Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ព្រឹកនេះសម្តេចធិបតី ហ៊ុន ម៉ាណែត បន្តជួបសំណេះសំណាលជាមួយកម្ម ករ១៨,២៦៥នាក់នៅស្រុកសំរោង ទងខេត្តកំពង់ស្ពឺ

Views: 1

ដោយ៖តារារិទ្ធ/ភ្នំពេញ៖នៅព្រឹកថ្ងៃ​ទី៩ ខែកញ្ញាឆ្នាំ២០២៣នេះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយ ករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានឹងបន្តជួប​សំណេ​សំណាលជាមួយ បងប្អូនកម្មករ និយោជិតឮឥសរុប ១៨,២៦៥នាក់ទៀតមកពីរោងចក្រសហគ្រាសចំនួន១៤ក្នុងខេត្តកំពង់ ស្ពឺ។

ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានឱ្យដឹងថាកម្មករនិយោ ជិតដែលចូលរួមក្នុងពិធីសំណេះសំ ណាលស្អែកនេះមកពីរោងចក្រសហ គ្រាស​ចំនួន​១៤ ក្នុងនោះមានរោង ចក្រកាត់ដេរចំនួន៣,ផលិតផលធ្វើ​ដំណើរនិងកាបូបចំនួន៧, ដេរស្បែ កជើងចំនួន២, បោះពុម្ពលើសម្លៀក បំពាក់ចំនួន១ ននិងផលិត​គ្រឿង​អេឡិចត្រូនិចចំនួន១។

