Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់៣៦គ្រួសារនៅស្រុកបាធាយបានទទួលអំណោយពីសម្តេចតេជោ

Views: 4

ដោយៈ គង់ហេង/កំពង់ចាម៖ ប្រជាពលរដ្ឋចំនួន ៣៦ គ្រួសារ នៅស្រុកបាធាយ ដែលរងគ្រោះដោយខ្យល់កន្ត្រាក់នាពេលថ្មីៗ កន្លងទៅនេះបានទទួលអំ ណោយ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី តាមរយៈលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត និងសហការីជាច្រើនរូប កាលពីរសៀលថ្ងៃទី ៣០ មីនាម្សិលមិញ។

ប្រភពព័ត៌មានមន្រ្តីអមដំណើរលោកអភិបា ល ខេត្តកំពង់ចាមបានឱ្យដឹងថាៈ ក្នុងនោះប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ទាំង ៣៦ គ្រួសារ គឺក្នុងមួយគ្រួសារទទួលបានៈ អង្ករ ២៥ គីឡូក្រាម,មីមួយកេស,ទឹកត្រីមួយ យួរ និងតង់មួយ។ ចំណែកគ្រួសារដែលរងគ្រោះធ្ងន់ធ្ងរចំនួន ប្រាំពីរ គ្រួសារ មួយ គ្រួសារទទួលបានថវិកា២០ម៉ឺន រៀល និងចំនូន២៨ គ្រួសាររងគ្រោះមធ្យមផ្សេងទៀតទទួលបានចំនួន ១០ម៉ឺន រៀល។

សូមបញ្ជាក់ថា កាលពីយប់ថ្ងៃទី២៨ មីនា មានខ្យល់កន្រ្តាក់លាយឡំនិងភ្លៀងរន្ទះគ្របដណ្តប់លើឃុំសម្បូរបណ្តាលឱ្យប៉ះពាល់ភូមិចំនួន បួន រលំ និងរបើកដំបូលផ្ទះប្រជាពលរដ្ឋចំនួន ៣៣ ខ្នង ហើយឃុំតាំក្រាំង ប៉ះពាល់ភូមិចំនួន មួយ បង្កឱ្យរលំ និងរបើកដំបូលផ្ទះប្រជាពលរដ្ឋសរុបចំនួន បី ខ្នង។ ប៉ុន្តែករណីខ្យល់ ភ្លៀងរន្ទះខាងលើពុំមានប្រជាពលរដ្ឋណាម្នាក់រងគ្រោះប៉ះពាស់អាយុជីវិតនោះទេ៕សរន/R

Post navigation