Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ព្រឹកនេះ សម្ដេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិត នៃវិទ្យាស្ថានវ៉ាន់ដា ជាង ៤ ពាន់នាក់

Views: 10

ដោយៈ តារារិទ្ធ / ភ្នំពេញៈនៅព្រឹកថ្ងៃទី ២២ ខែមីនា ឆ្នាំ២០២៣ នេះ សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិ ​នៃវិទ្យាស្ថានវ៉ាន់ដា ចំនួន ៤.៧០៥ នាក់ ក្នុងនោះ មានកម្រិតបរិញ្ញាបត្ររង និងកម្រិតបរិញ្ញាបត្រ។ ពិធីនេះ ត្រូវប្រារព្ធធ្វើឡើង នៅមជ្ឈមណ្ឌ លសន្និបាត និងពិព័រណ៍កោះពេជ្រ ។

លោក ហេង វ៉ាន់ដា នាយកវិទ្យាស្ថានវ៉ាន់ដា បានឱ្យដឹងថាៈ និស្សិតជ័យលាភី ដែលទទួលសញ្ញាបត្រនេះ រួមមាន ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រសរុប ៤.៧០៥ នាក់ នារី ៤.២២១ នាក់ ដែលបានបញ្ចប់ការសិក្សា ក្នុងឆ្នាំសិក្សា ​២០២១​-២០២២ នៅទីតាំងគោលក្នុងរាជធានីភ្នំពេញ និងសាខាខេត្តសៀមរាប ។ ក្នុងនោះ ក៏មាន និស្សិត​បរិញ្ញាបត្រ​ផ្នែកអាហារូបករណ៍ របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំនួន ៥០ នាក់ នារី ៤២ នាក់ផងដែរ។

ក្នុងឆ្នាំសិក្សា ២០២២-២០២៣ នេះ វិទ្យាស្ថានវ៉ាន់ដា មានក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង បុគ្គលិក និងសាស្ត្រាចារ្យ សរុចំនួន ៩៧១ នាក់ (នារី ៣៨១ នាក់) និងនិស្សិតកំពុងសិក្សា ចំនួន ១០.៨៧៦ នាក់ (នារី ៩.៨៣៥ នាក់) និងគិតចាប់ ពីឆ្នាំសិក្សា ២០០២- ២០០៣ ដល់ឆ្នាំសិក្សា ២០២១-២០២២ កន្លងមកនេះ និស្សិត បានបញ្ចប់ការសិក្សា គិតទាំងនិស្សិតជ័យលាភីនេះផង សរុបចំនួន ៤៦.៨៨៦ នាក់។

ដោយឡែក ចំពោះនិស្សិតជ័យលាភី ត្រូវទទួលសញ្ញាបត្រ នាឱកាសនេះវិញ យោងតាមការធ្វើអង្កេត បានបង្ហាញថា និស្សិតចំនួន ៤.៧០៥ នាក់នេះ អ្នកមានការងារធ្វើ ចំនួន ៤.៤២៥ នាក់ ស្មើនឹង ៩៤,០៥ ភាគរយ៕/V/R

Post navigation