Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ព្រឹកស្អែកសម្ដេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតនៃវិទ្យាស្ថានវ៉ាន់ដាជាង៤ពាន់នាក់

Views: 1

ដោយៈតារារិទ្ជ/ភ្នំពេញៈនៅព្រឹកថ្ងៃទី ២២ ខែមីនាឆ្នាំ២០២៣ ស្អែកនេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានឹងអ ញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រ ជូនដល់និស្សិតនៃវិទ្យាស្ថានវ៉ាន់ដាចំនួន ៤.៧០៥ នាក់ក្នុងនោះមានកម្រិតបរិញ្ញា បត្ររងនិងកម្រិតបរិញ្ញាបត្រ។ពិធីនេះត្រូវប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ ។

ក្នុងឆ្នាំសិក្សា២០២២-២០២៣នេះវិទ្យាស្ថា នវ៉ាន់ដាមានក្រុមប្រឹក្សាភិបាលគណៈគ្រប់គ្រងបុគ្គលិកនិងសាស្ត្រាចារ្យសរុចំនួន ៩៧១នាក់(នារី៣៨១នាក់) និងនិស្សិតកំពុងសិក្សាចំនួន១០៨៧៦នាក់( នារី៩៨ ៣៥នាក់ )និងគិតចាប់ពីឆ្នាំសិក្សា២០០២- ២០០៣ដល់ឆ្នាំសិក្សា២០២១-២០២២ កន្លងមកនេះនិស្សិតបានបញ្ចប់ការសិក្សាគិតទាំងនិស្សិតជ័យលាភីនេះផងសរុបចំ នួន៤៦៨៨៦នាក់ ។

ដោយឡែកចំពោះនិស្សិតជ័យលាភីត្រូវទទួលសញ្ញាបត្រនាឱកាសនេះវិញយោងតាមការធ្វើអង្កេតបានបង្ហាញថានិស្សិតចំ នួន៤៧០៥នាក់នេះអ្នកមានការងារធ្វើចំ នួន៤៤២៥នាក់ស្មើនឹង៩៤,០៥ភាគរយ៕

Post navigation