Cambodia

​ចិន​ពង្រឹង​វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល​កូវី​ដ​១៩​តាមរយៈ​អាហារ​ក្លាសេ​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/​ប៉េកាំង ៖ ចិន​កំពុង​បង្កើន​វិធានការ​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវី​ដ​១៩​តាមរយៈ​ខ្សែចង្វាក់​អាហារ​ក្លាសេ​ដែល​នាំចូល​។​

​លោក ស៊ុន វិន​ចៀន អ្នកនាំពាក្យ​ក្រសួង​ដឹកជញ្ជូន បាន​និយាយ​នៅក្នុង​សន្និសីទ​កាសែត​មួយ​កាលពី​ថ្ងៃ​សុក្រ​ទី​២៧​វិច្ឆិកា​ថា ក្រសួង​ដឹកជញ្ជូន​បាន​ស្នើសុំ​បណ្តា​ក្រុមហ៊ុន​ភស្តុភា​ឱ្យ​ធានា​ថា​កម្មករ​ផែ​​ត្រូវ​ពាក់​ម៉ាស់ នៅពេល​លើកដាក់​ទំនិញ​ជា​អាហារ​ក្លាសេ​នាំចូល ជាពិសេស​ពី​តំបន់​ដែល​មាន​ហានិភ័យ​ខ្ពស់ ដោយ​បន្ថែម​ថា វា​គឺជា​ការការពារ​សុវត្ថិភាព​របស់​បុគ្គលិក​ជួរមុខ​។​

​លោក​បាន​និយាយថា “​នៅពេល​លើកដាក់​ទំនិញ​ជា​អាហារ​ក្លាសេ​នាំចូល កម្មករ​ត្រូវ​បាន​ស្នើសុំ​ឱ្យ​ចៀសវាង​ដាក់​ទំនិញ​នៅ​ជិត​មុខ​និង​កុំ​ប៉ះពាល់​មាត់​និង​ច្រមុះ​ឱ្យសោះ​។​ពួកគេ​ត្រូវបាន​ហាមឃាត់​​មិន​ឱ្យ​បើក​កញ្ចប់​អាហារ​ដើម្បី​ការពារ​ពី​ការឆ្លង​មេរោគ​”​។​

​ពិធីសារ​សុវត្ថិភាព​ដ៏​តឹងរ៉ឹង​នេះ​ធ្វើឡើង​ដើម្បី​ការពារ​បុគ្គលិក​ជួរ​មុខ​រួមទាំង​អ្នកបើកបរ កម្មករ​ផែ និង អ្នក​ធ្វើការ​នៅ​តាម​សមុទ្រ ដែល​មាន​ហានិភ័យ​ខ្ពស់​ក្នុងការ​ប្រឈម​នឹង​មេរោគ​កូរ៉ូណា​ថ្មី​នេះ​៕

​ចិន​ពង្រឹង​វិធានការ​ទប់ស្កាត់​ការ​ឆ្លងកូវី​ដ​១៩​តាមរយៈ​អាហារ​ក្លាសេ​នាំចូល​ពី​បរទេស ក្រោយ​រកឃើញ​វីរុស​កូរ៉ូ​ណា​នៅ​លើ​អាហារ​នាំចូល​ដូច្នេះ​មកពី​ប្រទេស​ពីរ​បី​

Football news:

Aubameyang may miss the match against Manchester United. His mother is sick
The PFL is a football UFC. KAMAZ offered Khabib a place in the team
The Premier League will lose the competition for juniors after Brexit. And permits for foreigners in vain feared - they are easy to obtain (although Kant and Solskjaer coach would not be able)
Solskjaer pro 1:2 with Sheffield: We should be criticized, because there is no result. The guys have been great for a few months
Juve congratulated Buffon on his 43rd birthday: Happy birthday, Superman!
Semin about Miranchuk: Well done, fighting for his future! It stands up to the competition in Atalanta
Jose Mourinho: I'm not a friend of Klopp, but I have no problems with him