Cambodia

ចេញ​អស់ហើយ ឯ​បែ​ដែល​នៅ​កំពុង​រុះរើ ដោយ​ខ្លួន​ឯង​បន្ត​

ដោយៈ ប​.​ខុន / ភ្នំពេញៈ បែ និង​ផ្ទះ​បណ្តែត​ទឹក លើ​ផ្ទៃ​ដង​ទន្លេសាប​បានធ្វើ​បំលាស់ ទី​ទៅរក ទីតាំង​ថ្មី​អស់ហើយ និង​មួយចំនួន បាន​រុះ​រើចេញ ដោយ​ខ្លួនឯង​បន្ទាប់ពី រដ្ឋបាល រាជធានី​ភ្នំពេញ បាន​ជូនដំណឹង និង​អាជ្ញាធរ​មូលដ្ឋាន បានធ្វើ​ការព្រមាន ប្រើ​វិធានការ​រដ្ឋបាល ក្រោយពី​ផុត​រយៈ ពេល​កំណត់ឱ្យ​រុះរើ ដោយ​ខ្លួនឯង​រួចមក​។​

​លោក ងិន ឌី នាយ​ខណ្ឌ​រដ្ឋបាល ជលផល រាជធានី​ភ្នំពេញ បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា ដឹង​នៅ​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០២១​ថាៈ បែ​ចិញ្ចឹម​ត្រី និង​ផ្ទះ​បណ្តែត​ទឹក​លើ​ដង​ទន្លេ ពិនិត្យ​នៅថ្ងៃនេះ (១៤​មិថុនា​) ឃើញថា បានធ្វើ​បំលាស់​ទី ទៅកាន់​កន្លែង​ថ្មី សឹងតែ​អស់ហើយ នៅសល់​មួយចំនួន កំពុងធ្វើការ​រុះរើ ដោយ​ខ្លួនឯង ។ ចំពោះ បែ ចិញ្ចឹម​ត្រី ដែល​បាន​រើ ទៅកាន់​ទីតាំង​ថ្មី មិនទាន់បាន​ស្រង់​ស្ថិតិ និង​កំណត់ពេល បញ្ចប់​ការចិញ្ចឹម​ត្រី តាម​ក្នុង​ទន្លេ​នៅឡើយ​ទេ​។​

​នាយ​ខណ្ឌ រដ្ឋបាល​ជលផល ខាងលើ​និយាយ​ឱ្យដឹងទៀតថាៈ ចំពោះ​ផែ​បម្រើ​ដល់ ការធ្វើ​អាជីវកម្ម តាម​គន្លង​ដាយ​ត្រី ក្នុងភូមិ​សាស្ត្រ រាជធានី​ភ្នំពេញ​ដែល​ត្រូវបាន រដ្ឋបាល​រាជធានី អនុញ្ញាតឱ្យ​បន្ត​ចត ក្នុងភូមិ​សាស្ត្រ​ដដែល កំពុង​ត្រូវបានធ្វើ ការកំណត់​ទីតាំង​ច្បាស់លាស់ ដោយមាន​ការចូលរួម ពី​មន្ត្រី​ភូមិបាល​ខណ្ឌ​ឬ​ស្សី​។​

​ផែ​បម្រើ​ដល់​ការធ្វើ​អាជីវកម្ម តាម​គន្លង​ដាយ​ត្រី នៅ​រដូវ​បើក​នេសាទ​ដែល​រដ្ឋបាល រាជធានី អនុញ្ញាត​ឱ្យនៅ​អែប​ខាង ដោយ​មិនមាន​ការចិញ្ចឹម​ត្រី បន្ត​នេះ​ត្រូវបាន​គេ ពន្យល់ថា ជា​ផែ​ធុន​ធ្ងន់ មិន​ងាយ​ចល័ត ជា​ផែ​សម្រាប់​ចាប់​ត្រី នៅ​រដូវ​ត្រី​ត្រូវ មានច្បាប់​ធ្វើ​អាជីវកម្ម បង់ពន្ធ​ជូន​រដ្ឋ និង​មិនមាន​ការចិញ្ចឹម​ត្រី​នៅតាម​ផែ ទាំង​នេះឡើយ​។​

​លោក ងិន ឌី បាន​និយាយ​ឱ្យដឹងទៀតថាៈ ផែ​ដែល​បានកំណត់​មាន​និយាម​ការ ច្បាស់លាស់ តាម​ការណែនាំ​របស់ អភិបាល​រាជធានី​ភ្នំពេញ​នេះ មាន​ចំនួន ២០ ទីតាំង នៅក្នុង​នេះ មាន ៨ ទីតាំង ក្នុង​ខណ្ឌឫស្សីកែវ និង ១២​ទីតាំង​ក្នុងភូមិ​សាស្ត្រ ខណ្ឌ ជ្រោយចង្វារ​។ នៅតាម​ផែ​ទាំងនេះ មិន​អនុញ្ញាតឱ្យ​មានការ​ស្នាក់​នៅ អចិន្ត្រៃយ៍ និង​មិន​ឱ្យមាន​ចិញ្ចឹម​ត្រី ទៀតឡើយ​។​

