Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ព្រឹកនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលវ៉ាក់សាំង Pfizerជាជំនួយរបស់ប្រទេសអេស្ប៉ាញចំនួន៣០ម៉ឺនដូសសម្រាប់កុមារ

Views: 9

ដោយ៖តារារិទ្ធ(ភ្នំពេញ)៖ព្រឹកថ្ងៃទី ១៨ ខែ សីហា ២០២២ នេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានឹងអញ្ជើញទទួល វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដែលជាជំនួយរបស់រដ្ឋាភិបាលនិងប្រជាជននៃព្រះរាជាណាចក្រអេស្ប៉ាញចំនួន ៣០ ម៉ឺនដូសសម្រាប់កុមារជូនដល់ប្រជាជននិងរាជរដ្ឋា ភិបាលនៃព្រះរាជាណាចក្រកម្ពុជានៅវិមានសន្តិភាព។

វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ប្រភេទ Pfizerសម្រាប់កុមារចំនួន៣០ម៉ឺនដូសដែលជាជំនួយរបស់រដ្ឋាភិបាលនិងប្រជាជនអេស្ប៉ាញត្រូវបានដឹកមកដល់ប្រទេ សកម្ពុជានៅវេលារំលងអាធ្រាត្រថ្ងៃទី ១៦ សីហាឈានចូលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ ហើយត្រូវបានធ្វើពិធីប្រគល់ទទួលជាផ្លូវការនាព្រឹកនេះ។

ប្រទេសកម្ពុជានៅតែជាប្រទេសមួយ​នៅក្នុងចំណោមប្រទេសនាំមុខ​គេ​នៅក្នុងពិភពលោក ចំពោះការផ្តល់វ៉ាក់សាំងកូវីដ-១៩ ដល់ពលរដ្ឋខ្លួនបានជាង ៩៤ ភាគរយនៃចំនួនប្រជាពលរដ្ឋសរុប។ក្នុងនោះដូសទី១ បានជាង១៥លាននាក់,ដូសទី២បានជាង១៤លាននាក់,ដូសទី៣បានជិត១០លាននាក់,ដូសទី៤បាន ជិត៤លាននាក់ និងដូសទី៥ បានជាង៥៥ម៉ឺននាក់ ។

ដោយសារប្រព័ន្ធការពារខ្លួនរបស់មនុស្សដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ពេញលេញអាចថយចុះទៅតាមពេលវេលាព្រះរាជាណាចក្រកម្ពុជាបានសម្រេចអនុវត្តផ្តល់ វ៉ាក់សាំងដូសជំរុញ​​នៅថ្ងៃទី១១ ខែតុលា ឆ្នាំ ២០២១និងរហូតមកដល់ពេលនេះបានពង្រឹងប្រព័ន្ធការពារខ្លួនរបស់ពលរដ្ឋបានយ៉ាងល្អនិងបាន ធ្វើឲ្យកម្ពុជាអាចឈានទៅបើកប្រទេសឡើងវិញល់លើគ្រប់វិស័យ ។

គួរបញ្ជាក់ថា៖មកដល់ពេលនេះកម្ពុជាទទួលបានវ៉ាក់សាំងសរុបទាំងជំនួយទ្វេភាគី ទាំងជំនួយតាមយន្តការកូវ៉ាក់និងការបញ្ជាទិញដោយផ្ទាល់មានប្រមា ណ ៧៤លាន ដូសហើយកំពុងសល់នៅក្នុងឃ្លាំងជាង ៧.៦ លានដូសទៀត ៕

Post navigation