Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ពូ​ទីន ថា​រុស្ស៊ី​នឹង​ដាក់​ពង្រាយ​សព្វាវុ​ធ​នុយគ្លេអ៊ែ​រកល​យុទ្ធ​នៅបេឡា​រូ​សនិង​ព្រមាន​…

Views: 2

​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖​ប្រធានាធិបតី​រុស្ស៊ី​លោក​វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​និយាយ​កាលពី​ថ្ងៃ​សៅ​រ៍ថា លោក​នឹង​បញ្ជូន​និង​ដាក់ពង្រាយ​សព្វាវុធ​នុយគ្លេអ៊ែ​រកល​យុទ្ធនៅ​ក្នុងប្រទេ​ស​ក្បែរ​ខាង​បេឡា​រូ​ស ដើម្បី​​នាំ​សព្វាវុធ​ធុន​នេះ​ទៅដល់​មាត់ទ្វារ​សហភាព​អឺរ៉ុប​។​

​ពូ​ទីន​កាលពីមុន​ធ្លាប់​បាន​ចេញ​ការព្រមាន​គួរអោយ​ព្រឺរោម​ថា លោក​អាច​ប្រើ​សព្វាវុធ​នុយគ្លេអ៊ែរ​នៅ​អ៊ុ​យក្រែន បើសិនជា​រុស្ស៊ី​ស្ថិតក្រោម​ការ​គំរាម​ដែលនាំអោយ​ការភ័យខ្លាច​កាលពី​សម័យ​សង្គ្រាម​​ត្រជាក់​កើត​ឡើង​វិញ​។​

​លោក​ក៏​បាន​និយាយ​ថា​រុស្ស៊ី​នឹង​ប្រើ​គ្រាប់រំសេវ​ផ្ទុក​សារធាតុ​អ៊ុយ​រ៉ា​ញ៉ូម​រលាយ បើសិនជា​រដ្ឋាភិបាល​ទីក្រុង​គៀវ​ទទួលបាន​គ្រាប់រំសេវ​ផ្ទុក​សារធាតុ​វិទ្យុសកម្ម​ដូច្នេះ​ពី​លោកខាងលិច បន្ទាប់​ពី​មន្ត្រី​អង់គ្លេស​​មាន​លើក​ឡើង​អំពី​ការប្រគល់​គ្រាប់​ដូច្នេះ​សំរាប់​រថក្រោះ​ប្រយុទ្ធ ដែល​អង់គ្លេស​នឹង​ប្រគល់​អោយ​អ៊ុ​យក្រែន​។​

​លោកពូ​ទីន​បាន​និយាយថា ការបញ្ជូន​សព្វាវុ​ធ​នុយគ្លេអ៊ែ​រកល​យុទ្ធ​ទៅកាន់​បេឡា​រូស​«​គ្មានអ្វី​មិនធម្មតា​»​ទេ​។​

​លោក​ថា​«​អាម៉េរិក​បាន​ធ្វើ​រឿង​ហ្នឹង​អស់​ពេល​រាប់​ទសវត្សរ៍​មក​ហើយ​។​ពួកគេ​បាន​ដាក់​សព្វាវុធ​កល​យុទ្ធ​នៅលើ​ទឹកដី​សម្ពន្ធមិត្តរ​បស់​គេ​។​ខ្ញុំ​បាន​និយាយ​ទី​កាន់​សម​ភាគី​បេឡា​រូ​ស លោក​អា​ឡេស​ង់​ឌ័​រ​​លូ​កា​សេនកូ​ហើយ​យើង​ព្រមព្រៀង​ថា​នឹង​ធ្វើ​ដូច​អាម៉េរិក​»​ដែរ​។​

​លោកពូ​ទីន​បាន​និយាយ​ទី​កាន់​សម​ភាគី​បេឡា​រូ​សលោក អា​ឡេស​ង់​ឌ័​រ លូ​កា​សេនកូ​និង​បាន​និយាយថា «​យើង​ព្រមព្រៀង​ថា​នឹង​ធ្វើ​ដូច​អាម៉េរិក​»​ដែរ​គឺ​ដាក់ពង្រាយ​អាវុធ​នុយគ្លេអ៊ែរ​កល​យុទ្ធ​នៅ​លើទឹក​​ដី​សម្ពន្ធមិត្ត​

​លោក​បាន​បន្ថែមថា​«​រុស្ស៊ី​បាន​ជួយ​បំពាក់អាវុធ​ដល់​យន្តហោះ​បេឡា​រូ​ស ដោយ​គ្មាន​រំលោភ​កិច្ចព្រមព្រៀង​អន្តរជាតិ​ស្តីពី​ការ​មិន​រីកសាយ​នុយគ្លេអ៊ែ​រ​…​យន្តហោះ​ដប់​គ្រឿង​កំពុង​ត្រៀប​បំពាក់​សព្វាវុធ​​ប្រភេទ​នេះ​។​រុស្ស៊ី​បាន​ផ្តល់អោយ​បេឡា​រូស​នូវ​ប្រព័ន្ធ​កាំ​ជ្រួច​Iskander​មួយ​ដែល​អាច​វាយប្រហារ​សព្វាវុធ​នុយគ្លេអ៊ែ​រ​»​។​

​បើ​តាម​មេដឹកនាំ​រុស្ស៊ី​រូបនេះ រុស្ស៊ី​នឹង​ចាប់ផ្តើម​បង្វឹក​អ្នកបើក​យន្តហោះ​បេឡា​រូស​នៅ​ថ្ងៃ​៣​មេសា ហើយ​នឹង​សាងសង់​អោយ​ហើយ​ទីតាំង​ស្តុក​ពិសេស​មួយ​សំរាប់​សព្វាវុធ​នុយគ្លេអ៊ែ​រក​ល​យុទ្ធ​នៅ​យ៉ាងយូរ​ត្រឹម​​ថ្ងៃ​១​កក្កដា​។​

​ពូ​ទីន​បាន​ព្រមាន​ថា រុស្ស៊ី​នឹង​ឆ្លើយតប​បើសិនជា​លោកខាងលិច​ផ្តល់អោយ​អ៊ុយ​ក្រែន​នូវ​គ្រាប់រំសេវ​ផ្ទុក​អ៊ុយ​រ៉ា​ញ៉ូម​រលាយ​។​

​ក្នុង​កិច្ចសម្ភាសន៍​ផ្សាយ​ក្នុង​ទូរទស្សន៍​រុស្ស៊ី លោកពូ​ទីន​បាន​និយាយថា «​ពិតណាស់ រុស្ស៊ី​មាន​អ្វី​ដែល​ខ្លួន​ត្រូវ​ឆ្លើយតប​។​យើង​មាន​គ្រាប់​ដូច្នេះ​រាប់សែន​គ្រាប់ តែ​យើង​នៅ​មិនទាន់​ប្រើ​វា​នៅឡើយ​ទេ​។​សព្វាវុធ​​ដូច្នេះ​ត្រូវ​បាន​ចាត់ថ្នាក់​ជា​អាវុធ​គ្រោះថ្នាក់​និង​ប៉ះពាល់​សុខភាព​មនុស្ស​បំផុត​…​និង​បរិស្ថាន​ថែម​ទៀត​»៕

Post navigation