Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ព្រឹត្តិការណ៍គុនខ្មែរ ប៉ុស្ដិ៍លេខ៥ ចាប់ផ្ដើមថ្ងៃទី ១ តុលា

Views: 20

ដោយ៖ សុវណ្ណកុម្ភៈ/ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រដាល់គុនខ្មែរប៉ុស្ដិ៍លេខ៥ អន្តរជាតិ នឹងចាប់ផ្ដើមថ្ងៃទី តុលា ២០២៣ តទៅហើយ។

ក្នុងសន្និសីទកាសែត នៅថ្ងៃទី ២៩ កញ្ញា លោក ហួង តារាមុន្នី អគ្គនាយកវិទ្យុ និង ទូរទស្សន៍ប៉ុស្ដិ៍លេខ៥ បានអះអាងថា នេះជាការប្រកួតលក្ខណៈអន្តរជាតិ ហើយក៏ មានគូអម រវាងកីឡារួមជាតិដែរ។ ព្រឹត្តិការណ៍នេះ ធ្វើឡើងក្រោមការជួយឧបត្ថម្ភ របស់ក្រុមហ៊ុនទឹកលីយ៉ុង និង ទឹកកកអនាម័យអ៊ីវ៉ា។

លោក Apichart Duang Art នាយកចាត់ការទូទៅ របស់ក្រុមហ៊ុន ខាងលើ បាននិយាយថា នេះជាការលើកតម្កើងនូវក្បាច់គុនបូរាណខ្មែរ ហេតុនេះ លោកសុំឲ្យ អ្នកប្រដាល់ទាំងអស់ ប្រកួតគ្នាឲ្យអស់ពីសមត្ថភាព រីឯចៅក្រមអាជ្ញាកណ្ដាល ត្រូវតែផ្ដល់នូវភាពយុត្តិធម៌ ដោយកាត់ក្ដី មិនឲ្យលម្អៀង ចំពោះនរណាឡើយ។ កីឡា គឺស្អាតស្អំ និងយុត្តិធម៌។

លោក ម៉ិល កាដូ ទីប្រឹក្សាក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានសហព័ន្ធកីឡា ប្រដាល់គុនខ្មែរ បានចាត់ទុកថា ព្រឹត្តិការន៍នេះ គឺជាការផ្ដល់ឱកាសដល់អ្នកប្រដាល់ គុនខ្មែររបស់កម្ពុជា បានកសាងនូវសមត្ថភាព។ កីឡា កាលណា មានការប្រកួតកាន់ តែច្រើននោះ អ្វីៗក៏មានការរីកចម្រើន ទៅតាមនោះដែរ។

សូមបញ្ជាក់ថា សម្រាប់ថ្ងៃទី តុលា ដែលជាការបើកសង្វៀន ដំបូងនោះ មានការប្រកួត រវាងអ្នកប្រដាល់កម្ពុជា តទល់ជាមួយអ្នកប្រដាល់ថៃ ចំនួន គូ។ វ៉ាន់ វឿន ក្លិបឃ្លាំងមឿងកីឡា ខេត្តពោធិ៍សាត់ ប្រកួតជាមួយអ្នកប្រដាល់ថៃ Tuon Pe ក្នុងប្រភេទទម្ងន់៥៧ គីឡូក្រាម។ អេលីង សម្ផស្ស ក្លិបនាយកដ្ឋានអង្គរក្ស ប្រកួតជាមួយ អ្នកប្រដាល់ថៃ Phat Phuongsakorn ក្នុងប្រភេទទម្ងន់៦៥ គីឡូក្រាម។ មួយគូទៀត ឡុង សំណាង ក្លិបសាលវ័ន្ដកីឡា ប្រកួតជាមួយអ្នកប្រដាល់ថៃ Sarann Gnuo ក្នុងប្រភេទទម្ងន់៦៥ គីឡូក្រាម។

ចំពោះការប្រកួត រវាងអ្នកប្រដាល់រួមជាតិវិញនោះ ហុន ឈុនហេង ក្លិបជ្រៃសែនជ័យ ខេត្តកំពង់ស្ពឺ ប្រកួតជាមួយ អេលីត ផានិត ក្លិបនាយកដ្ឋានអង្គរក្ស ក្នុងប្រភេទទម្ងន់ ៥៤ គីឡូក្រាម។ ឡុង សេងថង ក្លិបខ្លារខិនមានរិទ្ធ ប្រកួតជាមួយ តាំង សីហា ក្លិបកងពលតូចលេខ៧០ ក្នុងប្រភេទទម្ងន់ ៦០ គីឡូក្រាម៕/V-PC

Post navigation