Cambodia

ព្រះអើយ​​ រថយន្ត២គ្រឿងបុកគ្នាសាហាវយ៉ាងនេះដល់ថ្នាក់កំពាតគាស់យកសពមួយយប់ទល់ភ្លឺហើយ​ អស់ពេល៩ម៉ោងនៅយកសពចេញមិនទាន់បានទៀត

ព្រះអើយ​​ រថយន្ត២គ្រឿងបុកគ្នាសាហាវយ៉ាងនេះដល់ថ្នាក់កំពាតគាស់យកសពមួយយប់ទល់ភ្លឺហើយ​ អស់ពេល៩ម៉ោងនៅយកសពចេញមិនទាន់បានទៀត

ខេត្តកណ្តាល៖ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ ដោយរថយន្តដឹកទំនិញ២គ្រឿងបុកគ្នាពេញទំហឹងបណ្តាលអោយតៃកុងកៀបស្លាប់ក្នុងរថយន្តនិងម្នាក់ទៀតរងរបួសធ្ងន់ ប៉ុន្តែរយៈពេល៩ម៉ោងហើយ សពមិនទាន់អាចគាស់ចេញពីរថយន្តបាននៅឡើយទេ។

គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីវេលាម៉ោង១១៖៣៥នាទី យប់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ៣៣-៣៤ ភូមិព្រែកប៉ុល ឃុំបន្ទាយដែ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

សមត្ថកិច្ចអះអាងថា មានរថយន្តមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខតាកែវ 3A-0021 បើកបរដោយឈ្មោះ ថោង សុភ័ក្រ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិវិមានទ្រុង សង្កាត់សែនសុខ រាជធានីភ្នំពេញ គៀបក្នុងរថយន្ត ស្លាប់នៅកន្លែងកើតហេតុ ។

រថយន្តនេះ បើកបរមានទិសដៅពីអ្នកលឿងទៅភ្នំពេញ ។ ពេលបើកមកដល់កន្លែងកើតហេតុ បានរេចង្កូតមកឆ្វេងដៃមកបុក រថយន្តមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-3308 បើកបរដោយឈ្មោះ គយ សុភាព ភេទប្រុស អាយុ៤២ឆ្នាំ ស្នាក់នៅរាជធានីភ្នំពេញ រងរបួសធ្ងន់ ដែលមានទិសដៅភ្នំពេញទៅអ្នកលឿង ។

គ្រោះថ្នាក់ចរាចរណ៍នេះ ត្រូវបានសមត្ថកិច្ច អះអាងថា បណ្តាលមកពីអ្នកបើកបរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខតាកែវ 3A-0021 ធ្វេសប្រហែស គ្មានការប្រុងប្រយ័ត្ន មិនបានពិនិត្យមើលស្ថានភាពផ្លូវខាងមុខ ៕ ប្រភព៖ Khmer Note

Football news:

Hans-Dieter flick: I Hope Alaba will sign a contract with Bayern. Our club is one of the best in the world
Diego Maradona: Messi gave Barca everything, brought them to the top. He was not treated the way he deserved
Federico Chiesa: I hope to leave my mark in Juve. We will achieve great results
The Coach Of Benfica: I don't want us to look like the current Barcelona, it has nothing
Guardiola on returning to Barca: I'm happy at Manchester City. I hope to stay here
Fabinho will not play with West ham due to injury
Ronald Koeman: Maradona was the best in his time. Now the best Messi