ចែករម្លែក

ដោយ:វិវឌ្ឍន៍/ភ្នំពេញ:តាមទំព័រហ្បេសប៊ុកក្រសួងធនធានទឹកនិងឧតុនិយមបានអោយដឹងថា ព្រឹកនេះ កម្ពស់ទឹកស្ទឹងព្រែកត្នោត បានស្រកចុះ ០,១៤ ម៉ែត្រ ធៀបនឹងពេលល្ងាចថ្ងៃម្សិលមិញ។

ប្រភពដដែលបានបញ្ជាក់ថា ស្ថានភាពកម្ពស់ទឹកស្ទឹងព្រែកត្នោត នៅសំណង់ទ្វារទឹកទំនប់អាង៧មករា នាថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ៧:៣០ នាទីព្រឹក គឺ កម្ពស់ទឹកខាងមុខទ្វារ ៥,៤២ ម៉ែត្រ​ ស្រកចុះ​ ១,២៥ ម៉ែត្រ ធៀបនឹងកម្ពស់ទឹកអតិបរិមា​ ៦,៦៧ ម៉ែត្រ កាលពីថ្ងៃទី​១៤ ខែតុលា ឆ្នាំ២០២០, កម្ពស់ទឹកហូរលើទំនប់បង្ហៀរ ០,៤២ ម៉ែត្រ, កម្ពស់ទឹកខាងក្រោយទ្វារ ៨,២៥ ម៉ែត្រ​ ៕/R

ទីតាំងផ្សាយពាណិជ្ជកម្ម