បច្ចុប្បន្នខេត្ត​កំពង់ស្ពឺមានកម្មករនិ យោជិតកំពុងបម្រើការងារជាង ១៥ ម៉ឺននាក់ដែលផ្តល់ចំណូលគិតជា​ប្រាក់​ឈ្នួល​សរុបប្រមាណ៤៧០ លានដុល្លារអាមេរិកក្នុងមួយឆ្នាំនៅតាម រោងចក្រ សហគ្រាស ចំនួន ៣៨៥។ក្នុងនោះរោងចក្រសហគ្រា សក្នុងវិស័យកាត់ដេរមានចំនួន ១៩១ ផ្តល់ការងារជូន​កម្មករនិយោ ជិតសរុបប្រមាណ១៤ម៉ឺននាក់ផ្តល់ប្រាក់ឈ្នួលសរុបជាង៤៣០លាន​ដុល្លារក្នុង​មួយឆ្នាំ ។ ខេត្តកំពង់ស្ពឺឈរនៅលំដាប់ទី២ ជាខេត្តមានការអភិវឌ្ឍន៍​រោង​ចក្រសហគ្រាសច្រើន ជាងគេបន្ទាប់ពីរាជធានីភ្នំពេញ ។ បច្ចុប្បន្នខេត្តកំពង់ស្ពឺក៏មានតម្រូវ ការ​កម្លាំងពលកម្មខ្ពស់ផងដែរគិតត្រឹមត្រូវទី៦ ខែកញ្ញាខេត្តនេះមានតម្រូវការកម្លាំងពលកម្ម​ប្រមាណ ៤ ពាន់នាក់។
គួររំលឹកថាសម្តេចធិបតី ហ៊ុន ម៉ាណែត បានជួបសំណេះសំណាលជាមួយកម្មករនិយោជិតចំនួនពីរលើករួចមកហើយ ។ លើកទី១ធ្វើឡើងនៅថ្ងៃទី ២៩ខែសីហានៅតំបន់ព្រៃស្ពឺរាជធានី ភ្នំពេញមានកម្មករនិយោជិតចូលរួមចំនួន ១៨,០១៣នាក់ ។ លើកទី២ ធ្វើឡើងនៅថ្ងៃទី១កញ្ញា ឆ្នាំ២០២៣ នៅក្រុងតាខ្មៅខេត្តកណ្តាលមានកម្មករនិយោជិតចូលរួម១៨,២៨៩នាក់ ។
ក្នុងជំនួបពីរលើកកន្លងទៅសម្តេចធិបតី ហ៊ុន ម៉ា​ណែត បានចង្អុល បង្ហាញការងារអាទិភាព​ចំនួន​៦ជូនទៅក្រសួងការងារនិង​បណ្តុះបណ្តា លវិជ្ជាជីវៈអនុវត្តន៍ឱ្យមានប្រសិទ្ធ ភាពខ្ពស់ក្នុង​ឆ្នាំ​២០២៣​នេះដែល​រួម​មាន៖
១៖ ខិតខំសម្របសម្រួលការពិភាក្សាប្រាក់ឈ្នួលអប្បបរមាឱ្យបានល្អដោ យឈរលើលក្ខណៈ​វិទ្យាសាស្ត្រ និងលក្ខណៈវិនិច្ឆ័យដែលមានចែងក្នុងច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមាឱ្យបានមុន​ពេល​ឈប់សម្រាកបុណ្យ ភ្ជុំបិណ្ឌខាងមុខនេះ។
២៖ រៀបចំលិខិតបទដ្ឋានគតិយុត្តិជាបន្ទាន់ដើម្បីត្រៀមដាក់ឱ្យដំណើរ ការរបប​សន្តិសុខ​សង្គម​ផ្នែកថែទាំសុខភាពតាមរបបភាគទានដោយ ស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមា ជិក ប.ស.ស.ដើម្បីជួយសម្រាលបន្ទុកចំណាយផ្នែកថែទាំសុខភាពរបស់កម្មករនិយោជិតនិងក្រុមគ្រួ សារឱ្យ​បានលឿននិងត្រូវផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់កម្មករនិយោជិតព្រមទាំងបង្កើត​យន្ត​ការ​ងាយស្រួលសម្រាប់កម្មករនិយោជិតអាចចូលរួមជាមួយនឹងកម្មវិធីនេះ។
៣៖ រៀបចំដាក់ឱ្យដំណើរការកម្មវិធីបណ្ដុះបណ្តាលជំនាញ​បច្ចេកទេសវិជ្ជាជីវៈដល់​យុវជន​មក​ពី​គ្រួសារកីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេសចំនួនប្រមាណ ១.៥ លាននាក់និង​សម្របសម្រួលជាមួយភាគីពាក់ព័ន្ធអនុញ្ញាតឱ្យកម្មករនិយោជិតអាចចូលរៀនជំនាញវិជ្ជា ជីវៈផងដែរដើម្បីបង្កើនផលិតភាព ប្រសិទ្ធភាពការងារនៅកន្លែងការងារដោយត្រូវរៀបចំវគ្គ​បណ្តុះ​បណ្តាលនៅវេនពេលយប់ឬចុងសប្ដាហ៍។
៤៖ ត្រូវជំរុញការអនុវត្តកាតព្វកិច្ចហ្វឹកហ្វឺនកូនជាងឱ្យបានពេញលេញស្រប​តាមច្បាប់ស្តីពី​ការ​ងារដោយរួម បញ្ចូលកម្មវិធីហាត់ការកម្មសិក្សា កម្មវិធីបង្កើនជំនាញនិងការរៀបចំ​ជំនាញ​ឡើង​វិញដោយលើកទឹកចិត្តវិស័យឯកជនចូលរួមអនុវត្តកាតព្វ កិច្ច​ក្នុងការបណ្តុះបណ្តាល​កម្មករ​ និយោជិតនិងផ្ដល់ការបណ្តុះបណ្តា លបន្ថែមដល់កម្មករនិយោជិតដែល កំពុងធ្វើការដើម្បីលើក​កម្ពស់សមត្តភាពជំនាញបង្កើនផលិតភាព និងលទ្ធភាពនៃការបង្កើនប្រាក់ឈ្នួល។
៥៖ យកចិត្តទុកដាក់ការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្រ្តីមានផ្ទៃ ពោះទាំងមុន​ពេល​សម្រាល​កូនពេល សម្រាលកូននិងក្រោយពេលសម្រា លកូនឱ្យបានល្អនិងកាន់តែមាន​ភាព​ងាយ​ស្រួល។ ហើយក៏ត្រូវធានាផងដែរថា ស្ត្រីមានផ្ទៃពោះ និងជនមានពិការភាព​បានចេញ​ធ្វើការមុន ១៥ នាទី។
៦៖ បង្កើតឱ្យមានកម្មវិធីប្រកួតប្រជែ ងលើប្រធានបទភាពសុខដុមរមនានៅកន្លែងធ្វើការដើម្បីប្រែក្លាយសហ គ្រាសមួយជាសហគមន៍សុខសាន្ដមួយចាប់ពីឆ្នាំ២០២៤នេះតទៅ។
សម្តេចធិបតីនាយករដ្ឋមន្ត្រីក៏បានណែនាំផែនការសកម្មភាពក្នុងរយៈ ពេលពីរឆ្នាំខាងមុខឱ្យក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈយកចិត្តទុកដាក់អនុវត្តន៍​លើការងារអាទិភាព​ចំនួន​៤ទៀតរួមមាន៖
១៖សហការជាមួយក្រសួងកិច្ចការ នារីក្រសួងអប់រំ យុវជននិងកីឡា តំណាងភាគីនិយោជកនិងតំណាងភាគីកម្មករនិយោជិតរួមគ្នាសិក្សាលទ្ធភាពបង្កើតទារកដ្ឋាននិងមត្តេ យ្យសហគមន៍នៅតាមតំបន់ដែលមានរោងចក្រដោយមានការចូលរួមទ្រទ្រង់ពីនិយោជកនិងភាគីពាក់​ព័ន្ធ​នានា។
២៖ សហការជាមួយភាគីពាក់ព័ន្ធជំរុញការកែលម្អកន្លែងហូបបាយឬអាហារដ្ឋាននៅតាមរោងចក្រដែលកំពុងដំណើរការឱ្យបានសមរម្យសម្រាប់កម្មករនិយោជិតនិងតម្រូវឱ្យមាន ការ រៀបចំ​កន្លែង​ហូបបាយឬអាហារដ្ឋានសម្រាប់រោងចក្រដែលត្រូវបង្កើតថ្មី។
៣៖ សហការជាមួយភាគីពាក់ព័ន្ធសិក្សាយន្តការគាំទ្រនិងលើកទឹកចិត្តឱ្យមានការ​ផ្លាស់ប្ដូរជា​បណ្តើរៗនូវមធ្យោបាយដឹកជញ្ជូនកម្មករនិយោ ជិតដែលស្របតាមបទដ្ឋានបច្ចេក ទេសនិងផាសុក​ភាពជាងមុនត្រឹមឆ្នាំ២០២៧។
៤៖ ជំរុញកម្មវិធីធ្វើតេស្តទទួលស្គាល់ជំនាញដែលជាឱកាសសម្រាប់កម្ម ករនិយោជិតទាំងក្នុងនិងក្រៅប្រទេ សអាចមានវិញ្ញាបនបត្រទទួលស្គា ល់ជំនាញមួយដើម្បីបង្ហាញពីសមត្ថ ភាពនិងកម្រិតជំនាញរបស់ខ្លួន ៕srn

Post navigation