Cambodia

ព្រះ​សហគមន៍​កាតូលិក ភូមិភាគ​ភ្នំពេញ ចែកជូន​សម្ភារៈ និង​អាហារ​ខ្លះៗ ដល់​ពលរដ្ឋ ចំនួន ៥០០ កញ្ចប់ ជា​រៀងរាល់ថ្ងៃ​

ដោយ​៖ សាវ​រក្ស / ភ្នំពេញ​៖ ព្រះ​សហគមន៍​កាតូលិក ភូមិភាគ​ភ្នំពេញ បានរៀបចំ យុទ្ធនាការ អាហារ​កញ្ចប់ រយៈពេល ៧ ថ្ងៃ ដោយ​ក្នុង​មួយថ្ងៃ មាន​កញ្ចប់​អាហារ រហូតដល់ ៥០០ កញ្ចប់ ចែ​ល​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែលមាន​ការខ្វះខាត នៅតាម​តំបន់​មួយចំនួន ក្នុង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី​៧ ខែឧសភា ឆ្នាំ​២០២១ ស្ថិតក្នុង​សង្កាត់​ស្ទឹងមានជ័យ​ទី​១ ខណ្ឌមានជ័យ ។

​លោក ស៊ាន់ សារឿន ជា​ប្រធានការិយាល័យ​យុវជន ព្រះ​សហគមន៍​កាតូលិក ភូមិភាគ​ភ្នំពេញ និង​ជាស​ហការី ក្នុងចំណោម​សហការី​ក្រុម​សង្គ្រោះបន្ទាន់ ព្រះ​សហគមន៍ កាតូលិក ភូមិភាគ​ភ្នំពេញ ក្រោម​គំនិត​ផ្តួចផ្តើម​របស់ លោក​អភិបាល អូ​លី​វី​យ៉េ ដែល​លោក​បង្កើត​ក្រុម​សង្គ្រោះបន្ទាន់​នេះ​ឡើង ដើម្បី​ចែកជូន ជា​សម្ភារៈ និង​អាហារ​ខ្លះៗ ដល់​បងប្អូន​ប្រជាពលរដ្ឋ មួយចំនួន កំពុងតែ​ជួប​ការលំបាក ដោយសារ​វិបត្តិ នៃ​ការរីក​រាលដាល ជំងឺ​កូ​វីដ​១៩ នៅក្នុង​តំបន់ រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ​។​

​លោក ស៊ាន់ សារឿន បាន​បន្ត​អោយដឹងថា នេះ​គឺជា​យុទ្ធនាការ ផ្តល់​កញ្ចប់​អាហារ ជូន​ដល់​បងប្អូន ប្រជាពលរដ្ឋ ដែលមាន​ជីវភាព​ខ្វះខាត មាន​អ្នកប្រមូល​សម្រាម អ្នក​រើស​អេតចាយ កម្មករសំណង់ អ្នករត់​រ៉ឺម៉ក ស៊ីក្លូ និង​អ្នកនេសាទ​ជាដើម​រួមទាំង​បងប្អូន ខ្មែរឥស្លាម​ផង ដើម្បី​សម្រាល​ទុក្ខលំបាក​ខ្លះ ។ ដោយ​ទឹកចិត្ត​ខ្មែរ ស្រឡាញ់​ខ្មែរ ខ្មែរ​ជួយ​ខ្មែរ គឺមាន​រយៈពេល ៧ ថ្ងៃ មកហើយ ហើយ​ថ្ងៃនេះ ជា​ថ្ងៃទី​៧ ផងដែរ ក្នុង​យុទ្ធនាការ ចុះ​ចែក​កញ្ចប់​អាហារ ជូន​ដល់​ពួកគាត់ ដោយ​ក្នុង​មួយថ្ងៃ ព្រះ​សហគមន៍ កាតូលិក ភូមិភាគ​ភ្នំពេញ ធ្វើ​អាហារ ចំនួន ៥០០ កញ្ចប់ ហើយ​រហូតមកដល់​ថ្ងៃនេះ គឺមាន ចំនួន ៣.៥០០ កញ្ចប់ ដោយ​ក្នុង​មួយកញ្ចប់ មានដូចជា មី ត្រីខ បាយ ម្ហូប ផ្លែឈើ ទឹកបរិសុទ្ធ រួមទាំង​ម៉ាស មួយកញ្ចប់​ផងដែរ​។​

