Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ចៅនាំតាទៅចាប់ក្ដាមធ្វើម្ហូបបែរជាលង់ ទឹកស្លាប់ទាំងពីរនាក់នៅក្នុងត្រពាំងមួយក្នុងស្រុកកូនមុំ

Views: 2

រតនគិរី: ដោយសារក្រីក្រ គ្នានអីបរិភោគចៅនាំតាទៅរកចាប់ក្ដាមដើម្បីយកមកធ្វើម្ហូប តែជាអកុសល្យដូចនាំគ្នាទៅសម្លាប់ខ្លួនទាំងពីរនាក់នៅក្នុងទឹកត្រពាំងមួយក្នុងស្រកកូនមុំខេត្តរតនគិរី។
ជនរងគ្រោះទី១.ឈ្នោះផិច ចយអាយុ៧៣ឆ្នាំត្រូវជាជីតានិងទី២.ឈ្មោះសេន ឌីណាភេទប្រុសអាយុ១១ឆ្នាំត្រូវជាចៅ ពួកគេជាកសិករមានទីលំនៅភូមិតឺនឃុំតឺនស្រុកកូនមុំខេត្តរតនគិរី។


លោកយាយត្រូវជាប្រពន្ធតារងគ្រោះបានប្រាប់ប៉ូលីសថាកាលពីថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០២៣ ចៅរបស់គាត់ បានសុំទៅរកចាប់កង្កែប ដើម្បីយកមកធ្វើម្ហូប ប៉ុន្តែយាយគាត់មិនឲ្យចៅទៅទេ ហើយចៅ ក៏បានឡើងទៅ លើផ្ទះដេកលក់បាត់ទៅ។
លុះព្រឹកថ្ងៃទី ២៧ខែឧសភា ដដែលនោះចៅឈ្មោះសេន ឌីណាបានបន្ដបបួលជីតា ទៅរកចាប់ក្ដាមមកធ្វើម្ហូបវិញ។ ដោយអត់មានអ្វីធ្វើម្ហូប តានិងចៅបាននាំគ្នាដើរទៅកាន់ចំណុចគោលដៅគឺត្រពាំងគ្រហិលដែលស្ដិតនៅក្បែភូមិតឺននោះ។
បុរសម្នាក់ដែលមានផ្ទះនៅក្បែត្រពាំងនោះបានឲ្យដឹងដែរថាមុនកើតហេតុជនរងគ្រោះបាននាំគ្នាដើរចុះទឹកត្រពាំងតែគាត់មិនបានចាប់អារម្មណ៍ថាអ្នកទាំងពីរទៅរកអ្វីទេ មួយសន្ទុះក៍បាត់ខ្លួនពួកគេអស់ទៅ ដោយមានការសង្ស័យបុរសនោះបានទៅផ្ទះជនរងគ្រោះហើយសួរលោកយាយប្រពន្ធជនរងគ្រោះថា តា មកផ្ទះវិញហើយឬនៅ យាយតបថា អត់ទាន់មកទេ។
បុរសនោះក៍តបថា បើអ៊ីចឹកមានតែលង់ទឹកស្លាប់អស់ហើយ ព្រោះឃើញតែស្បែកជើងនៅមាត់ទឹក  រំពេចនោះ អ្នកភូមិបានដឹងហើយផ្អើលឆោឡោក៍នាំគ្នាទៅចុះរាវរកស្រង់ជនរងគ្រោះ យកមកលើគោកដើម្បីជួយសង្គ្រោះតែបានស្លាប់ទៅហើយ។
លោកកែវ សំណាលមេប៉ុស្ដិ៍ប៉ូលីសឃុំតឺនបានប្រាប់ថាគ្រួសារជនរងគ្រោះមានគ្នាបីនាក់យាយ តានុងចៅ គាត់មានជីវភាពខ្វះខាត គ្មានប្រាក់ សម្រាប់ទិញ ម្ហូបប្រចាំថ្ងៃបីពេលនោះទេ ទើបចៅ សម្រេចនាំតាវ័យ៧៣ឆ្នាំទៅរកចាប់ក្ដាមនៅត្រពាំងទឹកខាងលើ តែជាអកុសល្យ ចៅបានដើរធ្លាក់ចូលរណ្ដៅទឹក ដែលគេជីកយកអាចម៌ដីកាលពីខែប្រាំង ជម្រៅប្រហែលបីម៉ែត្រ តា បានឃើញចៅលង់ទឹកក៍ស្ទុសទៅជួយ តែដោយសារគាត់ចាស់គ្មានកម្លាំងក៍ត្រូវលង់ទឹកស្លាប់ទាំងពីរនាក់ចៅទៅ។
មេប៉ុស្ដិ័ បានបញ្ជាក់ថាក្មេងប្រុសរងគ្រោះនោះម្ដាយឪពុកបានផ្ញើរទុក ជាមួយ យាយ តា ចំណែកពួកគេបានទៅធ្វើការ នៅស្រុកថៃបាត់ជាច្រើនឆ្នាំមិនទាន់ត្រឡប់មកផ្ទះវិញម្ដងទេ ឥឡូវបន្ទុកដ៍ធ្ងន់នេះ បានធ្លាក់ទៅលើជីដូនចាស់ជរាម្នាក់ដែលបច្ចុប្បន្នគ្មានប្រាក់មួយរៀលនៅនិងខ្លួន ហើយទទួលចាត់ចែងទុកដាក់សពដល់ទៅពីរនាក់ទៀត ខាងប៉ុស្ដិ៍បានជួយជាក្ដាប៉ុន្មានសន្លឹកដល់ជីដូនចាស់នោះដើម្បីឲ្យគាត់យកធ្វើជាក្ដាម្ឈូសរៀបចំទុក្ខដាក់សពនោះ៕ P / N

Post navigation