Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ព្រឹកស្អែកសម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកមហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ីលើកទី៤១

Views: 8

ដោយ៖តារារិទ្ធ(ភ្នំពេញ)៖ នៅព្រឹកទី០៤ ខែតុលា ឆ្នាំ២០២២ ស្អែកនេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុ ជានឹងអញ្ជើញជាអធិបតី បើកមហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ី(OCA)លើកទី៤១ ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខារាជធានីភ្នំពេញ ។

មហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ីគឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់សម្រាប់ការជជែកពិភាក្សាលើព្រឹត្តិការណ៍កីឡាអូឡាំពិកអាស៊ី ហើយត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ ។ មហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ីដែលធ្វើឡើងមានប្រតិភូផ្នែកកីឡាប្រមាណ ៣៣៦ រូបមកពី ៥៥ ប្រទេសជុំវិញពិភពលោក ។ ក្នុងនោះមានប្រតិភូមកពីបណ្តាប្រទេស ក្រុមប្រឹក្សាអូឡាំពិកអាស៊ីចំនួន៤៥ ប្រទេសព្រមទាំងប្រទេសចលនាអូឡាំពិកអន្តរជាតិចូលរួមសង្កេតការប្រមា ណ ១០ ប្រទេសទៀត ។ ក្រៅពីនោះក៏មានប្រតិភូថ្នាក់ដឹកនាំ គណៈកម្មាធិការអូឡាំពិកអន្តរជាតិមួយចំនួនទៀតផងដែរ។

ដើមឡើយមហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ីលើកទី ៤១នេះ គ្រោងធ្វើឡើងនៅប្រទេសចិនប៉ុន្តែដោយសារការពន្យាពេលនៃព្រឹត្តិការណ៍កីឡាអាស៊ីឆ្នាំ២០២២នៅចិនត្រូវ បានលើកពេលទៅឆ្នាំ ២០២៣ ទើបក្រុមប្រឹក្សាអូឡាំពិកអាស៊ីផ្តល់សិទ្ធិជូនកម្ពុជារៀបចំធ្វើម្ចាស់ផ្ទះ។

ការធ្វើជាម្ចាស់ផ្ទះមហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ីនេះគឺជាឱកាសដ៏កម្រមួយសម្រាប់កម្ពុជាក្នុងស្វះស្វែងរកការគាំទ្រឱ្យបានពេញលេញពីអន្តរជាតិទៅលើនយោបាយកីឡារបស់កម្ពុជាដែលកំពុងត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្កេមលើកទី១២ឆ្នាំ២០២៣និងការធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ីឆ្នាំ២០២៩។ការធ្វើម្ចាស់ផ្ទះមហាសន្និបាតនេះកម្ពុជានឹងទទួលបានផលប្រយោជន៍ជាច្រើនពីសហគមន៍អន្តរជាតិដូចជាការជួយផ្សព្វផ្សាយពីកម្ពុជាតាមបណ្តាញសារព័ត៌មានអន្តរជាតិទៅកាន់ ពិភពលោក ។ បន្ថែមពីលើនោះព្រឹត្តិការណ៍នេះក៏នឹងផ្តល់ភាពងាយស្រួលក្នុងការទាក់ទងគ្នារវាងសហព័ន្ធកីឡាជាតិកម្ពុជាជាមួយសហព័ន្ធកីឡាអន្តរជាតិចលនាអូឡាំពិកអន្តរ ជាតិក្នុងគោលបំណងជួយពង្រឹងការអភិវឌ្ឍវិស័យកីឡាជាតិនៅកម្ពុ ជា ។ ជាពិសេសជំរុញបន្ថែមដល់ចលនាកីឡាពិភពលោកមើលឃើញពីសក្តានុពលរបស់កម្ពុជា។

សូមបញ្ជាក់ថាក្រុមប្រឹក្សាអូឡាំពិកអាស៊ីត្រូវបានបង្កើតឡើងនៅថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ១៩៨២ នៅទីក្រុង New Delhi ប្រទេសឥណ្ឌា ។ បច្ចុប្បន្នមានទីស្នាក់ការធំនៅប្រទេស គុយវ៉ែតដឹកនាំដោយប្រធានស្ដីទីគឺលោក Raja Randhil Singhជាជនជាតិឥណ្ឌាក្រោយពីព្រះអង្គម្ចាស់ Sheikh Ahmad Al Fahad Al Sabahបានលាលែងពី តំណែងនៅឆ្នាំ២០១៩។

ក្រុមប្រឹក្សាអូឡាំពិកអាស៊ីមានសមាជិកជាគណៈកម្មាធិការជាតិអូឡាំពិកចំនួន ៤៥ ប្រទេសក្នុងទ្វីបអាស៊ីក្នុងនោះក៏មានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាផងដែរ ។ គណៈ កម្មាធិការជាតិអូឡាំពិកកម្ពុជាបានចូលជាសមាជិកក្រុមប្រឹក្សាអូឡាំពិកអាស៊ី ឆ្នាំ១៩៩៤៕

Post navigation