Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ព្រឹកមិញនេះ CAMSOC ធ្វើពិធីក្រុងពាលី សម្រាប់សុំព្រះអគ្គិកីឡា ថ្ងៃស្អែក

Views: 1

ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ទី២០ ខែមីនា នេះ គណៈកម្មការ រៀបចំកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២ (CAMSOC) បានសហការ ជាមួយ ក្រសួងព្រះបរមរាជវាំង និងគណៈកម្មការបុណ្យជាតិ បានរៀបចំពិធីក្រុងពាលី សុំសេចក្តីសុខ សេចក្តីចម្រើន និងសុំព្រះអគ្គិកីឡា សម្រាប់ព្រឹត្តិការណ៍ SEA Games-ASEAN Para Games ឆ្នាំ២០២៣ នៅកម្ពុជា។

ក្នុងពិធីក្រុងពាលីថ្ងៃនេះដែរ បានធ្វើឡើងក្រោមអធិបតីភាព លោកបណ្ឌិត ថោង ខុន អនុប្រធានអចិន្រ្តៃយ៍ CAMSOC, លោក ខៀវ កាញ៉ារីទ្ធ អនុប្រធាន CAMSOC លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងថ្នាក់ដឹកនាំក្រសួង និងស្ថាប័នពាក់ព័ន្ធ ជាច្រើនទៀត ។

ភ្លើងគប់នេះ នឹងដង្ហែរជុំវិញតំបន់អាស៊ាន ក្នុងការឆ្ពោះទៅពិធីបើកជាផ្លូវការ នាដើមខែ ឧសភា ខាងមុខនេះ ដែលនឹងចាប់ផ្តើមដង្ហែរជាផ្លូវការចាប់ពីថ្ងៃទី២២ ខែមីនា រហូតដល់ថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០២៣ ដោយឆ្លងកាត់ប្រទេស ចំនួន១០ នៅតំបន់អាស៊ីអាគេ្នយ៍។

នៅថ្ងៃទី២១ ខែមីនា ស្អែកនេះ ពិធីប្រោសព្រះរាជទាន ព្រះអគ្គិកីឡា (ផ្តល់ភ្លើងគប់) នឹងធ្វើឡើងក្រោមព្រះរាជាធិបតី ដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រមហាក្សត្រ នៃព្រះរាជណាចក្រកម្ពុជា។ សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្តេច ស ខេងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងសម្តេចពិជ័យសេនា ទៀ ប្រធាន CAMSOC ៕ V / N

Post navigation