Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ព្រឹកនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋស្ម័គ្រចិត្តទៅរស់នៅតំបន់រុនតាឯកចំនួន២,៧៥១គ្រួសារ

Views: 1

ដោយៈតារារិទ្ធ(សៀមរាប)៖នៅព្រឹកថ្ងៃទី១ ខែតុលាឆ្នាំ២០២២នេះសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជានឹងបន្តជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ២,៧៥១គ្រួសារផ្សេងទៀ តដែលបានស្ម័គ្រចិត្តរើលំនៅឋាននិងសំណង់ផ្សេងៗចេញពីតំបន់រមណីយដ្ឋានអង្គរនិងតំប ន់ស្ថិតក្រោមការគ្រប់ គ្រងរបស់អាជ្ញាធរជាតិអប្សរាទៅរស់នៅភូមិធម្មជាតិរុនតាឯកស្ថិតក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ជាទីតាំងដែលរាជរដ្ឋាភិបាលផ្តល់ដីជូនពលរដ្ឋជាថ្នូរការរុះរើសំណង់។

កាលពីថ្ងៃទី១៣ ខែកញ្ញា កន្លងទៅសម្តេច តេជោ ហ៊ុន សែន បានអញ្ជើញជួបសំណេះ សំណាលជាមួយពលរដ្ឋស្ម័គ្រចិត្តរើលំនៅឋាននិងសំណង់ខុស ច្បាប់នៅតំបន់រមណីយដ្ឋាន អង្គរនិងតំបន់ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរាប្រមាណ ១,១១៧ គ្រួសាររួចម្តងមកហើយ ។

របាយការណ៍របស់ក្រសួងរៀបចំដែនដីនគរូប នីយកម្មនិងសំណង់បានឱ្យដឹងថាក្រុមការងារសម្រេចបានការវាស់វែងនិងស្រង់ទិន្នន័យក្បា លដីដែលប្រជា ពលរដ្ឋកាន់កាប់ក្នុងតំបន់រម ណីយដ្ឋានអង្គរស្ថិតនៅ១១៤ភូមិ,២៤ឃុំ/សង្កាត់ និង៥ក្រុង/ស្រុកស្មើនឹង៩៧,៨៥៥ក្បា លដីទំហំ ២៩,១៧៤ហិកតា។

ជាមួយគ្នានោះប្រជាពលរដ្ឋស្ម័គ្រចិត្តរុះរើសំណង់ខុសច្បាប់ចេញពីតំបន់រមណីយដ្ឋានអង្គរនិងតំបន់ដទៃទៀតស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរាបានចាប់ឆ្នោតជ្រើសរើសដីឡូតិ៍ទៅតាំងទីលំនៅថ្មីនៅតំបន់អភិវឌ្ឍ ន៍រុនតាឯកសរុប ៣,៨៦៨ គ្រួសារ ។ ប្រជាពលរដ្ឋស្ម័គ្រចិត្តនិងបានរុះរើតូប រោង កញ្ចុះ និង ផ្ទះសាងសង់ខុសច្បាប់ស្ថិតក្នុងតំបន់រមនីយដ្ឋានអង្គរបានប្រមាណ ៤០០តូប។

ទន្ទឹមនឹងការងារវាស់វែងនិងស្រង់ទិន្ន ន័យក្បាលដីនៅតំបន់រមណីយដ្ឋានអង្គរក៏ដូចជាតំបន់គ្រប់គ្រងដោយអាជ្ញា ធរជាតិអប្សរាហើយនោះក្រុមការងារក៏ បានប្រឹងប្រែងសម្រេចការងារបែងចែកដីឡូតិ៍ការឈូសឆាយដី និង កសាងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗនៅភូមិធម្មជាតិរុនតាឯកកន្លែងដែលពលរដ្ឋត្រូវផ្លាស់ទីទៅរស់នៅផងដែរ។ ដើម្បីសម្រួលដល់ ការរស់នៅរបស់ប្រជាពលរដ្ឋលើភូមិធម្ម ជាតិរុនតាឯកសម្តេចតេជោ ហ៊ុន សែន បានដាក់ចេញបទបញ្ជាឱ្យរៀបចំប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនានាមានផ្លូវទឹកភ្លើង សាលារៀន មន្ទីរពេទ្យ ផ្សារ បណ្តាញអ៊ីនធើណេតជាដើម។សម្តេចតេជោក៏បានសម្រេចផ្តល់ដីទំហំ ២០ម៉ែត្រ គុណនឹង ៣០ម៉ែត្រ ផ្តល់បណ្ណក្រីក្របណ្ណស្ត្រីមាន ផ្ទៃពោះផ្តល់ដីពេលបំបែកគ្រួសារឧបត្ថ ម្ភថវិកា១លាន៤សែនរៀលស្បៀងអា ហារមួយចំនួនធំនិងស័ង្កសីសម្រាប់ធ្វើផ្ទះចំនួន ៣០សន្លឹកក្នុងមួយគ្រួសារ។

