Cambodia

​ចាប់ជំរិត​ជនជាតិ​ចិន​ដូចគ្នា​៖ កម្លាំង​អាវុធហត្ថចាប់​ជនល្មើសបាន​ពីរ​នាក់​

ចែករម្លែក

ដោយ​៖ វណ្ណៈ / ព្រះសីហនុ​៖ កម្លាំង​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ បាន​ចាប់ខ្លួន ជ​នស​ង្យ័​យ ចំនួន​ពីរ​នាក់ ជនជាតិ​ចិន​ម្នាក់ និង​ជនជាតិខ្មែរ​ម្នាក់ ពីបទ​ចាប់ជំរិត​ទារប្រាក់ និង​បាន​រំដោះ​ជនរងគ្រោះជា​ជន​ជាតិចិន បាន​ម្នាក់​មកវិញ​។ ករណីនេះ បានកើត​ឡើង នៅកាស៊ី​ណូ ខ្សាច់មាស អន្តរជាតិ ស្ថិត​ក្នុងភូមិ​៤ សង្កាត់​លេខ​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ នៅ​រសៀលថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០២០ ។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ហេង ប៊ុន​ទី មេបញ្ជាការ​អាវុធហត្ថ ខេត្ត​ព្រះសីហនុ បាន​ប្រាប់​នៅ​យប់​ថ្ងៃទី​២៤ កញ្ញា​នេះ​ថាៈ ប្រតិបត្តិការ​នេះ​បានធ្វើ​ឡើងក្រោម​ការបញ្ជា​ផ្ទាល់ ពី​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា មេបញ្ជាការ​អាវុធហត្ថលើ​ផ្ទៃ​ប្រទេស និង​លោក គួច ចំរើន ប្រធាន​គណៈបញ្ជាការ​ឯកភាព​ខេត្ត ក្រោម​ការសម្របសម្រួល ពី​ព្រះរាជអាជ្ញា​ខេត្ត លោក សៀង សុខ ។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី មេបញ្ជាការ បាន​បន្តថាៈ ជនសង្ស័យ​ទាំងពីរ​នាក់ ដែល​ចាប់ខ្លួនបាន រួមមាន ១. ឈ្មោះ WAING AI MING ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ជនជាតិ​ចិន មុខរបរបុគ្គលិក​ផ្នែក​ទីផ្សារ ក្រុមហ៊ុន​អ៊ិន​ធើ​ណេ​ត ស្នាក់នៅ​ភូមិ​៣ សង្កាត់​លេខ​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ និង​២. ឈ្មោះ ទូច សំណាង ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរមិន​ពិតប្រាកដ ស្នាក់នៅ​ភូមិ​៤ សង្កាត់​លេខ​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ​។​

​ដោយឡែក ជនរងគ្រោះ ឈ្មោះ CAI CHANGCHUN ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិ​ចិន មុខរបរបុគ្គលិក​កាស៊ីណូ ស្នាក់នៅ​ភូមិ​១ សង្កាត់​លេខ​១ ក្រុង​-​ខេត្ត​ព្រះសីហនុ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ហេង ប៊ុន​ទី បានបញ្ជាក់​ទៀតថាៈ នៅពេល​ឃាត់ខ្លួន​ជនសង្ស័យ កម្លាំង​អាវុធហត្ថ បាន​ដកហូត​វត្ថុតាង រួមមាន ទូរស័ព្ទដៃ ចំនួន ៤ គ្រឿង . បណ្ណ​បើកបរ ១​សន្លឹក , អត្តសញ្ញាណ​ជនជាតិខ្មែរ ១ សន្លឹក , កាត​ផ្សេងៗ ចំនួន ១៤​សន្លឹក , ប្រាក់​អាម៉េរិក ចំនួន ៦ ដុល្លារ , ប្រាក់​ខ្មែរ​ចំនួន ១៥.០០០ រៀល , កាបូប​ដាក់​លុយ​មនុស្ស​ប្រុស ១ និង​រថយន្ត ១​គ្រឿង ម៉ាក LEXUS RX 330 ពណ៌​ទឹកមាស ពាក់​ផ្លាក​លេខ ភ្នំពេញ 2P-3936 ។ បច្ចុប្បន្ន មន្ត្រី​ការិយាល័យ​ជំនាញ កំពុងធ្វើការ​សាកសួរ តាម​នីតិវិធី ៕ ល​/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម

Football news:

Hans-Dieter flick: I Hope Alaba will sign a contract with Bayern. Our club is one of the best in the world
Diego Maradona: Messi gave Barca everything, brought them to the top. He was not treated the way he deserved
Federico Chiesa: I hope to leave my mark in Juve. We will achieve great results
The Coach Of Benfica: I don't want us to look like the current Barcelona, it has nothing
Guardiola on returning to Barca: I'm happy at Manchester City. I hope to stay here
Fabinho will not play with West ham due to injury
Ronald Koeman: Maradona was the best in his time. Now the best Messi