Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

CAMAPGOC បង្ហាញពីចំនួនពិតប្រាកដ នៃប្រតិភូអាស៊ានប៉ារ៉ាហ្គេម

Views: 2

ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២ (CAMAPGOC) បានបង្ហាញពីចំនួនពិតប្រាកដ នៃប្រតិភូដែលមកចូលរួម ក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះហើយ។

ក្នុងបញ្ជីដែលចុះហត្ថលេខា ដោយលោក យី វាសនា អគ្គលេខាធិការរង CAMAPGOC បានឲ្យដឹងថាៈ ប្រទេសព្រុយណេ បញ្ជូនអត្តពលិក មកចូលរួមចំនួន ២០ រូប និងមន្ត្រីបច្ចេកទេស ១២ រូប។ កម្ពុជា មានអត្តពលិក ចំនួន ២៥២ រូប មន្ត្រីបច្ចេកទេស ៩១ រូប ។ ឥណ្ឌូណេស៊ី អត្តពលិកចំនួន ២៥២ រូប មន្ត្រីបច្ចេកទេស ចំនួន ៣០៥ រូប ។ ឡាវ អត្តពលិក ៤៣ រូប មន្ត្រីបច្ចេកទេស ៤៦ រូប ។ ម៉ាឡេស៊ី អត្តពលិក ១៣៣ រូប មន្ត្រីបច្ចេកទេស ១៥៧ រូប ។ មីយ៉ាន់ម៉ា អត្តពលិក ៨៣ រូប មន្ត្រីបច្ចេកទេស ៤៨ រូប ។ ហ្វីលីពីន អត្តពលិកចំនួន ១៧៦ រូប មន្ត្រីបច្ចេកទេស ចំនួន ៩៦ រូប ។ សឹង្ហបូរី អត្តពលិក ២៦ រូប មន្ត្រីបច្ចេកទេស ១០៥ រូប ។ ថៃ អត្តពលិក ៣០៤ រូប មន្ត្រីបច្ចេកទេស ៣២៥ រូប ។ ទីម័រខាងកើត អត្តពលិក ១៣ រូប មន្ត្រីបច្ចេកទេស ចំនួន ១៨ រូប និង វៀតណាម អត្តពលិក ១២៨ រូប និងមន្ត្រីបច្ចេកទេស ៣៦ រូប ។

ទាំង១១ ប្រទេស មានអត្តពលិកចំនួន ១៤៥៣ រូប និងមន្ត្រីបច្ចេកទេស ១២៣៩ រូប សរុបទាំងអត្តពលិក និងមន្ត្រីបច្ចេកទេស ចំនួន ២៦៩២ រូប។ ពួកគេ នឹងបានទទួលការ ស្នាក់នៅ ហូបចុក ដោយមិនបាច់បង់ប្រាក់ ដូចក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលទើបតែនឹងបញ្ចប់ដែរ។

ថ្ងៃទី២៨ ឧសភា នេះ មន្ត្រីបច្ចេកទេស សម្រាប់ព្រឹត្តិការណ៍នេះ រួមជាមួយប្រតិភូកីឡាខ្លះ នឹងមកដល់រាជធានីភ្នំពេញហើយ។

កីឡាចំនួន ១៤ ប្រភេទ រួមជាមួយ ប្រភេទកីឡាអេឡិចត្រូនិក (E-Sports) ដែលជាប្រភេទកីឡាសម្ដែង ត្រូវបានដាក់ឲ្យប្រកួត ក្នុងព្រឹត្តិការណ៍នេះ។

ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមទី១២ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ នឹងរៀបចំឡើង ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ ដោយមានប្រភេទកីឡា អត្តពលកម្ម, វាយសី, ប៊ូស្យា, អុក, បាល់ទាត់៥ម្ខាង, បាល់ទាត់៧ម្ខាង, បាល់បោះពិការភ្នែក, យូដូ, លើកទម្ងន់, ហែលទឹក, វាយកូនឃ្លីលើតុ បុរស–នារី, បាល់ទះអង្គុយបុរស–នារី, បាល់បោះជិះរទេះបុរស–នារី, និង កីឡា E-Sport ៕/V/R

Post navigation