៈ ក្នុងនាមលោក ជាវេជ្ជបណ្ឌិត ជំនាញផ្នែកមាត់ធ្មេញ បំពង់ ក និង ត្រចៀក របស់មន្ទីរពេទ្យព្រះអង្គឌួង លោកបានដឹកនាំក្រុមគ្រូពេទ្យ មួយក្រុម ចុះមកហសការជាមួយក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកស្រុកព្រះនេត្រព្រះ ពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋ នៅក្នុងស្រុកព្រះនេត្រព្រះ ដោយស្ម័គ្រចិត្ត និងឥតគិតថ្លៃទៀតផង​។

លោកបានបន្តថាៈ ប្រជាពលរដ្ឋក្រីក្រ ពុំមានលទ្ធភាពអាចចូលព្យាបាលជំងឺ ក្នុងមន្ទីរពេទ្យធំៗ បានទើបក្រុមគ្រូពេព្យស្ម័គ្រចិត្តរបស់លោក ចុះមកព្យាបាល ជូនពួកគាត់ ដោយឥតគិតថ្លៃ ។

លោកគ្រូពេទ្យ ខ្វាន់ រដ្ឋា បានថ្លែងការអរគុណ យ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ ចំពោះបេសកកម្មមនុស្សធម៌ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត មកពីមន្ទីរពេទ្យព្រះអង្គឌួង លោក-អ្នកគ្រូពេទ្យ បានចុះមកព្យាបាលផ្នែកមាត់ធ្មេញ បំពង់ ក និង ត្រចៀក ក្នុងមន្ទីរពេទ្យបង្អែក ស្រុកព្រះនេត្រព្រះនេះ ដោយពិនិត្យ និងព្យាបាលជំងឺជូន ប្រជាពលរដ្ឋ នៅក្នុងស្រុកព្រះនេត្រព្រះ ដោយស្ម័គ្រចិត្ត​និងឥតគិតថ្លៃទៀតផង ៕/V/R

Post navigation