ចែករម្លែក

​ដោយ​៖​វណ្ណៈ​/​ខេត្ត​ព្រះសីហនុ​៖​បច្ច័យ​ទេយ្យវត្ថុ​និង​ទៀន​ចំណាំ​ព្រះវស្សា​ត្រូវបាន​អាជ្ញាធរខេត្ត​ព្រះសីហនុ​ប្រារព្ធ​ធ្វើឡើង​រួមគ្នា​នៅក្នុង​វត្ត​ឥន្ទ​ញ្ញាណ​ហៅ​វត្ត​ក្រោម​ក្រុងព្រះសីហនុ​នៅ​ព្រឹក​ថ្ងៃទី​៤​ខែកក្កដា​ឆ្នាំ​២០២០​។​ដែល​បាន​ប្រគេន​ជូន​ព្រះសង្ឃ​និមន្ត​មកពី​វត្ត​នានា​ក្នុង​ខេត្ត​ព្រះសីហនុ​ចំនួន​២០​វត្ត​។​នេះ​ជា​កិច្ច​ចូលរួម​ជួយ​ទ្រទ្រង់​ព្រះសង្ឃ​ដែល​នឹង​និមន្ត​ចូលកាន់​ព្រះវស្សា​តាម​ពុទ្ធបញ្ញត្តិ ។​

​លោក​គួច​ចំរើន​បាន​ថ្លែងថា​៖​ក្នុងនាម​រដ្ឋបាលខេត្ត​បច្ចុប្បន្ននេះ​វត្ត​អារាម​ព្រះពុទ្ធសាសនា​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​អប់រំ​មហាជន​ប្រជាពលរដ្ឋ​ពុទ្ធបរិស័ទ​ក្នុង​ការងារ​ល្អ​សម្រាប់​សង្គមជាតិ​។​ជាពិសេស​ក្នុងដំណាក់កាល​ដែល​ពិភពលោក​ក៏ដូចជា​ប្រទេស​កម្ពុជា​ជួបប្រទះ​ជំងឺឆ្លង​កូ​វីដ​១៩​។​ព្រះសង្ឃ​គ្រប់​វត្ត​អារាម​ក៏បាន​និមន្ត​ចូលរួម​ទាំង​វិធានការ ការពារ​និង​ការអប់រំ​ពុទ្ធបរិស័ទ​។

​មន្ត្រី​រដ្ឋបាលខេត្ត​ថ្លែងថា​ក្រៅពី​ប្រគេន​ព្រះសង្ឃ​ចំនួន​២០​វត្ត​ដែល​ធ្វើ​រួមគ្នា​នៅក្នុង​វត្ត​ឥន្ទ​ញ្ញាណ​ក្រុងព្រះសីហនុ​ថ្នាក់ដឹកនាំ​ខេត្ត​ក៍​នឹង​រៀបចំ​ប្រគេន​ទេយ្យទាន​បច្ច័យ​និង​ទៀន​ចំណាំ​ព្រះវស្សា​ដល់​ព្រះសង្ឃ​តាម​បណ្តា​វត្ត​នៅតាម​មូលដ្ឋាន​ជា​បន្តបន្ទាប់​ទៀត​រហូតដល់​គ្រប់​វត្ត​ទាំងអស់​ក្នុង​ខេត្ត​ព្រះសីហនុ​៕S/​