Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ចាប់បាន ៨ នាក់ ករណីប្លន់អ្នកលក់មាស នៅក្រោយផ្សារស្ទឹងមានជ័យ

Views: 4

ដោយៈ ចាន់តូ / ភ្នំពេញ៖ ជនសង្ស័យចំនួន ៨នាក់ ពាក់ព័ន្ធនឹងករណីប្លន់ នៅផ្សារស្ទឹងមានជ័យ កាលពីពេលថ្មីៗនេះ ត្រូវបានសមត្ថកិច្ចការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បានស្រាវជ្រាវ ឃាត់ខ្លួនបានជាបន្តបន្ទាប់ នៅថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣

សមត្ថកិច្ច បានឱ្យដឹងថាៈ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ មានករណីប្លន់យក កាបូបស្ពាយ ដែលមានមាស ចំនួន ១២ តម្លឹង, ប្លាទីនទឹក៣ និងទឹក៧ ចំនួន ១០០ តម្លឹងជាង និងប្រាក់ជាង ១លានរៀល នៅចំណុចក្រោយផ្សារស្ទឹងមានជ័យចាស់ ផ្លូវលំ ភូមិថ្មីសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បង្កឡើងដោយជន សង្ស័យ ចំនួន នាក់ ជិះម៉ូតូចំនួន ២គ្រឿង និង រ៉ឺម៉កម៉ូតូ១គ្រឿង ប្រដាប់ដោយអាវុធខ្លី ចំនួន ៤ដើម ពីជនរងគ្រោះ កំពុងដើរស្ពាយកាបូបស្ពាយ ពណ៌ខ្មៅ បានសម្រេច រួចគេចខ្លួនបាត់អស់

បន្ទាប់ពីធ្វេីការស្រាវជ្រាវ សមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យជាមនុស្សប្រុសទាំងអស់ ចំនួន ៨នាក់ ជាបន្តបន្ទាប់ នៅរាជធានីភ្នំពេញ , ខេត្តកណ្តាល, ខេត្តកំពង់ស្ពឺ និងខេត្តកំពង់ចាម និងគ្រឿងអលង្ការ មួយចំនួន របស់ជនរងគ្រោះ ជនសង្ស័យទី១ឈ្មោះ សុខសំណាង ហៅ អាង ហៅ៥៥ អាយុ៤៣ឆ្នាំ , ទី២ឈ្មោះ យី បូឡី ហៅ ៧៤ អាយុ ៣៣ឆ្នាំ , ទី៣ឈ្មោះ គឹម សុធារ៉ា ហៅ គឹម ចិន្តាហៅ គឹម វាសនា ហៅផល ធារ៉ា ហៅ ផេង ហៅហ្វី ហៅ៧៧  អាយុ ៤៤ ឆ្នាំ, ទី៤ឈ្មោះ ចាន់ តាក់ ហៅជា ហៅ៦៨  អាយុ៣១ឆ្នាំ, ទី៥ឈ្មោះ សួង សាន ហៅតាន់ ហៅម៉ៅ ហៅ៣៣ អាយុ៥៣ឆ្នាំ, ទី៦ឈ្មោះ ម៉ៅ មន អាយុ៣៥ឆ្នាំ, ទី៧ឈ្មោះ ស៊ឹម ប៊ុនធឿនហៅសុង អាយុ៤៦ឆ្នាំ និងទី៨ឈ្មោះ កាយ គឹមលីន ហៅ លីន អាយុ ៣៩ឆ្នាំ   វត្ថុតាងចាប់យកបាន អាវុធខ្លី ៤ដើម និងវត្ថុតាងពាក់ព័ន្ធមួយចំនួនទៀត

បច្ចុប្បន្ន ជនសង្ស័យ ខាងលើ មន្ត្រីការិយាល័យជំនាញ កំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូង រាជធានីភ្នំពេញ ដើម្បីចាត់ការបន្ត តាមនីតិវិធីច្បាប់៕/V-PC

Post navigation