Cambodia

ព្រលឹង​ស្ត្រី​ខ្មែរ ​ដែល​ស្លាប់​ដោយ​ផ្ទុះអាវុធ​កណ្ដាល​ក្រុង​បាងកក សណ្ឋិត​ចូល​ប្តី​យំ​សោក​ឲ្យ​បញ្ជូន​ខ្លួន​មក​ស្រុកកំណើត​វិញ​

បាំងកក ៖ បន្ទាប់​ពី​មាន​ករណី​ផ្ទុះ​អាវុធ​ក្នុង​បន​ល្បែង​កណ្ដាល​ក្រុង​បាងកក បណ្ដាល​ឲ្យ​ស្លាប់​មនុស្ស៤នាក់ ក្នុង​នោះ​មាន​ស្ត្រី​ជនជាតិ​ខ្មែរ​ម្នាក់​រួចមក​ ក៏​មាន​រឿង​រ៉ាវ​អបិយ​ជំនឿ​មួយ​ ដែល​ត្រូវ​បាន​គេ​ឲ្យ​ដឹង​ថា ព្រលឹង​របស់​ស្ត្រី​ខ្មែរ​រូប​នោះ បាន​មក​សណ្ឋិត​ក្នុង​រាងកាយ​បុរស​ជា​ស្វាមី ទាំងយប់ ដោយ​បញ្ចេញ​នូវ​វាចា​ទួញ​សោក ស្តាយស្រណោះ ដែល​ខ្លួន​បាន​ស្លាប់​ចោល​កូន និង​ប្តី ធ្វើ​ឲ្យ​ក្រុមគ្រួសារ និង សាច់ញាតិ​មានការ​សោកសង្រេង​យ៉ាង​ខ្លាំង។ នៅពេល​នេះ​ដែរ បុរស​ជា​ប្តី​បាន​ទៅ​ស្នើ​សុំ​ឲ្យ​សមត្ថកិច្ច​នៅ​ការិយាល័យ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា ថៃ ប្រចាំ​ច្រក​ប៉ោយប៉ែត ធ្វើយ៉ាងណា​ជួយ​ទាក់ទង​ទៅ​ភាគី​ថៃ ដើម្បី​ឲ្យ​ជួយ​បញ្ជូន​សព​ប្រព​ន្ធ​មកកាន់​ទឹកដី​ខ្មែរ​វិញ។

គួរ​បញ្ជាក់​ថា យោង​តាម​សេចក្តី​រាយការណ៍​របស់​ប៉ូលិស បានឲ្យ​ដឹងថា ហេតុការណ៍​នេះ កើត​ឡើង​កាល​ពី​វេលា​ម៉ោង ១០យប់ ថ្ងៃច័ន្ទ នៅ​អគារ​លេងល្បែង​ស៊ី​សង​មួយ កណ្តាល​ទី​ក្រុងបាងកក ដោយ​ខ្មាន់​កាំ​ភ្លើង ជា​អ្នកញៀនល្បែង និង​ចាញ់​ល្បែង ក្រោយ​មក​ក៏​បាន​ទាស់​សម្តី​ជាមួយ អ្នក​លេង​ល្បែង​ជា​មួយ​គ្នា​ម្នាក់ ដែល​ត្រូវ​គេ​អះអាង​ជា​ប៉ូលិស​ទើប​បណ្តាល​ឲ្យ​មាន​ការ​បាញ់​សម្លាប់​រង្គាល​កើត​ឡើង​តែ​ម្តង។

ហេតុការណ៍​នេះ បាន​សម្លាប់​មនុស្ស ៤នាក់ របួស​២នាក់ ក្នុង​នោះ​ម្នាក់​ជាប៉ូលីសថៃ ប៉ុន្តែ​ត្រូវ​មេ​ប៉ូលិស​ក្រុង​បាងកក អះអាង ប៉ូលិស​ដែល​ស្លាប់ មិនមែន​កំពុង​បំពេញ​បេសកកម្ម​នោះ​ទេ គឺ​គ្រាន់​នៅ​ទី​នោះ​ដើម្បី​លេង​ល្បែង​ស៊ីសង​ប៉ុណ្ណោះ។

លោក Gen Pakapong មេ​ប៉ូលិស​ជាន់​ខ្ពស់​ក្រុង​បាងកក លើក​ឡើង​ថា ជន​ដៃដល់ ត្រូវ​បាន​គេ​បាញ់​សម្លាប់​នៅនឹងកន្លែង​ដោយ​បុរស​ម្នាក់​ទៅ​ដែល​ស្ថិត​នៅ​ក្នុង​ហេតុការណ៍ដែរ ប៉ុន្តែ​បាន​ភៀស​ខ្លួន​ចេញ​រួច​ ក្រោយ​កម្លាំង​សមត្ថកិច្ច​ចូល​មក​ដល់។

ដោយ​ឡែក សម្រាប់​ស្រី្ត​រង​គ្រោះ ជាជនជាតិ​ខ្មែរ ត្រូវ​គេ​ស្គាល់​ថា ឈ្មោះ ម៉ៅ ស្រីពៅ ភេទស្រី អាយុ ២៩ឆ្នាំ មាន​ទីលំនៅ​សង្កាត់​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​៕
សោ និយមរ័ត្ន

 

  
 

តុលា

ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114

Football news:

Gundogan about the APL: It's hard to score 100 or 98 points every year, but we need to if we want to fight for all the titles
Havertz on Klopp: a Great coach. He has achieved a lot at Liverpool, but is hungry to win and wants to win even more
Zinedine Zidane: Real Madrid will have a chance to win trophies if we play as we did after the quarantine
Solskjaer on penalty: Tough decision. De Gea made an incredible save, but the rules are the rules
It's time to learn the names of new Borussia heroes. Now there are 17-year-old boys making goals
Paulo Fonseca: it's Important to bring Smalling back to Roma. We have only 3 Central defenders
Arteta about 2:1 with West ham: Arsenal made life difficult for themselves with losses, but they fought and believed in victory