Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ឆក់ទូរស័ព្ទបានសម្រេចទៅសម្ងំលាក់ខ្លួនបាន ៥ម៉ោងក៏ត្រូវកម្លាំងសមត្ថកិច្ចចាប់ខ្លួន

Views: 1

ដោយ:សរិទ្ធ/ភ្នំពេញ : ជនសង្ស័យពីរនាក់ធ្វើសកម្មភាពឆក់ទូរសព្ទស្រី្ដម្នាក់បានសម្រេចយកទៅលក់បានតំលៃ៧០ដុល្លារួចនាំគ្នារត់គេចខ្លួនទៅសម្ងំលាក់ខ្លួនក្នុង ខុនដូមួយកន្លែងបានប្រហែល ម៉ោងក៏ ត្រូវបានកម្លាំងនៃអធិការនគរបាលខណ្ឌពោធិ៍សែនជ័យធ្វើការស្រាវជ្រាវនឹងឃាត់ខ្លួនបានទាំងសំបុក

សូមបញ្ជាក់ថា ជនសង្ស័យទាំង២នាក់បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃមួយគ្រឿងម៉ាក IPhone XS Max នៅផ្លូវចោមចៅ ភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ វេលាម៉ោង១២ ថ្ងៃត្រង់ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ ហើយបន្ទាប់ពីទទួលដំណឹងថាមានករណីឆក់លោក វរសេនីយ៍ឯក ម៉ម វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យក៏បាន បញ្ជាកម្លាំងជំនាញបើកការស្រាវជ្រាវសហការជាមួយប៉ុស្តិ៍ ចោមចៅទី១និងឃាត់ខ្លួនបានជនសង្ស័យ៣នាក់ និងនារីជាសង្សារ៣នាក់ ក្នុងបន្ទប់ខុនដូលេខ១០០៤ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញនៅវេលាម៉ោង ៤និង៥០នាទីល្ងាច ថ្ងៃដដែល

ពួកគេទាំងនោះ រួមមានទី ឈ្មោះ ឃាម សុខ បញ្ញា អាយុ ១៧ឆ្នាំ ស្នាក់នៅផ្ទះជួល ម្តុំសេះស ស្ទឹងមានជ័យ៣ មានជ័យ (អ្នកឌុប) ទី២ ឈ្មោះ អ៊ុន លីរ៉ាវុធ អាយុ ១៦ មុខរបរមិនពិត ស្នាក់នៅផ្ទះ ម្តម្តុំភូមិម័រ សង្កាត់ដង្កោ ខណ្ឌ ដង្កោ (អ្នកឆក់) និង ទី៣ ឈ្មោះ វិរៈ ដារូ១៦ ចុងភៅ ស្នាក់នៅ ភូមិស្ពានខ្ពស់ សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ (ឃាត់ ក្នុងបន្ទប់)

បន្ទាប់ពីកម្លាំងសមត្ថកិច្ចធ្វើការសាកសួររួច ក៏សម្រេចនាំជនសង្ស័យចំនួនពីរនាក់បញ្ជូនទៅកាន់សាលាដំបូងរាជទាំងភ្នំពេញ ចំណែកអ្នកដែលមិនពាក់ព័ន្ធបានដោះលែងឲ្យមានសេរីភាពឡើងវិញ៕/PC

Post navigation