Views: 1
ដោយ៖តារារិទ្ធ/ភ្នំពេញៈសម្តេចអគ្គម ហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃទី៣១ ខែឧសភាឆ្នាំ២០២៣ ស្អែកនេះនឹងអញ្ជើ ញជាអធិបតីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្ពានបេតុងខ្សែកាបឆ្លងទន្លេសាបនិងស្ពានអាកាសឫស្សីកែវ ។

យោងតាមរបាយការណ៍របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានឱ្យដឹងថាស្ពានឫស្សីកែវឆ្លងកាត់ទន្លេសាបគឺជាប្រភេទស្ពានបេតុងខ្សែកាបតភ្ជាប់តំបន់ អភិវឌ្ឍន៍ទីក្រុងរណបជ្រោយចង្វាមកកាន់ផ្លូវជាតិលេខ៥ ត្រង់ចំណុចប្រសព្វផ្លូវលេខ៣៦ក្នុងខណ្ឌឫស្សីកែវរាជធានីភ្នំពេញ។ស្ពាននេះត្រូវបានបើកការដ្ឋានសាងសង់កា លពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ ក្រោមអធិប តីភាពរបស់សម្ដេចតជានាយករដ្ឋមន្ត្រី ។ការស្ថាបនាស្ពាននេះបានប្រើរយៈពេលសាងសង់ជាង ៦៨ខែដោយចំណាយថវិកា អស់ចំនួន៣៥លានដុល្លារអា មេរិកដែលជាកញ្ចប់ថវិកាបានមកពីមូលនិធិតំបន់អភិវឌ្ឍន៍ជ្រោយចង្វារប ស់ក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC)។
ស្ពាននេះមានប្រវែង ៥១០ម៉ែត្រ ទទឹង ២០.៥ ម៉ែត្រ និងមានបណ្តោយស្ពានសរុបប្រវែង ៩២២ ម៉ែត្រ។ គន្លងផ្លូវរត់របស់តួស្ពាន មានចំនួន ៦គន្លងសម្រា ប់ចរាចរទ្វេទិស ៣ គន្លងទៅ និង៣ គន្លងមក។ ក្នុងនោះ គន្លងផ្លូវរត់ម្ខាងៗ មាន ២គន្លង សម្រាប់រថយន្ត និង១គន្លងសម្រាប់ទោចក្រយានយន្ត។
ស្ពាននេះមានសសរសម្រាប់ព្យួរខ្សែ កាបកម្ពស់ ៤០ម៉ែត្រនិងមានសសរស្ពានចំនួន ៤ ដើមមានរាងអដ្ឋកោនក្នុងនោះចន្លោះសសរពីមួយទៅមួយមានគម្លាតអប្បបរមា ៧២ម៉ែត្រនិងអតិបរមា១២០ម៉ែត្រហើយសសរស្ពាននីមួយៗត្រូវខួងគ្រឹះសសរដែលមានអង្កត់ផ្ចិតទំហំ២ ម៉ែត្រជម្រៅចន្លោះពី៣៣ម៉ែត្រទៅ៦២ម៉ែត្រ។មានជម្រាលបណ្ដោយ ស្ពាន៥ភាគរយនិងជម្រាលទទឹងស្ពាន២ភាគរយដោយកំណត់ល្បឿនយានយន្តបើកបរលើស្ពាន៤០គីឡូម៉ែត្រក្នុង១ ម៉ោងនិងមានកម្ពស់អតិបរមាអនុញ្ញាតឱ្យនាវាឆ្លងកា ត់ក្រោមស្ពាន១០.៥ម៉ែត្រនៅរដូវវស្សានិង២០.៥ម៉ែត្រនៅរដូវប្រាំង។
ក្រៅពីសំណង់តួស្ពាននិងផ្លូវតភ្ជាប់ក្បា លមស្ពានហើយនោះក៏នៅមានហេដ្ឋារចនាសម្ព័ន្ធមួយចំនួនដែលត្រូវបំពាក់ភ្ជាប់ក្នុងគម្រោងនេះរួមមានការបំ ពាក់បង្គោលភ្លើង បំភ្លឺផ្លូវ,ការរៀបចំបណ្តាញលូររមសងខាងផ្លូវក្បាលស្ពាន,ការដាក់ស្លាកសញ្ញាចរាចរនិងការលាបគំនូស ចរាចរក្នុងតំបន់ការដ្ឋាន។
ដោយឡែកស្ពានអាកាសឫស្សីកែវវិញមានទីតាំងស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៥ត្រង់ចំណុចប្រសព្វផ្លូវលេខ ៣៦ក្នុងខណ្ឌឫស្សីកែវរាជធានីភ្នំពេញ។ស្ពាននេះត្រូវបាន បើកការដ្ឋានសាងសង់កាលពីថ្ងៃទី៣១ខែមករាឆ្នាំ២០២២ក្រោមអធិបតីភាពរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី។ប្រើរយៈពេលសាងសង់ជាង១៦ខែ។
