Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ពូ​ទីន​ធ្វើ​ទស្សនកិច្ច​គ្រី​ម៉េនិង​ម៉ារីអ៊ូប៉ូល​ក្រោយ​ICC​ចេញ​ដីកាចាប់ខ្លួន​លោក​

Views: 1

​ប្រែ​សម្រួលៈ​បំណង​(VNExpress,Straitstimes)៖ ប្រធានាធិបតី​រុស្ស៊ី លោក​វ្ល៉ា​ឌី​មៀ ពូ​ទីន បានធ្វើ​ទស្សនកិច្ច​ការងារ​ដ៏​ភ្ញាក់ផ្អើល​មួយ​នៅ​ទីក្រុង​ម៉ា​រី​អ៊ូ​ប៉ូល​ក្នុង​តំបន់​ដូណិត​ស​ខ៍ ដែល​កម្លាំង​រុស្ស៊ី​​បាន​វាយ​កាន់កាប់​ចាប់តាំងពី​ខែ​ឧសភា​ឆ្នាំ​មុន នេះ​បើ​តាម​ការផ្សាយ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​រុស្ស៊ី​កាលពី​ថ្ងៃអាទិត្យ​ទី​១៩​មីនា​។​

​ទីភ្នាក់ងារ​សារព័ត៌មាន​តាស​(TASS)​បាន​និយាយ​យោង​តាម​វិមាន​ក្រឹម​ឡាំង​ដែលថា លោក​ពី​ទី​ន​បាន​ទៅ​ដ​លើ​ទី​ក្រុង​ម៉ា​រី​អ៊ូ​ប៉ូល​តាម​ឧទ្ធម្ភាគចក្រ និង​ថា​លោក​បាន​បើករថយន្ត​កាត់​សង្កាត់​ជាច្រើន​​ក្នុង​ទីក្រុង​ភាគខាងត្បូង​អ៊ុយ​ក្រែន​នេះ ដោយ​បាន​ឈប់​និង​និយាយ​ជាមួយ​អ្នកស្រុក​ថែម​ទៀត​។​

​លោកពូ​ទីន កាលពី​ថ្ងៃ​សៅរ៍​បាន​ទៅធ្វើ​ទស្សនកិច្ច​តំបន់​គ្រី​ម៉េ សំរាប់​អ្វី​ដែល​មន្ត្រី​អាម៉េរិក​ហៅថាពិធី​បង្រួបបង្រួម​ទឹកដី នៅ​រយៈពេល​ប្រាំបួន​ឆ្នាំ​បន្ទាប់ពី​រុស្ស៊ី​ដាក់​ទឹកដី​អ៊ុយ​ក្រែនមួយ​នេះ​ជា​ឧ​ប​សម្ពន្ធ​របស់​​ខ្លួន​។​

​ដំណើរ​របស់​លោក​រួម​មាន​ការចូលរួមបើក​សាលា​វិចិត្រសិល្បៈ​កុមារ​មួ​យ​និង​ការ​ទៅ​មើល​មណ្ឌលកុមារ​។​វា​កើត​ឡើង​តែ​មួយ​ថ្ងៃ​ក្រោយ​ពី​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរ​ជា​ត​ICC​ចេញ​ដីកាចាប់ខ្លួន​លោក​ចំពោះ​ឧក្រិដ្ឋកម្ម​​សង្គ្រាម​នៅ​អ៊ុ​យក្រែន​៕

​ប្រធានាធិបតី​រុស្ស៊ី​លោក​វ្ល៉ា​ឌី​មៀ ពូ​ទីន និង​អភិបាល​ក្រុង​សេ​វ៉ា​ស្តូ​ប៉ូល​(Sevastopol)​ទស្សនកិច្ច​សារមន្ទីរ​និង​មជ្ឈមណ្ឌល​សិប្បកម្ម​មួយ​នៅ​ក្រុង​សេ​វ៉ា​ស្តូ​ប៉ូល​ក្នុង​តំបន់​គ្រី​ម៉េ​កាលពី​ថ្ងៃ​១៨​មីនា​

Post navigation