Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ព្យុះភ្លៀងសម្លា.ប់មនុស្ស ៖ ហេតុការណ៍មិនត្រូវឲ្យកើតមាន

ខេត្តសៀមរាប ៖ ព្យុះ​ភ្លៀង​១​មេ​ធំ​បាន​កើតឡើង​កាលពី​ម៉ោង​ប្រមាណ​៥​និង ៣០​នាទី​ល្ងាច ថ្ងៃ​ទី​២៩ ខែមីនា ឆ្នាំ​២០២៣ នៅ​លើ​ផ្លូវជាតិ​លេខ​៦ ក្នុងភូមិ​ចុង​កៅស៊ូ សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប បាន​បណ្តាល​ឱ្យរ​លំបាក់​របា​ដែក ស្លាក​យីហោ ឆ្លងកាត់​ផ្លូវជាតិ​លេខ​៦ «​ស្វាគមន៍​សៀមរាប​» បណ្តាល​ឱ្យ​សង្កត់​បុរស ២​នាក់​ដែល​កំពុង​ជិះ​ម៉ូតូ ។ ក្នុង​នោះ​មាន​ម្នាក់​បាន​ស្លា​.​ប់ និង​ម្នាក់​ទៀត​រង​របួសធ្ងន់​។

Picture

របាយការណ៍​បង្ហាញ​ថា ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​រួម​មាន ៖ ទី​១ ឈ្មោះ ជា សំណាង ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ធំ ឃុំ​ត្រពាំង​ធំ ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​(​របួសធ្ងន់​) ជិះ​ម៉ូតូ​សេ​១២៥ ព័ណ៌​ខ្មៅ និង​ទី​២​ឈ្មោះ ចាន់ធូ ភេទ​ប្រុស អាយុ​ជាង​៤០​ឆ្នាំ រស់នៅ​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប (​ស្លា​.​ប់​) ជិះ​ម៉ូតូ​ស្គុ​ប​ពី ពណ៌​ស​។

Picture

របា​ដែក​នោះ​ក៏​បាន​បាក់​សង្កត់​រថយន្ត​១​គ្រឿង​នាំ​ឱ្យ​ខូចខាត​យ៉ាងដំណំ​ផង​ដែរ​។ ក្រោយ​ហេតុការណ៍​កម្លាំង​សមត្ថកិច្ច​ចម្រុះ​បាន​លើក​របា​ដែក​ដែល​បាក់​រលំ​នោះ ហើយ​បើកផ្លូវ​ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ឆ្លងកាត់​ឡើង​វិញ​។

គ្រោះថ្នាក់​បាក់​រលំ​របា​ដែក​កាត់​ទទឹង​ផ្លូវ​ដូច្នេះ​បាន​កើតឡើង​រួច​មក​ហើយ​នៅ​ពេល​មាន​ភ្លៀង​ខ្យល់​ខ្លាំង ។ កន្លង​មក​កើតឡើង​នៅ​ខេត្តកណ្តាល នៅ​ភ្នំពេញ និង​នៅ​តំបន់​មួយទៀត ។ ក្រៅពី​របា​ដែក និង​ផ្ទាំង​ប៉ាណូ​ផ្សាយពាណិជ្ជកម្ម អំឡុង​ពេល​ភ្លៀង ហើយ​មាន​ខ្យល់​ខ្លាំង​ក៏​បណ្តាល​ឱ្យ​រលំ​ដើមឈើ សង្កត់​ឡាន​ម៉ូតូ និង​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ធ្វើ​ដំណើរ​ផង​ដែរ​។

