Cambodia

ចាប់ផ្តើម​ពី​តូច​ទៅ​ធំ ពី​តិច​ទៅ​ច្រើន មាន​អ្វី​មិនល្អ​?

ចែករម្លែក

ស្រុក​បន្ទាយស្រី ខេត្តសៀមរាប​ដែលមាន​អភិបាលស្រុក​វ័យក្មេង លោក ឃឹម ហ្វី​ណង់ បាន​បើក​ដំណើរការ​សាកល្បង​នូវ​ឡ​ដុត​សំរាម​រួម ក្នុងស្រុក​បន្ទាយស្រី កាលពី​ថ្ងៃទី​២៤ ខែកញ្ញា ។​

​លោក​អភិបាលស្រុក​និយាយថា សំរាម​ជាច្រើន​តោន មកពី​គ្រប់ទិសទី នៅក្នុង​ស្រុក​បន្ទាយស្រី ដែល​បាន​កកស្ទះ សេសសល់​រាយប៉ាយ នៅតាម​ទីសាធារណៈ នៅក្នុង​ភូមិ និង​តាម​ដងផ្លូវ នានា​ជា​យូរ​មកហើយ ជាពិសេស​សំរាម​ថ្មី ដែល​បាន​បន្សល់ទុក​ក្រោយ​ថ្ងៃ​សម្រាក​បុណ្យ ភ្ជុំបិណ្ឌ ត្រូវបាន​ប្រមូល​យកមក​ដុត​ជា​លើកទីមួយ នៅក្នុង​ទីលាន​ឡ​ដុត​សំរាម ថ្នាក់ស្រុក ដែល​ទើបតែ​បាន​ដំឡើង​រួច​ដោយ​ក្រុមការងារ​ក្រសួងបរិស្ថាន កាលពីពេល​ថ្មីៗ​នេះ​ក្រោយពី បាន​ហា​លស​ម្ងួ​ត និង​ញែក​យក​សំរាម ដែល​អាច​លក់​អេតចាយ និង​អាច​កែច្នៃ​បាន​រួចមក​។​

​លោក ឃឹម ហ្វី​ណង់ បន្តថា ចាប់ពី​ថ្ងៃនេះ​តទៅ ប្រជាពលរដ្ឋ​នៅ​គ្រប់​ភូមិ​ទាំងអស់ នៅក្នុង ស្រុក​បន្ទាយស្រី អាច​ជញ្ជូន​យក​សំរាម​ប្រចាំថ្ងៃ​របស់ខ្លួន​ទៅ​ដាក់​ដោយ​ខ្លួនឯង​នៅ ”​កន្លែង​រក្សា ទុក​សំរាម​បណ្តោះអាសន្ន​” ដែល​ត្រូវ​បានរៀបចំ​រួចជាស្រេច​ជាច្រើន​កន្លែង​នៅតាម​ភូមិ​របស់ ខ្លួន​នីមួយៗ​។ សេវា​នេះ គឺជា​សេវា​មិន​គិតថ្លៃ សម្រាប់​ប្រជាពលរដ្ឋ​ទូទៅ​តែ​តម្រូវឱ្យមាន ការញែក​សំរាម និង​វេច​ខ្ចប់​ត្រឹមត្រូវ​មុននឹង​យកមក​រក្សាទុក រង់ចាំ​ក្រុមការងារ​របស់​ឃុំ និង​ស្រុក ធ្វើការ​ប្រមូល​បន្ត​មក​កាន់​ទីលាន​ឡ​ដុត​សំរាម​ជាប្រចាំ​។

​លោក បន្តថា ជាមួយនឹង​យន្តការ​ថ្មី​នេះ បងប្អូន​ប្រជាពលរដ្ឋ​មិនចាំបាច់​ដុត​សំរាម​នៅតាម​ផ្ទះ រៀងៗ​ខ្លួន ឬ​ដឹក​យកទៅ​ចាក់ចោល​តាម​ដី​ទំនេរ​តាមបែប​អនាធិបតេយ្យ​និង​ខុសច្បាប់​ទៀត​ទេ​។ នៅក្រោយពេល ដែល​យន្តការ​ថ្មី​នេះ ដំណើរការ​ទៅបាន​រលូន រដ្ឋបាល​ស្រុក​នឹង​រៀបចំ​ឱ្យ មានការ​ផាកពិន័យ ចំពោះ​ការ​ចោល​សំរាម​រាយប៉ាយ នៅតាម​ទីសាធារណៈ ក៏ដូចជា​ការហាម ឃាត់​មិន​ឱ្យមាន​ការដុត​សំរាម នៅតាម​ផ្ទះ​រៀងៗ​ខ្លួន ដែលនាំឱ្យ​ប៉ះពាល់​ដល់​សុខភាព និង​គុណភាព​ខ្យល់​ដកដង្ហើម​នៅក្នុង​ភូមិ​។​

