Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ព្យុះ​ភ្លៀង​អមដោយ​ដុំ​ព្រិល​វាយប្រហារ​ខេត្ត​ឈៀង​ម៉ៃ​របស់​ថៃ​

Views: 12

​ប្រែ​សម្រួលៈ​បំណង​(HE NATION/ASIA NEWS NETWORK)៖ ស្រុក​ជាច្រើន​ក្នុង​ខេត្ត​ឈៀង​ម៉ៃ​នៅ​ថៃ​ខាងជើង​បាន​ជួប​ព្យុះ និង​ការ​ធ្លាក់ភ្លៀង​ជាមួយនឹង​ដុំ​ព្រិល​កាលពី​ថ្ងៃ​សៅរ៍ ដោយ​បង្ក​ការខូចខាត​ទ្រព្យសម្បត្តិ រំលំ​បង្គោល​ភ្លើង ដើមឈើ​និង​ផ្ទាំង​ឃោសនា​ពាណិជ្ជកម្ម​។​

​ឧទ្យាន​ជាតិ​មួយ​រង​ការវាយប្រហារ​ខ្លាំង​បំផុត ដោយ​មនុស្ស​៥៥​គ្រួសារនៅទីនោះ​រង​ផលប៉ះពាល់​ផ្ទាល់​។​តំបន់​ជាច្រើន​ក្នុង​ខេត្ត​ក៏​ជួប​ការ​ដាច់​ភ្លើង​។​

​អភិបាលខេត្ត​ឈៀង​ម៉ៃ បាន​ណែនាំ​អោយ​បណ្តា​ទីភ្នាក់ងារ​មូលដ្ឋាន​បង្កើត​មជ្ឈមណ្ឌល​បញ្ជាការ​មួយ​និង​ជម្រក​នៅ​វត្ត​ឡាង​កា​ក្នុងស្រុក​មឿង​(Muang)​ដើម្បី​មន្ត្រី​មូលដ្ឋាន​អាច​ចែក​ស្បៀង ទឹក​និង​របស់របរ​ចាំបាច់​ផ្សេង​ដល់​ជន​រង​ផលប៉ះពាល់​។​

​យោង​តាម​នាយកដ្ឋាន​ឧតុនិយម​ថៃ ខ្យល់​ខ្លាំង​និង​ព្យុះភ្លៀង​ត្រូវ​រំពឹងថា​នឹង​បន្ត​វាយប្រហារ​ថៃ​ខាងជើង ឦសាន​និង​តំបន់​កណ្តាល​នៅ​ថ្ងៃអាទិត្យ​នេះ​។​នាយកដ្ឋាន​បាន​ណែនាំ​អោយ​ប្រជាជន​នៅក្នុង​ផ្ទះ​និង​នៅ​ឆ្ងាយ​ពី​ដើមឈើ​ធំៗ នៅឆ្ងាយពីផ្ទាំង​ឃោសនា​ពាណិជ្ជកម្ម​មិន​មាំ​ទាំ​…​នៅពេល​កសិករ​រក​វិធី​ការពារ​ផលដំណាំ​របស់គេ​៕

​ព្យុះ​ព្រិល​នៅ​ឈៀង​ម៉ៃ​កាលពី​ថ្ងៃ​សៅរ៍ បង្ក​ការខូចខាត​ផ្ទះ រំលំ​បង្គោល​ភ្លើង ដើមឈើ​និង​ផ្ទាំង​ឃោសនា​

Post navigation