Picture

ទន្ទឹម នឹង​ការ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​របស់​បុគ្គល​ម្នាក់​ៗ​ដូច្នេះ អាជ្ញាធរ​សមត្ថកិច្ច ត្រូវ​តែ​សហការ​ជិត​ស្និទ្ធ​ជាមួយនឹង​ក្រុម​អ្នក​ធ្វើ​របា​ដែក ផ្ទាំង​ប៉ាណូ​ផ្សាយពាណិជ្ជកម្ម​តាម​ផ្លូវ ត្រូវ​តែ​ត្រួតពិនិត្យ​ជា​ប្រចាំ​លើ​របា​ដែក និង​ផ្ទាំង​ប៉ាណូ​តាម​ផ្លូវ បើ​ចាស់​ទ្រុឌទ្រោម ឬ​ក៏​ធ្វើ​មិន​បាន​រឹង​មាំ​ទេ ត្រូវ​តែ​ដោះ​ចេញ ហើយ​ធ្វើ​ថ្មី​។ កន្លែង​ណា​ដែល​ប្រឈម​នឹង​ខ្យល់​ខ្លាំង​ត្រូវ​តែ​ដាក់​ដែក​ធំ​ៗ​ចាក់​គ្រឹះ ឬ​ក៏​ផ្សារ​ឱ្យ​ជាប់ ហើយ​បើ​កន្លែង​ណា​មិន​ទំនង​មិន​ចាំបាច់​ទេ ត្រូវ​ដោះ​ចេញ ដើម្បី​កុំឱ្យ​មាន​គ្រោះថ្នាក់​ជាយថាហេតុ​ដូច្នេះ​។

Picture

ដើមឈើ​តាម​ផ្លូវ​ក៏​ដូច​គ្នា​។ មន្ត្រី​ជំនាញ​ត្រូវ​ចុះ​ពិនិត្យ ហើយ​ចាត់វិធានការ​កាត់​មែក​លះ​ធាង ឬ​ក៏​កាប់​គាស់​យក​ចេញ បើសិនជា​ដើមឈើ​នោះ​ពុក​ផុយ ហើយ​អាច​នឹង​បាក់រ​លំនៅ​ពេល​មាន​ភ្លៀង​ខ្យល់ ដើម្បី​កុំឱ្យ​គ្រោះថ្នាក់​អ្នកដំណើរ និង​អ្នក​រស់នៅ​ជិត​នោះ​។

ករណី​កន្លង​មក​ជា​គ្រោះថ្នាក់​យថាហេតុ ដែល​មិន​មាន​នរណា​ម្នាក់​ចង់ឱ្យ​កើតឡើង​ទេ ។ តែបើ​វា​បាន​កើតឡើង​ហើយ យើង​ក៏​ត្រូវ​ទុក​វា​ជា​មេរៀន និង​ដក​ពិសោធន៍​កុំឱ្យ​វា​កើតឡើង​ដដែល​ៗ​ដូច្នេះ​ទៀត ។ នៅ​សៀមរាប​ជិត​ចូល​ឆ្នាំ​នេះ នឹង​ត្រូវ​រៀបចំ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ដែល​ត្រូវ​ដំឡើង​របា​ដែក​កាត់​ទទឹង​ផ្លូវ និង​រៀបចំ​សាងសង់​រោង ឬ​ក៏​ផ្ទះ​បុរាណ ឬ​ក៏​ឆាក​ជា​ច្រើន​ទៀត ។ ដូច្នេះ​អាជ្ញាធរ​សមត្ថកិច្ច​ត្រូវ​គិតគូរ​ចំណុច​នេះ ហើយ​រក​ជាង​ចំណាន​ៗ​ធ្វើ​ដោយ​ផ្ចិតផ្ចង់​ធ្វើ​ដោយ​ជំនាញ និង​គិតគូរ​ឱ្យ​បាន​ច្រើន​លើ​បញ្ហា​សុវត្ថិភាព នៅ​ពេល​មាន​ភ្លៀង​ផ្គរ និង​ខ្យល់​កន្ត្រាក់ ពេល​ភ្លៀង​ខ្លាំង​ដូច្នេះ​៕

PicturePicturePicturePicture