បច្ចុប្បន្នកិច្ចការរៀបចំដីនិងសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានាត្រូវបានសម្តេចតេជោនាយករដ្ឋមន្ត្រីផ្តល់តួនាទីភារកិច្ចជូនទៅកងវិស្វកម្មសម្តេចតេជោ ហ៊ុន សែន សៀមរាប ដើម្បីសម្រេចឱ្យបានតាមបទបញ្ជាលើការងារកសាងហេដ្ឋា រចនាសម្ព័ន្ធនិងរៀបចំសំអាតព្រៃយកដីជូនប្រជាពលរដ្ឋឲ្យបានឆាប់ ។ គ្រឿង ចក្រសរុបជាង ២០០គ្រឿងនិងកម្លាំង ជាង១ពាន់នាក់បំពេញប្រតិបត្តិការលើការដ្ឋានរៀបចំភូមិឋានធម្មជាតិរុនតាឯក ។

របាយការណ៍បានបង្ហាញថាការឈូសឆាយរៀបចំដីឡូតិ៍នៅភូមិធម្មជាតិរុន តាឯកសម្រេចបានទំហំជាង ៤៣១ ហិកតាស្មើនឹងជាង ៧៦ ភាគរយនៃផ្ទៃដីសរុបទំហំ៥៦៦ហិកតា។ការស្ថាបនាផ្លូវក្រួសក្រហមបានប្រវែងប្រមាណ ២០ គីឡូម៉ែត្រ, ការសាងសង់អគារសិក្សាថ្មីចំនួន ២ខ្នង ស្មើនឹង ២៤បន្ទប់និងអគារទីចាត់ការនិងបណ្ណាល័យ១ខ្នង ស្មើនឹង ៣បន្ទប់សម្រេចបាន១៥ភាគរយ។ ការ សាងសង់មណ្ឌលសុខភាពរួមមានអគារជំងឺទូទៅ១ខ្នង, អគារសម្ភព១ខ្នង និងអគារស្នាក់នៅរបស់គ្រូពេទ្យ ១ខ្នង សម្រេចបាន១៥ភាគរយ,ការសាងសង់ ផ្សារចំនួន៨ខ្នងសម្រេចបាន ៥ភាគរយ ។ ការរៀបចំប្រព័ន្ធបញ្ជូនទឹកស្អាតចាប់ ពីចំណុចផ្សារអង្គ្រងតាមបណ្តោយផ្លូវ ជាតិលេខ៦៦ចូលដល់ទីតាំងតំបន់អភិ វឌ្ឍន៍រុនតាឯកប្រវែង១៧គីឡូម៉ែត្រកំពុ ងត្រូវបានរៀបចំដំណើរការ។ សាងសង់បង្គោលអង់តែនទូរស័ព្ទចំនួន៥ បង្គោ លក្នុងនោះ ២បង្គោលគ្រោងនឹងបញ្ចប់ការសាងសង់ នៅសប្តាហ៍ទី១ ខែវិច្ឆិកា ឆ្នាំ២០២២និង៣បង្គោលទៀតគ្រោងសាងសង់ជាបន្តបន្ទាប់។ ការរៀបចំតបណ្តាញអគ្គិសនីជំហានទី១ នៅក្នុងតំបន់១និងតំបន់២នៃតំបន់អភិវឌ្ឍន៍ រុនតាឯកសម្រេចបានប្រមាណ ៥ភាគ រយ ។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទបានចុះបណ្តុះបណ្តាលផ្នែកកសិកម្មនិងចែកកូនមាន់កូនទា កូនត្រីនិងពូជបន្លែជូនប្រជា ពលរដ្ឋផងដែរ។

សម្តេចតេជោ ហ៊ុន សែន ក្នុងជំនួបសំ ណេះសំណាលជាមួយពលរដ្ឋស្ម័គ្រចិត្តមករស់នៅភូមិរុនតាឯកកាលពីដើមខែ កញ្ញាបានបង្ហាញការប្តេជ្ញាចិត្តប្រែក្លាយភូមិរុនតាឯកពីតំបន់ព្រៃទៅជាតំបន់អភិ វឌ្ឍន៍និងមានបំណងធ្វើឱ្យភូមិរុនតាឯកទៅជាទីក្រុងថែមទៀតផង ៕

Post navigation