Views: 3
ដោយ:មូនីរ័ត្ន/ភ្នំពេញ: កម្លាំងជំនាញនៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សហការជាមួយស្នងការដ្ឋាននគបាលខេត្តសៀមរាប កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ បាន ធ្វើការ ស្រាវជ្រាវសាវតា លើហ្វេសប៊ុកឈ្មោះ Ra Vuth ដែលបានបង្ហោះវីដេអូផ្សព្វផ្សាយព័ត៌មាន បំពុលសង្គម ញុះញង់បង្កឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម អំពីការចាប់ក្មេងវះគ្រលៀន និង បាន នាំខ្លួនបុគ្គលឈ្មោះ សយ រ៉ាវុធ មកសាកសួរ ។ សាមីខ្លួនបានសារភាព ថា ខ្លួនពិតជាបានយកវីដេអូ មកកាត់ត និង បង្ហោះ ពិត មែន ក្នុង គោលបំណង ចង់ បង្កើន ប្រជាប្រិយ ភាព ទំព័រ ហ្វេស ប៊ុក របស់ ខ្លួន ដើម្បី ទាញ យក ផលប្រយោជន៍ ផ្ទាល់ ខ្លួន បច្ចុប្ប ន្ននាយកដ្ឋាន បានឃាត់ខ្លួនជនសង្ស័យ និង បញ្ជូនសំណុំរឿងទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមផ្លូវច្បាប់។
នាយកដ្ឋានរឆាំងបទល្មើសបច្ចេកវិទ្យា បានក្រើនរំលឹកដល់ប្រជាពលរដ្ឋដែលប្រើប្រាស់បណ្ដាញសង្គម មេត្តាសូមកុំចែកចាយព័ត៌មានក្លែងក្លាយដើម្បីជៀសវាងបង្កការយល់ច្រឡំ និងបង្កអសន្តិសុខសង្គមផ្សេងៗ ឈានដល់ការទទួលខុសត្រូវតាមផ្លូវច្បាប់៕សរន / N