​រដ្ឋបាល​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​២ ខែមិថុនា បាន​ជូនដំណឹង​ថា​រដ្ឋបាល​រាជ ធានី​ភ្នំពេញ សូម ជម្រាប​ជូនដំណឹង ដល់​បងប្អូន ប្រជាពលរដ្ឋ និង​សាធារណជន ទាំងអស់ ជ្រាបថា កន្លងមក មាន​ជន​ឱកាសនិយម មួយចំនួន បាន​លបលួច ធ្វើ​បែ​ចិញ្ចឹម​ត្រី ផ្ទះ​បណ្តែត​ទឹក ផ្ទះ​តូចៗ និង​សំណង់​មិន​រៀបរយ​នៅលើ​ផ្ទៃ​ទន្លេ ហើយ​កន្លែង​ខ្លះ បាន​ប្រែក្លាយជា​កន្លែង​ស្នាក់នៅ ដោយ​ខុសច្បាប់​យ៉ាង​អ​នា ធិបតេយ្យ ដែល​បង្ក​ឱ្យ​បាត់បង់ សណ្តាប់ធ្នាប់ ប៉ះពាល់ ដល់​ផ្លូវ​នាវាចរណ៍ ប៉ះពាល់ ដល់​ប្រព័ន្ធ​អេកូ​ឡូ​ហ្ស៊ី មាន​ចរន្តទឹក ហូរ គោក រាក់ ពិសេស ការប្រើប្រាស់​ចំណី សម្រាប់ ចិញ្ចឹម​ត្រី និង​ការបញ្ចេញ​កាកសំណល់ ការ​បន្ទោ​របង់​ពាសវាល ពាសកាល ក្នុង​ទន្លេ ធ្វើឱ្យ​ខូចខាត យ៉ាងធ្ងន់ធ្ងរ​ដល់​ជីវៈចម្រុះ​ក្នុង​ទឹក​ខូច​គុណ ភាព​ទឹក បំពុលបរិស្ថាន និង​ប៉ះពាល់ ដល់ សោភ័ណភាព រាជធានី​ភ្នំពេញ ព្រមទាំង​ប៉ះពាល់ ដល់​សុខភាព នៃ​ប្រជាពលរដ្ឋ ដែល​បាន​ប្រើប្រាស់​ទឹក​មិន​ស្អាត ផងដែរ ។​

​ចំពោះមុខ ដើម្បី​រក្សា​បរិស្ថាន​ជីវៈចម្រុះ គុណភាព​ទឹក និង​លុបបំបាត់​បាតុភាព អសកម្ម ខាងលើ រដ្ឋបាល​រាជធានី​ភ្នំពេញ តម្រូវឱ្យ​ម្ចាស់​បែ ចិញ្ចឹម​ត្រី ផ្ទះ​បណ្តែត​ទឹក ម្ចាស់ផ្ទះ​តូចៗ និង​ម្ចាស់ សំណង់ មិន រៀបរយ នៅលើ ផ្ទៃ ទន្លេ ទាំង អស់ ត្រូវ រុះរើ ឬ ចល័ត ចេញ ជាបន្ទាន់ ដោយ ទុក រយៈពេល ០១ ( មួយ ) សប្ដាហ៍ គិត ចាប់ពី កាល បរិច្ឆេទ ចេញ សេចក្តីជូនដំណឹង នេះ តទៅ ។ ផុត រយៈ ពេលនេះ រដ្ឋបាល រាជធានី ភ្នំពេញ នឹង ចាត់វិធានការ រដ្ឋបាល ដោយ ពុំ ទទួលខុសត្រូវ រាល់ ការខូចខាត ឬ ការបាត់បង់​ណាមួយ​ឡើយ ហើយ​ក្នុងករណី​រឹងរូស​អាជ្ញាធរ មូលដ្ឋាន និង មន្ត្រី​ជំនាញ នឹង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​តាមផ្លូវ​ច្បាប់ ។ ទន្ទឹមនឹងនេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​ស្នើ​បងប្អូន​ប្រជាពលរដ្ឋ ប្តូរ ទម្លាប់ ពី​ការចិញ្ចឹម ត្រី​តាម​បែ​លើ​ផ្ទៃ​ទន្លេ​នៅ​ភូមិសាស្ត្រ រាជធានី​ភ្នំពេញ មក ចិញ្ចឹម ត្រី​តាម​ស្រះ​វិញ ។​

​រដ្ឋបាល​រាជធានី​ភ្នំពេញ មាន​ក្តីសង្ឃឹម យ៉ាង​មុតមាំ​ថា បងប្អូន ប្រជាពលរដ្ឋ និង សាធារណជន ជាពិសេស ម្ចាស់ បែ ចិញ្ចឹម ត្រី ម្ចាស់ផ្ទះ បណ្តែត​ទឹក​ម្ចាស់ផ្ទះ​តូចៗ និង​ម្ចាស់​សំណង់​មិន​រៀបរយ​នៅលើ​ផ្ទៃ​ទន្លេ​ទាំងអស់ នឹងចូលរួម​អនុវត្តតាម ខ្លឹមសារ សេចក្តីជូនដំណឹង នេះ ដោយ ស្មារតី ទទួលខុសត្រូវ​ខ្ពស់ ដើម្បី ផល ប្រយោជន៍ រួម របស់ រាជធានី ភ្នំពេញ ៕/V​-PC

Football news:

Lewandowski admits that he will leave Bayern in a year. The striker has a contract until 2023
Kochenkov on moving to Arsenal: Shamov, Levashov are excellent goalkeepers, we will compete
Neville about Kane: He seems to be very annoyed, but this is not an excuse. It is impossible to justify a player missing training
Kovac about hooting at Tchuameni: We are devastated that this is still happening in the XXI century. We won the match against racism
Chelsea will offer Inter 120-130 million euros for Lukaku. The striker will be given a contract for 12 million euros a year
Umtiti has fully recovered from his knee problems. The Barca defender is ready to play at the top level
Ex-England goalkeeper Hart moved to Celtic from Tottenham