​លោក​អភិបាលស្រុក ក៏បាន​ថ្លែងអំណរគុណ​ដល់​បងប្អូន​ប្រជា​ការពារ នៅក្នុង​ឃុំ​រំចេក​ដែល បាន​ស្ម័គ្រចិត្ត ចូលរួម​ជួយប្រមូល​ដុត​សំរាម​ចាស់ៗ ដែល​កកស្ទះ​ជាច្រើន​តោន​នេះ​។ លោក សង្ឃឹមថា ក្រោយពេល​ដំណើរ​ការដុត​ជាប្រចាំ​ថ្ងៃ អាចធ្វើ​ទៅបាន យើង​នឹងមិន​មានការ​រាំងស្ទះ ដូច​ពេលនេះ​ទៀត​ទេ ជាពិសេស​នៅពេល ដែល​ប្រជាពលរដ្ឋ មានការ​យល់ដឹង​ច្រើនជាង​នេះ ដឹងថា សំណល់​ផ្ទះបាយ ជា​ជី និង​ដឹងថា របស់​ណា អាច​យកទៅលក់​អេតចាយ រឺ​កែច្នៃ​ប្រើ ឡើងវិញ​បាន​។
​ ​
​អភិបាលស្រុក​វ័យក្មេង លេចធ្លោ និង​អាច​ចាត់ទុកថា ជា​អភិបាលស្រុក​គំរូ លោក ឃឹម ហ្វី​ណង់ ជា​កូនប្រុស​របស់លោក​នាយ​ឧ​ត្ត​ម​សេនីយ៍ ឃឹម ប៊ុន​សុង អតីត​អភិបាលខេត្ត​សៀមរាប​។ លោក ឃឹម ហ្វី​ណង់ ត្រូវបានតែងតាំង​ជា​អភិបាលស្រុក​បន្ទាយស្រី កាលពី​ខែកញ្ញា ឆ្នាំ ២០១៩​។ កាលពី​ថ្ងៃទី​២ ខែកញ្ញា ឆ្នាំ​២០២០ លោក ឃឹម ហ្វី​ណង់ ក៏​ត្រូវបាន​ថ្នាក់ដឹកនាំ ផ្តល់​ទំនុកចិត្ត និង​តែងតាំង​ជា​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា ស្រុក បន្ទាយស្រី​។​
​ ​
​លោក ឃឹម ហ្វី​ណង់ ក៏​ជា​កូនប្រសារ​របស់លោក នូវ សុវត្ថិ​រ៉ូ រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន ផងដែរ​។ រីឯ​ឪពុក​របស់លោក ក្រោយ​ផ្ទេរតំណែង​អភិបាលខេត្ត​សៀមរាប ជូន​លោក ទៀ សីហា ដែលជា​កូនប្រុស​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ កាលពី​ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០១៨ លោក ឃឹម ប៊ុន​សុង ត្រូវបាន​ព្រះមហាក្សត្រ ចេញ​ព្រះរាជក្រឹត្យ ត្រាស់ បង្គាប់​តែងតាំង​ជា​រដ្ឋលេខា ធិ​ការ​ក្រសួងការពារជាតិ និង​ដំឡើង​ឋានន្តរស័ក្តិ ជានា​យ​ឧ​ត្ត​ម​សេនីយ៍ (​ផ្កាយ​៤) នៃ​កង​យោធ ពល​ខេមរភូមិន្ទ​។​
​ ​
​ក្នុង​រយៈពេល​ប្រមាណ​មួយឆ្នាំ​មកនេះ លោក ឃឹម ហ្វី​ណង់ ក្នុងនាម​ជា​អភិបាលស្រុក បាន​ដឹកនាំ និង​រៀបចំ​ស្រុក​បន្ទាយស្រី ទឹកដី​ប្រាង្គ​ប្រាសាទបុរាណ​ខ្មែរ​យើង ដែល​មហាជន ឃើញ​សកម្មភាព​របស់លោក តាមរយៈ​ការថត​បង្ហោះ​ហ្វេ​ស​ប៊ុ​ក​។ បញ្ហា​សំរាម ក៏ត្រូវ​បាន លោក​អភិបាល ស្រុក​ដឹកនាំ​យុវជន រើស​សំរាម និង​ជាពិសេស​រៀបចំ​ឲ្យ​មាន​ធុងសំរាម​តាម​ផ្ទះ តាមផ្លូវ ដោយ​ច្នៃប្រឌិត​ជា​កញ្ឆេរ​បែប​បុរាណ​សមសួន​ថែម​ទៀតផង​។​
​ ​
​បើសិនជា​គម្រោង​ឡ​ដុត​សំរាម ក្នុងស្រុក​បន្ទាយស្រី ទទួលបាន​ជោគជ័យ​។ ត​ទៅមុខទៀត លោក​អភិបាលស្រុក គួរតែរៀបចំ​ឲ្យ​មាន​ឡ​ដុត​សំរាម​ដូច្នេះ យ៉ាងហោចណាស់​មួយ​នៅ​គ្រប់​ឃុំ ក្នុងស្រុក​បន្ទាយស្រី​។ រីឯ​ឃុំ​សង្កាត់​ផ្សេងទៀត នៅ​ខេត្តសៀមរាប​ទាំងមូល ក៏​គួរតែ​យក​លំនាំ នៃ​ការគ្រប់គ្រង​សំរាម និង​បង្កើត​ឡ​ដុត​សំរាម តាម​ស្រុក​បន្ទាយស្រី មុននឹង​ត្រូវ​ពង្រីក​ឲ្យ​បាន គ្រប់​ឃុំ​សង្កាត់ នៅ​ទូទាំងប្រទេស​។​
​ ​
​សូមកុំ​មើលរំលង​បញ្ហា​សំរាម​។ សំរាម​ពេលនេះ បាន​កើតឡើង​គ្រប់​ទីកន្លែង ពិសេស​នៅតាម​ផ្លូវ តាម​រមណីយដ្ឋាន តាម​វត្ត និង​តាម​ភូមិ ដោយសារតែ​កំណើន​នៃ​ការប្រើប្រាស់​ថង់​ប្ផា​ស្ទីក ប្រអប់​ជ័រ កែវ​ជ័រ និង​ដប​ទឹក​សុទ្ធ ជាដើម​។​
​ ​
​គោលនយោបាយ​គ្រប់គ្រង​សំរាម ក៏​គួរតែ​ជា​ប្រធានបទ​សំខាន់ និង​ជា​អាទិភាព របស់​ឃុំ​សង្កាត់ នៅក្នុង​ការបោះឆ្នោត នៅ​អាណត្តិ​ឆ្នាំ​២០២២​។ សេវា​ប្រមូល ដឹកជញ្ជូន​កាក​សំណង់​សំរាម ក៏​គួរតែ​អនុវត្ត​នៅតាម​ភូមិ​ឃុំ​សង្កាត់ មិន​ថា នៅ​រាជធានី​ភ្នំពេញ នៅ​ទី​រួម​ខេត្ត ឬ​នៅ​ទីរួមស្រុក នោះទេ គឺ​នៅតាម​ភូមិ​ឃុំ​សង្កាត់ នៅ​តំបន់​ជនបទ ក៏​គួរតែមាន​សេវា ដែល​ប្រជាពលរដ្ឋ បង់ថ្លៃ ត្រឹមតែ ៥០០០ រៀល ក្នុង ១​ផ្ទះ ក្នុង ១​ខែ ក៏​អាច​ធ្វើទៅ​បានដែរ បើសិនជា​អាជ្ញាធរ​ភូមិ ឃុំ​សង្កាត់ រៀបចំ​គោលនយោបាយ​ច្បាស់លាស់ លើ​ការគ្រប់គ្រង​កាកសំណល់​សំរាម​នេះ​។​

