Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ព្រោះប្រចណ្ឌស្ត្រីម្នាក់ទាញកាំភ្លេីងបាញ់ក្បាលខ្លួនឯងស្លាប់

Views: 3

ដោយះសរិទ្ធ/ភ្នំពេញ ៖ ប្រភពពីសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យបានអោយដឹងថាមានករណីស្ត្រីម្នាក់បានយកកាំភ្លេីងរបស់ប្តីបាញ់ក្បាលខ្លួនឯងបណ្តាលឱ្យស្លាប់ភ្លាមៗដោយសារតែភ្លេីងប្រចណ្ឌជាមួយប្តីកាលពីវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ ស្ថិតនៅចំណុច ផ្ទះលេខ11 ផ្លូវបេតុង ក្នុងភូមិក្រាំងដូនទៃ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះឈ្មោះ ឡុង ចាន់នី អាយុ៤០ឆ្នាំ មុខរបរមេផ្ទះ .ចំណែកប្ដីជនរងគ្រោះឈ្មោះ យ៉ែម ប៊ុនធឿន អាយុ ៤៦ឆ្នាំ មុខរបរមន្ត្រីនគរបាល ព្រហ្ម ទណ្ឌ នៅក្រសួងមហាផៃ្ទ មានឋានន្តរស័ក្តិវរសេនីយ៍ទោ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា នៅមុនពេលកើតហេតុតាមព័ត៌មានពីកូនស្រីបង្កើតឈ្មោះ អេង ស្រីពីន អាយុ ២០ ឆ្នាំ បានឱ្យដឹងថា កាលពីថ្ងៃទី ២៨ខែឧសភាឆ្នាំ ២០២៣ ម្ដាយរបស់គាត់បានមកពី ពិធីបុណ្យជាមួយនឹងឪពុករបស់ខ្លួន។ បន្ទាប់មកម្ដាយរបស់នាងបាននិយាយថា ឱ្យនាងខ្ញុំជួយមើលថែប្អូនៗផង ប៉ុន្តែនាងខ្ញុំមិនចាប់អារម្មណ៍ ក៏នាំគ្នាឡើងសម្រាករៀងៗខ្លួនអស់ទៅ លុះដល់ព្រឹកឡើង នៅម៉ោងកើតហេតុស្រាប់តែឮសំឡេងដូចរន្ទះបាញ់ ហើយប៉ាមកស្រែកថា ម៉ាក់បាញ់ខ្លួនឯងស្លាប់បាត់ហើយកូន ហើយនាងខ្ញុំបានឃើញប៉ាយកកាំភ្លើងដកគ្រាប់ចេញ ។
ប្រភពដដែលបានបន្តថា កន្លងមកជនរងគ្រោះតែងតែប៉ុនប៉ងសម្លាប់ខ្លួនឯងជាច្រើនដងតែមិនបានសម្រេច ដោយប្តីឃើញទាន់ ជួនកាលអ្នកជួលបន្ទប់ជួលអ្នកជួយទាន់(ចងកសម្លាប់ខ្លួន)
ចំពោះមូលហេតុដោយសារតែប្រពន្ធប្រចណ្ឌប្តីមានស្រី។
ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ចំណុចកេីតហេតុហើយបានហុ៊មព័ទ្ធខ្សែដើម្បីធ្វេីកោសល្យវិច័យជាក់ស្តែង៕ P / N

Post navigation