Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ពលរដ្ឋដែលរងគ្រោះ ដោយទឹកជំនន់ចំនួន ១១២គ្រួសារ បានជម្លៀសមកទីទួលសុវត្ថិភាពទទួលបានស្បៀងពីរដ្ឋបាលខេត្តកំពង់ធំ

Views: 3

ដោយៈ ភ្នំសន្ទុក/កំពង់ធំ៖ នៅរសៀលថ្ងៃទី១ខែតុលា ឆ្នាំ២០២២ លោក ឈុន ឈន់ ប្រធានក្រុមប្រឹក្សា លោក ញឹក បានខេង អភិបាលរងខេត្ត ប្រធានអនុប្រធានមន្ទីរ អភិបាលស្រុក កងកម្លាំងទាំងបី បាននាំយកស្បៀងរបស់រដ្ឋបាលខេត្តទៅចែក ជូនដល់គ្រួសារចំនួន ១១២គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់ត្រូវបានជម្លៀសមកទីទួលសុវត្ថិភាពគម្ពោធឈូក ឃុំសំបូរណ៍ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។

លោកញឹក បានខេង អភិបាលរងខេត្តកំពង់ធំ ក៏បានឲ្យដឹងថា ទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋ ព្រមទាំងជួបនូវការរងគ្រោះដោយទឹកជំនន់ មានការរាំងស្ទះមិនអាចប្រកបមុខរបរចិញ្ចឹមជីវិតបាន ដូច្នេះហើយរដ្ឋបាលខេត្តបាននាំយកស្បៀងជាគ្រឿងឧបបរិភោគចែកជូនដល់ប្រជាពលរដ្ឋ ត្រូវបានជម្លៀសមកកាន់ទីទួលសុវត្ថិភាពខាងលើនេះ ដើម្បីដោះស្រាយជីវភាពបានមួយរយ:ើ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមថែរក្សាសុខភាពអនាម័យបីប្រការគឺ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត ដើម្បីការពារជំងឺផ្សេងៗ។

លោក ឈុន ឈន់ប្រធានក្រុមប្រឹក្សាខេត្តក៏បានលើកឡើងថា ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋមានទុក្ខលំបាកសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តែងតែគិតគូទសុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋជានិច្ច មិនទុកឲ្យបងប្អូនប្រជាពលរដ្ឋមួយណាអត់ស្បៀងអាហារនោះឡើយ។ ប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹងសែន សូមប្រុងប្រយ័ត្នចំពោះក្មេងតូចៗ ព្រោះទឹកកំពុងតែហក់ឡើងខ្លាំង អាចបណ្ដាលឱ្យបាត់បង់ជីវិតដល់មនុស្ស និងសត្វ។

គួរបញ្ជាក់ថា ពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ចំនួន ១១២ គ្រួសារ ក្នុងមួយគ្រួសារទទួលបាន ៖ អង្ករ មី ទឹកស៊ីអ៊ីវ ទឹកត្រី និងត្រីខ ៕សរន

Post navigation