Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ព្រះវិហារវត្តថ្មគរអន្លង្សារនៃទឺកដីព្រៃឈើទាល នៅភូមិអន្លង់សារឃុំភ្នំលៀបស្រុកព្រះនេត្រព្រះត្រូវបានបញ្ចុះខ័ណ្ឌសីមា

Views: 3

ដោយ : ភ្នំស្វាយ / បន្ទាយមានជ័យៈ ព្រះវិហារស្ថិតនៅវត្តថ្មគរអន្លង្សារនៃទឺកដីព្រៃឈើទាល ស្ទឹងបឹងបួរ ស្ទឹងរំដួល នាភូមិអន្កង់សារឃុំភ្នំលៀបស្រុកព្រះនេត្រព្រះ ក្នុងស្រុកព្រះនេត្រព្រះ បានធ្វើពិធីបញ្ចុះខ័ណ្ឌសីមានិងសម្ពោធឆ្លងជាថ្មី កាលពីថ្ងៃទី២៦ខែមីនាឆ្នាំ២០២៣ ។

លោក ឃូ ពៅ អភិបាលស្រុកព្រះនេត្រព្រះបានឲ្យដឹងថា ព្រះវិហារនេះមានអាយុកាលចំណាស់រាប់រយឆ្នាំ តែភាពទ្រុឌទ្រោមជាខ្លាំងទើបកម្លាំងមហាសាមគ្គីបានផ្តល់សទ្ធាជ្រះថ្លាពីសំណាក់លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងលោកស្រី បុត្រាបុត្រីបានចំណាយចូលជាថវិកាចំនួន ៣២.៧៤៥ ដុល្លារនិងថវិកាចូលរួមពីរសប្បុរសជន និងពុទ្ធបរិស័ទចំនួន ៥៧.២៧៦ ដុល្លារទៀត “។

ព្រះវិហារបុរាណរាងតូចច្រឡឺង ទាប តែរចនាបទខ្មែរសម័យកណ្តាលមានទំហំ២១ ម៉ែត្រ គុណទទឹង ១៩ ម៉ែត្រ ដែលបានធ្វើការជួសជុលឡើងវិញតាំងពីឆ្នាំ២០១៩និងបានបញ្ចប់រួចជាស្ថាពរចុងឆ្នាំ២០២២ ដោយបានចំណាយថវិកាអស់សរុបចំនួន ៩០.០២១ដុល្លារ។

លោក ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា: ព្រះពុទ្ធសាសនាជាសាសនានៃសន្តិភាព ជាសាសនារដ្ឋនៃប្រជាជាតិកម្ពុជា ដូចនេះឱ្យយើងត្រូវតែយកចិត្តទុកដាក់ ជួយជ្រោមជ្រែងលើកកម្ពស់វិស័យពុទ្ធសាសនា ឱ្យមានភាពរីកចម្រើនសមស្របតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ត្រង់ជំពូក ៣ មាត្រា ៤៣ បានចែងថា ប្រជាពលរដ្ឋទាំងពីរភេទ មានសិទ្ធិពេញលេញខាងជំនឿនិងការប្រតិ្តបត្ត ខាងផ្លូវសាសនាជាពិសេសការបន្តពង្រឹង ពុទ្ធិកសិក្សានៅគ្រប់កម្រិតក្នុងគោលបំណងបង្កើនធនធានព្រះសង្ឃ។​ P / N

Post navigation