​លោក ប្រធានការិយាល័យ​យុវជន ព្រះ​សហគមន៍​កាតូលិក ភូមិភាគ​ភ្នំពេញ រូបនេះ បានបញ្ជាក់​បន្ថែម ថា មុន​និង​យុទ្ធនាការ បាយ​កញ្ចប់​នេះ កាលពីពេល​កន្លងមក ព្រះ​សមាគមន៍​កាតូលិក ក៏បាន​រៀបចំ ចែកជា​ស្បៀងអាហារ មានដូចជា អង្ករ បន្លែ ត្រី សាច់ និង​របស់របរ​មួយចំនួនទៀត ដល់​បងប្អូន​ប្រជាពលរដ្ឋ ប្រមាណ​ជា ១០០០​គ្រួសារ រួម​ច​មកហើយ​ដែរ​ចាប់ពី​មាន​ការបិទ​ខ្ទប់ ក្នុងភូមិ​សាស្ត្រ រាជធានី​ភ្នំពេញ និង​ក្នុង​ក្រុង តាខ្មៅ​។​

​លោក ស៊ាន់ សារឿន បន្ត​អោយដឹងថា ក្នុងនាម ព្រះ​សហគមន៍​កាតូលិក ភូមិភាគ​ភ្នំពេញ ក្នុងនាម លោក​អភិបាល អូ​លី​វី​យ៉េ មាន​ក្តី​សោមនស្ស ដែល​បាន​ចូលរួមចំណែក ជាមួយ​រាជរដ្ឋាភិបាល ចែកជូន​ជា​ស្បៀងអាហារ ដល់​បងប្អូន​ប្រជា​ល​រដ្ឋ ដែលមាន ការខ្វះខាត​។​

​ជា​ចុងក្រោយ លោក ស៊ាន់ សារឿន ជា​ប្រធានការិយាល័យ​យុវជន ព្រះ​សហគមន៍ កាតូលិក ភូមិភាគ​ភ្នំពេញ សូម​ថ្លែងអំណរគុណ ដល់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា និង ថ្នាក់ដឹកនាំ គ្រប់​ស្ថាប័ន គ្រប់លំដាប់​ថ្នាក់ ដែល​បាន​យកចិត្តទុកដាក់ ប្រយុទ្ធប្រឆាំង ជំងឺ​កូ​វីដ​១៩ និង​សូម​អរគុណ ដល់​ក្រុមគ្រូពេទ្យ ដែល​បាន​លះបង់​ពេលវេលា ទាំង​កំលាំងកាយ​កំលាំងចិត្ត ក្នុងការ​មើលថែ អ្នកជំងឺ ដែល​កំ​ពូ​ង​សម្រាក​ព្យាបាល ជំងឺ​កូ​វីដ​១៩ ក៏ដូចជា​អរគុណ​ដល់ បង កងកំលាំង មាន​សមត្ថកិច្ច​ផងដែរ​។ ជាពិសេស អរគុណ​លោក​អភិបាល​អូ​លី​វី​យ៉េ អភិបាល​ព្រះ​សហគមន៍​កាតូលិក​ភូមិ​ភ្នំពេញ ដែល​បាន​លើកទឹកចិត្ត យ៉ាងខ្លាំង ទាំង​កំ​លាំ​កាយ​ចិត្ត ប្រាជ្ញា​ស្មារតី ថវិការ និង​សម្ភារ អង្ករ បន្លែ​ជាដើម ពី​ចំការ​ព្រះ​សហគមន៍​ផ្ទាល់ និង​អរគុណ​ដៃគូ​សហការ គឺ​អង្គការ ការី​តាស​កម្ពុជា ដែល​ជួយ​សម្រប សម្រួល​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​ឲ្យ​កិច្ចការ ទាំងនេះ ប្រព្រឹត្ត​ទៅដោយ រលូន សម្រាប់​បម្រើ សេចក្តីត្រូវការ របស់​បងប្អូន​ខ្វះខាត ក្នុង​តំបន់​ហានិភ័យ​ខ្ពស់​៕/V​-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

Football news:

Smertin recalls Euro 2004: he almost fought in the joints, defended against the young Cristiano and understood the excitement of the Bridge
Gareth Southgate: We shouldn't be football snobs. In matches with top teams, diversity is important
Leonid Slutsky: I am still sure that the Finnish national team is the outsider of our group. They were very lucky against Denmark
I'm not a racist! Arnautovic apologized for insulting the players of the national team of North Macedonia
Gary Lineker: Mbappe is a world-class star, he will replace Ronaldo, but not Messi. Leo does things that others are not capable of
The Spanish fan has been going to the matches of the national team since 1979. He came to the Euro with the famous drum (he could have lost it during the lockdown)
Ronaldo removed the sponsored Coca-Cola at a press conference. Cristiano is strongly against sugar - does not even advertise it