Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ព្រឹកស្អែកសម្តេចតេជោ ហ៊ុន សែន អញ្ជើញចែកសញ្ញាបត្រដល់និស្សិតវិទ្យាស្ថានវ៉ាន់ដាជិត ៤ពាន់នាក់

Views: 1

ដោយ៖តារារិទ្ធ(ភ្នំពេញ)៖នៅព្រឹកថ្ងៃទី០៣ខែតុលា ឆ្នាំ២០២២ស្អែកនេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានឹងអញ្ជើញជាអធិ បតីភាពចែកសញ្ញាបត្រដល់និស្សិតវិទ្យាស្ថានវ៉ាន់ដាប្រមាណ ៣,៨៦៦ នាក់ ក្នុងនោះនារី ៣,៣៨២នាក់ ។ និស្សិតដែលទទួលសញ្ញាបត្រនេ រួមមានថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញា បត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់និងថ្នាក់បណ្ឌិត។

វិទ្យាស្ថានវ៉ាន់ដាគឺជាគ្រឹះស្ថានឧត្តមសិក្សាឯកជនមួយបច្ចុប្បន្នមានទីតាំងសរុបចំនួន៣កន្លែងកំពុងដំណើរការក្នុងនោះ១កន្លែងនៅរាជធានីភ្នំពេញ, ១កន្លែងនៅខេត្តសៀមរាបនិង ១កន្លែងទៀតនៅខេត្តបាត់ដំបង ។ ក្នុងឆ្នាំសិក្សា ២០២១-២០២២ នេះវិទ្យាស្ថានវ៉ាន់ដាមានក្រុមប្រឹក្សាភិបាលគណៈគ្រប់គ្រង បុគ្គលិក និងសាស្ត្រាចារ្យចំនួន ៩៧១ នាក់ នារី ៣៨១នាក់,មាននិស្សិតកំពុងសិក្សាសរុបចំនួន ១១,១៧៨ នាក់ នារី ១០,០៧៥នាក់ ។ ចាប់ពីឆ្នាំសិក្សា ២០០២-២០០៣ដល់ឆ្នាំសិក្សា២០២០-២០២១កន្លងមកនេះនិស្សិតគ្រប់កម្រិតបានបញ្ចប់ការសិក្សាដោយគិតទាំងជ័យលាភីនេះផងសរុបចំនួន ៤២,១៨១ នាក់ នារី ៣៥,០៧៦នាក់។

លោកបណ្ឌិត ហេង វ៉ាន់ដា នាយកវិទ្យាស្ថានវ៉ាន់ដាបានឲ្យដឹងថាដើម្បីពង្រឹងនិរន្តរភាព ប្រសិទ្ធភាព និង ការផ្តល់សេវាអប់រំ ប្រកបដោយគុណភាពនោះ វិទ្យាស្ថានវ៉ាន់ដាបាន អនុវត្ត និង មានចក្ខុវិស័យច្បាស់លាស់ក្នុងការបន្តពង្រឹងគុណភាពប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុង, ពង្រឹងគុណភាពសាស្ត្រាចារ្យ, ពង្រឹងវិន័យរបស់និស្សិត ក្នុងគោលបំណងអនុវត្តឱ្យ បានល្អប្រសើរ ស្របតាមកម្រិតបទដ្ឋាននៃការបណ្តុះបណ្តាល និង ទីផ្សារការងារបច្ចុប្បន្ន។

ក្រៅពីនេះជាមួយការពង្រឹងហេដ្ឋារចនាសម្ព័ន្ធរូបវន្តដែលមានស្រាប់វិទ្យាស្ថាន ក៏បាន រៀបចំពង្រីកទីតាំងបន្ថែមទៀតពិសេសអគារសិក្សា បណ្ណាល័យអ៊ិន ធើណេតដោយបំពាក់ សម្ភារ ឧបទេសសិក្សាទំនើបៗ សម្រាប់អ្នកសិក្សាទូទៅ ដើម្បីពង្រីកការទំនាក់ទំនងឲ្យបានល្អ ជាមួយវិស័យ អប់រំ និង ដៃគូអភិវឌ្ឍន៍ជាតិ-អន្តរជាតិជាច្រើន ដូចជា ក្រសួងអប់រំ យុវជន និងកីឡា, ក្រសួង ការងារបណ្តុះបណ្តាល និងវិជ្ជាជីវៈ, គណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា, សមាគម គ្រឹះស្ថានឧត្តមសិក្សាកម្ពុជា, អាជ្ញាធរសវនកម្មជាតិ, គណៈកម្មការមូលបត្រកម្ពុជា,អគ្គនាយកដ្ឋានពន្ធដារ,និយ័តករគណនេយ្យនិងសវនកម្ម, សមាគមគណនេយ្យករចក្រភពអង់គ្លេស និង សាកលវិទ្យាល័យមួយចំនួនក្នុងប្រទេស ថៃនិងប្រទេសចិនជាដើម៕

Post navigation