Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ព្រះអង្គម្ចាស់​វីលៀម​យាង​ទស្សនកិច្ច​ទាហាន​នៅ​ប៉ូឡូញ​

Views: 3

ប្រែ​សម្រួលៈ​បំណង​(​ស្ត្រេត​ថែមស៍​)៖ ព្រះអង្គម្ចាស់​វីលៀម​របស់​អង់គ្លេស​បាន​យាង​ទស្សនកិច្ច​ដោយ​មិន​បាន​ជូនដំណឹង​ជាមុន​ទៅកាន់​ប៉ូឡូញ​កាលពី​ថ្ងៃ​ពុធ​ទី​២២​មីនា​ដើម្បី​អរគុណ​ទាហាន​អង់គ្លេស​និង​​ប៉ូឡូញ​ដែល​ចូលរួម​ពាក់ព័ន្ធ​ក្នុង​ការគាំទ្រ​អ៊ុ​យក្រែន មុន​ពេល​ទ្រង់​យាង​ជួប​ជនភៀសខ្លួន​ដែល​បាន​រត់គេច​ចេញពី​ជម្លោះ​ជាមួយ​រុស្ស៊ី​ដើម្បី​ស្តាប់​ទុក្ខសោក​និង​បទពិសោធន៍​របស់​គេ​។​

​រជ្ជទាយាទ​អង់គ្លេស​អង្គ​នេះ​បាន​យាង​ទៅ​កាន់​ទីក្រុង​ហ្សេ​ស​សូវ​(Rzeszow)​នៅ​ប៉ូឡូញ​ភាគ​អាគ្នេយ៍ កន្លែង​ដែល​ទ្រង់​ត្រូវ​ជួប​សន្ទនា​ជាមួយ​រដ្ឋមន្ត្រី​ការពារ​ជាតិ​ប៉ូឡូញ និង​មាន​បន្ទូល​ទៅកាន់​សមាជិក​​កងកម្លាំងប្រដាប់អាវុធ​ប៉ូឡូញ​និង​ទាហាន​អង់គ្លេស​ដែល​ឈរជើង​នៅ​ទីនោះ​។​

​ការបញ្ជូន​ទាហាន​អង់គ្លេស​ទៅ​ឈរជើង​នៅ​ប៉ូឡូញ​ជា​ផ្នែក​នៃ​ការពង្រឹង​កម្លាំងយោធារ​បស់​អង្គការ​ណា​តូ​នៅ​ប៉ែក​ខាងកើត​របស់ខ្លួន ក្រោយ​រុស្ស៊ី​ចូល​ឈ្លានបាន​អ៊ុ​យក្រែន​។​

​ព្រះរាជដំណើរ​ដែល​មិន​បាន​ជូនដំណឹង​ជាមុន​នេះ ត្រូវបាន​ធ្វើឡើង​ក្រោយ​ការ​យាមកាម​ផ្តល់​សន្តិសុខ​យ៉ាង​តឹងតែង តែ​អ្នកនាំពាក្យ​របស់​ព្រះ​អង្គ​បាន​និយាយថា ព្រះអង្គម្ចាស់​វីលៀម ចង់​យាង​ទៅ​កាន់​ទី​​នោះ​និង​ជា​អ្វី​ដែល​ទ្រង់​ស្នើសុំ​។​

​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ផ្សាយ​ក្នុង​សារព័ត៌មាន​ប៉ូឡូញ ព្រះអង្គម្ចាស់​វីលៀម បាន​មានបន្ទូលថា​«​ខ្ញុំ​មក​ទីនេះ​ដើម្បី​ចង់​អរគុណ​ដោយផ្ទាល់​ទាហាន​ប៉ូឡូញ​និង​អង់គ្លេស​ដែល​ធ្វើការ​ជាមួយគ្នា​ជា​ដៃគូ​យ៉ាង​​ជិតស្និទ្ធ​។​ខ្ញុំ​ក៏​ចង់​គោរព​ដឹងគុណ​ដល់​ប្រជាជន​ប៉ូឡូញ​ចំពោះ​ទឹកចិត្ត​មនុស្សធម៌​ដ៏​ញ៉ាំង​ទឹកចិត្ត​របស់​គេ​។​អ្នក​បាន​បើក​បេះដូង​ធំ​​ស្មើ​ផ្ទះ​របស់​អ្នក​»​។​

​ក្រោយ​ជួប​ស្វាគមន៍​ក្រុម​ទាហាន ព្រះអង្គម្ចាស់​ត្រូវ​យាង​ទៅ​កាន់​ទីក្រុង​វ៉ា​សូវី ដើម្បី​ទត​ប្លុក​ការិយាល័យ​មួយ ដែល​ត្រូវ​បាន​ប្រែ​ក្លាយទៅជា​មណ្ឌល​រស់នៅ​របស់​ស្ត្រី​និង​កុមារ​អ៊ុយ​ក្រែន​ប្រមាណ​៣០០​នាក់​ដែល​​បាន​ភៀសខ្លួន​ចេញពី​សង្គ្រាម​។​

​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ព្រះអង្គម្ចាស់​វីលៀម​នឹង​ដាក់​កម្រងផ្កា​នៅ​ស្តូប​ទាហាន​មិន​ស្គាល់​ឈ្មោះ​ក្នុង​រដ្ឋធានី​ប៉ូឡូញ មុន​ជួប​ប្រធានាធិបតី អង់​សេ ឌូ​ដា​(Andrzej Duda)​ដើម្ប​ញ្ជាក់​ឡើងវិញ​អំពី​ទំនាក់​​ទំនង​ដ៏​ជ្រាលជ្រៅ​រវាង​ប្រទេស​ទាំង​ពីរ និង​បញ្ជាក់​ការគាំទ្រ​ជា​បន្ត​និង​ការដឹងគុណ​របស់​ទ្រង់​ចំពោះ​ប្រជាជន​ប៉ូឡូញ​៕

​ព្រះអង្គម្ចាស់​វីលៀម ជួប​ទាហាន​ប៉ូឡូញ​និង​អង់គ្លេស​នៅ​ទីក្រុង​ហ្សេ​ស​សូវ​នៅ​ប៉ូឡូញ​ភាគ​អាគ្នេយ៍​

Post navigation