Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ព្រឹកនេះសម្តេចតេជោ ហ៊ុន សែន បន្ដអញ្ជើ ញសំណេះសំណាលជាមួយកម្មករចំនួន ១៩,០០០នាក់ ទៀតនៅតំបន់សេដ្ឋកិច្ចពិ សេស រ៉ូយ៉ាល់ គ្រុបភ្នំពេញ

Views: 1

ដោយ៖តារារិទ្ធ/ភ្នំពេញ៖នៅព្រឹកថ្ងៃទី២៧ខែ ឧសភានេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រីនៃព្រះរាជាណាច ក្រកម្ពុជានឹងអញ្ជើញបន្តសំណេះសំណាលជាមួយកម្មករនិយោជិតសរុបចំនួន១៩, ០០០ នាក់ទៀតនៅតំបន់សេដ្ឋកិច្ច ពិសេស រ៉ូយ៉ាល់ គ្រុបភ្នំពេញ។ កម្មករនិងនិយោជិតទាំ ងអស់នេះមកពីរោងចក្រសហគ្រាសចំនួន ៨១ ក្នុងនោះរោងចក្រកាត់ដេរចំនួន១៣ និង ក្រៅពីកាត់ដេរចំនួន៦៨ ។

លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានឱ្យដឹង​ថាជំនួបសំណេះសំណាលនៅថ្ងៃនេះជាជំនួបលើកទី៧ហើយនៅតំបន់សេដ្ឋ​កិច្ច​​ពិសេសនេះ។
តំបន់សេដ្ឋកិច្ចពិសេសនេះ មានទំហំផ្ទៃដី ៣៥៧ហិកតា បានទុនវិនិយោគ ៧៤៥ លានដុល្លារអាម៉េរិក មានរោងចក្រ សហគ្រាសសរុប៩៨ កំពុងដំណើរការ។ ក្នុងនោះមក អ្នកវិនិយោទុនមកពីប្រទេសជប៉ុន ៤០រោងចក្រ, ចិន ៣០រោងចក្រ, ថៃ ៦រោង​ចក្រ, ម៉ាឡេស៊ី ៤រោងចក្រ, សឹង្ហបូរី ៤រោងចក្រ, សហរដ្ឋអាមេរិក៣រោងចក្រ, កម្ពុជា៣រោង ចក្រ, អូស្ត្រាលី ២រោងចក្រ, ហូឡង់ ២រោងចក្រ, កូរ៉េខាងត្បួង ១រោង​ចក្រ, ហ្វ៊ីលីពីន ១រោងចក្រ, ស៊ុយអែត ១រោងចក្រ, និងវៀតណាម ១រោងចក្រ)ប្រើប្រាស់កម្មករនិយោ ជិតសរុប ៤១,៣៧០នាក់ ទំហំទឹកប្រាក់នាំចេញ​ បានកើន​ដល់៩៧៧លានដុល្លារអាម៉េរិកក្នុងឆ្នាំ២០២២។


ផលិតកម្ម និងសេវាកម្មសំខាន់ៗរួមមាន៖បរិក្ខារអគ្គិសនី និងអេឡិកត្រូនិក និង​គ្រឿង​បង្គុំ, កាត់ដេរសម្លៀកបំពាក់,ផលិតផលអាហារនិងភេសជ្ជៈ,សម្ភារវេចខ្ចប់ (ផ្លាស្ទិក ក្រណាត់ ក្រដាស), គ្រឿងបង្គុំរថយន្ត,សម្ភារប្រើប្រាស់ប្រចាំថ្ងៃ, ផលិត​ផលធ្វើពីផ្លាស្ទិក,ផលិតផលធ្វើពីលោហៈធាតុ, ចំណីសត្វ, គ្រឿងសំណង់, បោះ​ពុម្ព, កែច្នៃសំណល់,គ្រឿង សម្អាង, ស្បែកជើង, ផលិតផលធ្វើពីស្បែក ២, ផលិត​ផលថ្នាំលាបពណ៌, គ្រឿងបន្លាស់រថយន្ត, ច្នៃពេជ្រ, សេវាកម្មនានា (ធនាគារ ភោជ​នី​យដ្ឋាន) ។ល។
គួររំលឹកថាប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានចាប់ផ្តើមចុះជួបកម្មករជុំទី១ ចាប់តាំងពីថ្ងៃទី២០ ខែសីហាឆ្នាំ២០១៧ ដល់ថ្ងៃទី១ ខែឧសភាឆ្នាំ២០១៩ ចំនួន ៧៧លើកដែល មានកម្មករនិយោជិតចំនួនប្រមាណ១លាននាក់និងបានផ្ដល់អនុសាសន៍ចំនួន ១០ចំណុច។
ចំណែកក្នុងជុំទី២ បានចាប់ផ្តើមកាលពីថ្ងៃទី២២ ខែឧសភាឆ្នាំ២០២៣កន្លងទៅដែលជុំទី២នេះសម្តេចមានគម្រោងចុះទៅកាន់គោលដៅចំនួន១៨ កន្លែង។សម្តេចតេជោ បានប្រកាសថានេះជាការអនុវត្តកម្មវិធីចាស់សកម្មភាពថ្មីនិងបន្ថែមវិសាលភាពដល់បងប្អូនកម្មការិនីដែលមានផ្ទៃពោះនិងកុមារអាយុក្រោម២ឆ្នាំ ៕

Post navigation