Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ពលរដ្ឋដែលរងគ្រោះ រលំផ្ទះ ដោយសារភ្លៀងខ្យល់កន្ត្រាក់ ទទួលអំណោយលោក ហ៊ុន ម៉ាណែត

Views: 3

ដោយៈ ទេពកង្រី / កំពង់ឆ្នាំងៈ នៅថ្ងៃទី២៩ ឧសភា ២០២៣ លោកឧុត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង និងជាប្រធានសមាគមអតីតយុទ្ធជន កម្ពុជា ខេត្តកំពង់ឆ្នាំង និងក្រុមមន្ត្រីអមដំណើរ បានសហការជាមួយអាជ្ញាធមូលដ្ឋាន នាំយកអំណោយរបស់លោក ហ៊ុន ម៉ាណែត និងលោកស្រី ផ្តល់ជូនប្រជាពលរដ្ឋ ដែលរងគ្រោះ ដោយសារភ្លៀងខ្យល់កន្ត្រាក់ បណ្តាលឱ្យរលំផ្ទះ ៣ គ្រួសារថ្មីៗ នៅក្នុងឃុំកំពង់ហាវ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី អ៊ុំសុភា បានប្រគល់អំណោយអង្ករ ១៥០ គីឡូ ស័ង្កសី ៩០ សន្លឹក ស៊ីម៉ង់ត៍៦ បេ មី៣កេះ ទឹកត្រី ៣យួរ ទឹកស៊ីអុីវ ៣យួរ ត្រីខ ៣យួរ មុង៣ ម៉ាស់៣ប្រអប់ រួមនឹងថវិការមួយចំនួនផងដែរ។

សូមបញ្ជាក់ផងដែរថា ករណីគ្រោះធម្មជាតិភ្លៀងខ្យល់កន្ត្រាក់ បណ្តាលឱ្យរលំផ្ទះរបស់ បងប្អូនប្រជាពលរដ្ឋ ៣ គ្រួសារ បានកើតឡើង កាលពីថ្ងៃទី២៧ ឧសភា កន្លងទៅថ្មីៗ នៅក្នុងឃុំកំពង់ហាវ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ៕/V/R

Post navigation