Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

Cambodian Leagueឆ្នាំ២០២៣នឹងបើកឆាកចុងសប្ដាហ៍នេះ

Views: 3

ដោយ:សុវណ្ណកុម្ភ:/ភ្នំពេញៈនៅចុងសប្ដាហ៍នេះព្រឹត្តិការណ៍Cambodian League ២០២៣នឹងចាប់ផ្ដើមហើយដោយមានក្រុមចំនួន១៤ចូលរួមហើយចែកចេញជា២ពូលដែលមួយពូលៗមាន៧ក្រុម។

សម្រាប់៧ក្រុមពូលAមាន:បឹងកេត វិសាខា គីវង់សុខសែនជ័យ កងយោធពលខេមរភូមិន្ទ អគ្គីសនីកម្ពុជា ខេត្តកោះកុង និងព្រៃវែង។ចំពោះ៧ក្រុមរបស់ពូលBវិញមាន:ព្រះខ័នរាជស្វាយរៀង ភ្នំពេញក្រោន អង្គរថាយហ្គឺ ណាហ្គា នគរបាលជាតិ ISIដង្កោសែនជ័យ និងសូលទីឡូអង្គរ។

សម្រាប់ថ្ងៃសៅរ៍ទី១១ខែកុម្ភ:ជាការប្រកួតសម្រាប់ពូលAមាន៣ប្រកួតគឺវិសាខាប្រកួតជាមួយខេត្តព្រៃវែង គីរីវង់សុខសែនជ័យប្រកួតជាមួយខេត្តកោះកុងនិងកងយោធពលខេមរភូមិន្ទប្រកួតជាមួយក្រុមអគ្គិសនីកម្ពុជា។

ថ្ងៃអាទិត្យទី១២ខែកុម្ភ:ជាការប្រកួតសម្រាប់ពូលBក៏មាន៣ប្រកួតដែរឝឺក្រុមអង្គរថាយហ្គឺប្រកួតជាមួយISIដង្កោសែនជ័យ ភ្នំពេញក្រោនប្រកួតជាមួយសូលទីឡូអង្គរនិងមួយប្រកួតទៀតណាហ្គាប្រកួតជាមួយនគរបាលជាតិ៕/r

Post navigation