ស្ពានអាកាសឫស្សីកែវបានចំណាយថវិកាសាងសង់អស់ចំនួន ៩,៧១០, ៤៧៤ដុល្លារអាមេរិកជាកញ្ចប់ថវិកាបានមកពីមូលនិធិអភិវឌ្ឍន៍កោះនរារបស់ក្រុមហ៊ុនវិនិយោគ ទុនអាណិកជនកម្ពុ ជា (OCIC)។ស្ពាននេះគឺជាស្ពានអាកា សទី៦ដែលបានស្ថាបនារួចរាល់ក្រោមកិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលរាជ ធានីភ្នំពេញនិងវិស័យឯកជន ស្របតាម អនុសាសន៍និងចំណាត់ការដ៏ម៉ឺងម៉ាត់របស់សម្ដេចតេជោនាយករដ្ឋមន្ត្រីនោះគឺ «ការយកទីក្រុងចិញ្ចឹមទីក្រុង ឬយកស្លឹកត្នោតខ្ចប់ស្ករត្នោត»។
ស្ពានអាកាសឫស្សីកែវមានទទឹងទំហំ ១៥.៨ម៉ែត្របណ្តោយតួស្ពានប្រវែង ១៤៥ម៉ែត្រនិងស្ថាបនាផ្លូវតភ្ជាប់ក្បាល ស្ពានផ្នែកខាងជើងប្រវែង១៥៧ ម៉ែត្រនិងផ្នែកខាងត្បូង ប្រវែង១៨១ម៉ែត្រសរុ បមានប្រវែង ៤៨៣ម៉ែត្រ។ គន្លងផ្លូវរត់របស់តួស្ពានមានទទឹង ៣.២៥ម៉ែត្របូក ៣.៥០ម៉ែត្រសម្រាប់ចរាចរទ្វេ ទិសបែងចែកជា២គន្លងរថយន្តទៅ និង២គន្លងរថយន្តមក។នៅផ្នែកខាងក្រោមស្ពានអាកាសបានស្ថាបនាពង្រីកតួផ្លូវចំនួន៣ខ្សែរួមមានផ្លូវឯកទិសមានទិសដៅតាមបណ្តោយផ្លូវជាតិលេខ៥ឆ្ពោះទៅស្ពា នព្រែកព្នៅ,ផ្លូវឯកទិសមានទិសដៅតាមបណ្តោយផ្លូវជាតិលេខ៥ឆ្ពោះទៅស្ពានជ្រោយចង្វានិងផ្លូវទ្វេទិសមានទិសដៅឆ្លងកាត់ផ្លូវជាតិលេខ៥ឆ្ពោះទៅមកស្ពានឫស្សីកែវ ។
ស្ពាននេះមានជម្រាលបណ្តោយស្ពាន៥ភាគរយនិងជម្រាលទទឹងស្ពាន២ភាមគរយដោយកំណត់ល្បឿនយានយន្តបើកបរលើស្ពាន៤០គីឡូម៉ែត្ក្នុង១ម៉ោងនិងមានកម្ពស់ សុវត្ថិភាព ៥ម៉ែត្រសម្រាប់ផ្លូវឆ្លងកាត់ផ្នែកខាងក្រោមស្ពានអាកាស។
ក្រៅពីសំណង់តួស្ពាននិងផ្លូវតភ្ជាប់ក្បា លស្ពានក៏នៅមានហេដ្ឋារចនាសម្ព័ន្ធមួយចំនួនដែលត្រូវបំពាក់ភ្ជាប់ក្នុងគ ម្រោងនេះរួមមានការបំពាក់បង្គោលភ្លើមងបំភ្លឺផ្លូវ, ការដាក់ស្លាកសញ្ញាចរាចរ, ការលាបគំនូសចរាចរ,ការរៀបចំបណ្តា ញលូររមសងខាងផ្លូវនិងការកែសម្រួលចិញ្ចើមផ្លូវក្នុងតំបន់ការដ្ឋាន។
ការស្ថាបនាស្ពានឫស្សីកែវឆ្លងកាត់ទន្លេ សាបទន្ទឹមគ្នាទៅនឹងការស្ថាបនាស្ពានអាកាសឫស្សីកែវ ដោយផ្សារភ្ជាប់ទៅនឹងហេដ្ឋារចនាសម្ព័ន្ធស្ពានភ្លោះជ្រោយចង្វាគឺជាត ភ្ជាប់ប្រព័ន្ធឡូជីស្ទិករវាងផ្លូវជាតិលេខ៥និងផ្លូវជាតិលេខ៦ ដែលនឹងធ្វើឱ្យតំបន់នេះជាពិសេសតំបន់ឫស្សីកែវនិងតំបន់អភិវឌ្ឍន៍ជ្រោយចង្វាកាន់តែមានសក្តានុពល ក្នុងការអភិវឌ្ឍលើគ្រប់វិស័យជាពិសេសរួមចំណែកយ៉ាងសំខាន់ក្នុងការសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ឆ្លងកាត់ទៅមកចេញ-ចូលរាជធានីភ្នំពេញ បញ្ចៀសការកកស្ទះរយៈពេលយូរ និងជាសរសៃឈាមយុទ្ធសាស្ត្រដ៏សំខាន់ ដែលនាំមកនូវកំណើនសេដ្ឋកិច្ច និងលើកកម្ពស់វិស័យទេសចរណ៍ទាំងក្នុងក្របខ័ណ្ឌរាជធានីភ្នំពេ ញក៏ដូចជាទូទាំងប្រទេសកម្ពុជា៕
