Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ចិន​បាន​អនុម័ត​វ៉ាក់សាំង​កូវី​ដ​១៩ mRNA​ដំបូង​បំផុត​ពី​ក្រុមហ៊ុន​ក្នុងស្រុក​

Views: 3

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ ចិន​បាន​អនុម័ត​វ៉ាក់សាំង RNA(mRNA) ដំបូង​របស់​ខ្លួន​សម្រាប់កូ​វីដ​១៩ ដោយ​ផ្តល់​ការអនុញ្ញាត​ប្រើប្រាស់​ដល់​វ៉ាក់សាំង​ពី​ក្រុមហ៊ុន​ផលិត​ថ្នាំ​ក្នុងស្រុក​មួយ បន្ទាប់​ពី​ប្រទេស​មាន​ប្រជាជន​ច្រើន​បំផុត​នៅលើ​ពិភពលោក​នេះ​បាន​បោះបង់​ចោល​ការទប់ស្កាត់​ជំងឺ​រាតត្បាត​ប៉ុន្មាន​ខែ​មកនេះ​។​

​វ៉ាក់សាំង mRNA ដែល​បង្កើតឡើង​ដោយ​ក្រុមហ៊ុន CSPC Pharmaceutical Group ត្រូវបាន​អនុម័ត​សម្រាប់​ការប្រើប្រាស់​បន្ទាន់​នេះ​បើ​យោង​តាម​សេចក្តី​ថ្លែងការណ៍​ពី​ក្រុមហ៊ុន​កាលពី​​ថ្ងៃ​ពុធ​ទី​២២​មីនា​ទៅ​កាន់​ផ្សារ​ហ៊ុន​ហុងកុង កន្លែង​ដែល​ក្រុមហ៊ុន​នេះ​បាន​ចុះបញ្ជី​។​

​ការអនុម័ត​នេះ​បាន​កើតឡើង​ប៉ុន្មាន​ឆ្នាំ​បន្ទាប់ពី​វ៉ាក់សាំង mRNA បាន​ក្លាយជា​រឿង​ធម្មតា​នៅ​ទូទាំង​ពិភពលោក​ហើយ​ជាង​បី​ខែ​បន្ទាប់​ពី​ចិន​បាន​ក្លាយជា​ប្រទេស​ចុងក្រោយ​គេ​ដែល​បោះ​​បង់​វិធានការកូ​វីដ​ដ៏តឹងរ៉ឹង​។ ការបន្ធូរបន្ថយ​ការទប់ស្កាត់​នេះ​បាន​បណ្តាលឱ្យ​មាន​រលក​ឆ្លង​មេរោគ​ដ៏​ធំ​មួយ ដែល​ក្រុម​អ្នកជំនាញ​ប៉ាន់ស្មាន​ថា​អាច​នឹង​បណ្តាលឱ្យ​មនុស្ស​រាប់សែន​នាក់​ស្លាប់​។​

​អត្រា​នៃ​ការចាក់​ថ្នាំ​បង្ការ​ទាប​ក្នុងចំណោម​អ្នក​ដែល​មាន​ហានិភ័យ​ខ្ពស់​ជាច្រើន​នាក់ និង​ការប្រើប្រាស់​វ៉ាក់សាំង​មាន​ប្រសិទ្ធភាព​តិច ដែល​ផលិត​ឡើង​ដោយ​បច្ចេកវិជ្ជា​វ៉ាក់សាំង​បែប​ប្រពៃណី​អាច​នឹង​ធ្វើ​​ឱ្យ​រលក​នៃ​ការឆ្លង​នៅ​ចិន​កាន់តែ​អាក្រក់​។​

​មុន​ពេល​ការអនុម័ត​ចុងក្រោយ​នេះ ចិន​ភាគច្រើន​ពឹងផ្អែក​លើ​វ៉ាក់សាំង​មិនមែន mRNA ដែល​បង្កើតឡើង​ដោយ​ក្រុមហ៊ុន​ផលិត​ថ្នាំ​រដ្ឋ​ក្នុងស្រុក Sinopharm និង​ក្រុមហ៊ុន​ឯកជន Sinovac Biotech ៕

ការ​ដែល​គ្មាន​វ៉ាក់សាំង mRNA ត្រូវបាន​ចាត់ទុក​ជា​ឧបសគ្គ​យូរ​មក​ហើយ​សម្រាប់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​

Post navigation