​ក្នុងនោះ ទន្ទឹមនឹង​ការរៀបចំ​គ្រប់គ្រង​កាកសំណល់​សំរាម និង​ការបង្កើត​ឡ​ដុត​សំរាម​ហើយ ប្រជាពលរដ្ឋ អ្នកស្រុក​អ្នកភូមិ​នៅ​មូលដ្ឋាន ក៏​ត្រូវតែ​ចូលរួម​សហការ តាមរយៈ​ការ​វេច្ច​ខ្ចប់ ទុកដាក់​សំរាម និង​ញែក​សំរាម តាម​ការណែនាំ​របស់​អា​ជ្ញា​ធរ ដើម្បី​ផ្ទះ​ស្អាត ភូមិ​ស្អាត និង​ផ្លូវ​ស្អាត​៕ ដោយៈ លី ម៉េង​ហួរ​

ទីតាំងផ្សាយពាណិជ្ជកម្ម

Football news:

With Lukaku, it is useless to play in a power struggle. Shakhtar defender Bondar on the Inter forward
Ivanov will serve the match OF AZ-Rijeka in the Europa League. Rotor appealed his refereeing in the game with Loko
Gasperini on Ajax: it's not easy for everyone Against them. Atalanta made a great comeback
Real Madrid came away from defeat for the 8th time in a Champions League match, losing by 2 goals. The club has updated its record
Felix on red Bull's double: I enjoy playing in the Champions League the Most
Casemiro about 2:2 with Gladbach: The opponent entered the Real Madrid penalty area twice and scored twice. This is football
Guilherme about 1:2 with Bayern: Loko again showed that he can play against any opponent