ចែករម្លែក

ដោយ​៖​ឆាយា​នាថ​/​ភ្នំពេញ​៖​គិត​ត្រឹម​ម៉ោង​៩​ព្រឹក​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០២០​នេះ​ព្រះសង្ឃ​និង​អ្នក​ឈឺ ដោយសារ​ជំងឺ​គ្រុនផ្តាសាយ​ធំ​សរុប​មាន​ចំនួន​៥៧៥​នាក់​តែ​មិនមែនជា​វីរុស​កូ​វីដ​-១៩​ទេ​។​នេះ​បើតាម​លោកស្រី ឱ វណ្ឌ​ឌី​ន រដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល ។

​ការវិភាគ​របស់​មន្ទី​រ​ពិសោធន៍​នៃ​វិទ្យាស្ថាន​ជាតិ​សុខភាព​សាធារណៈ និង វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា លើ​ករណី​អ្នកជំងឺ​ខាងលើ​បានបង្ហាញ​លទ្ធផល​ថា​«​មិនមាន​វីរុស​កូ​វីដ​-១៩​តែមាន​វិជ្ជមាន​វីរុស​ផ្តាសាយធំ​» ដែលជា​ប្រភេទ​អាច​ឆ្លង​បន្ត​គ្នា​ដែរ ។​

នេះ​បើ​យោងតាម​អត្ថបទ​របស់លោក​ស្រី ឱ វណ្ឌ​ឌី​ន រដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល ចេញផ្សាយ​នៅ​ល្ងាច​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០២០ នេះ ។​
​ជាមួយគ្នានេះ ដើម្បី​ចៀសវាង​ការចម្លង​ជំងឺ​គ្រុន​ផ្តាសាយធំ​ខាងលើនេះ លោក​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល សូម​អំពាវនាវ​ដល់​ប​ង​ប្អូន​ប្រជាពលរដ្ឋ លោកតា​អាចារ្យ លោកតា​-​លោកយាយ​គណកម្មការ​វត្ត​និង​ព្រះសង្ឃ​ទាំងអស់​នៅ​ទូទាំងប្រទេស​ចូលរួម​អនុវត្ត​វិធានការ​មួយចំនួន​ផងដែរ ៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម